ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៣៩🌻

842 78 0
                                    

បន្ទាប់ពីឈរសប្បាយអរអស់ចិត្តស៊ុងហុនក៏នឹកឃើញដកទូរស័ព្ទខលទៅរកមិត្តបន្តិច ។

« អាឡូជេយ៍ហា៎!! »

( អាឡូ! ហើយសម្លេងឯងដូចជាទ្រង់សប្បាយ
អរម៉្លេះ យ៉ាងមិចដែលអាហារពេលល្ងាចជោគជ័យទេ! )

« មិនសូវរលូនទេ តែក៏ល្អណាឯងក្តីសុខណាស់ »

( យើស! ពេលបាយជាមួយមិត្តមិនដែលចឹងទេ )

« ហើយបាយជាមួយពួកឯងអោយយើងទៅរំភើបយ៉ាងមិចបើពេលខ្លះបោកយើងអោយចេញលុយតែរហូត »

(និយាយធ្វើមើលតែ បាយមួយពេលជាមួយសូន៊ូនេះឯងមិនមែនជាអ្នកចេញលុយចឹង បើប្រាប់ថាគេជា
អ្នកចេញយើងមិនជឿទេវើយ ព្រោះឯងជាអ្នកបបួល )

« អត់មានអស់លុយមួយរៀលទេ ម្ហូបឆ្ងាញ់ជាងនៅតាមហាងទៀតផង »

( បានន័យថាយ៉ាងមិច? )

« គឺញ៊ាំអាហារពេលល្ងាចនៅផ្ទះយើងនោះអី »

( ចុម! ឯងហៅគេទៅផ្ទះឯង? )

« មិនមែនហៅទេគឺចាប់មក »

( ហា៎ក!! )

« ដំបូងយើងហៅគេស្រួលបួលដែរ តែគេមិនព្រមទើបចាប់មកតាមដែលឯងប្រាប់នឹងណា »

( ព្រះ! ហើយឯងធ្វើតាមយើងនិយាយមែន? យើងគ្រាន់តែនិយាយលេងនឹង )

« យើងមិនដឹងទេ ឯងប្រាប់យ៉ាងមិចយើងធ្វើចឹងហើយ »

( អើយ! ហើយអាចឹងក៏ស្តាប់តាមគ្រប់ម៉ាត់ល្អម៉្លេះ
តែណ្ហើយ! ខុសមកពីយើងដែរ មិនគួរទៅនិយាយអោយឯងឮ ចុះពេលនេះយ៉ាងមិចហើយជូនគេទៅផ្ទះវិញហើយហ៎ )

« អត់ទេ គេនៅផ្ទះយើងតើ »

( ស្អីគេ! នេះម៉ោងថ្មើរនឹងទៅហើយឯងមិនគិតជូនគេទៅផ្ទះវិញទេឬ ចង់ទុកកូនប្រុសគេដេកអោបក៏យ៉ាងមិចនឹង! )

« អើ! ឯងនិយាយដូចដឹង យប់នេះយើងនឹងបានដេកអោបគេពិតមែនហើយវើយ រំភើបណាស់ »

( what!! ឯងនិយាយស្អី? ដេកអោបស្អី ? អ្នកណាដេកអោយឯងអោប? ហើយឯងអោបអ្នកណាគេ? )

« គឺសូន៊ូ! មានអ្នកណាទៀតក្រៅពីគេ »

( នេះឯងចាប់គេមិនអោយទៅផ្ទះផងឬ? )

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now