ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៥៨🌻

597 52 0
                                    

    ក្រោយពីរៀបចំយករបស់ដែលទិញបានទៅទុកអស់ហើយ សូន៊ូក៏ឡើងទៅបន្ទប់ដែលលោកយាយបានអោយក្មេងៗរៀបចំសម្រាប់គេនិងស៊ុងហុនទាំងពីរនាក់ជាមួយគ្នាតែម្តង ព្រោះពួកគេមិនទាន់ទៅសេអ៊ូលវិញភ្លាមៗនោះទេ ប្រហែលជានៅទីនេះពីរបីថ្ងៃទើបត្រឡប់ទៅវិញ ណាមួយខាងសាលារៀនមានវិស្សមកាលរយៈពេលខ្លីសម្រាប់សិស្សៗព្រោះទើបតែប្រលងចប់ផង ។

ស៊ុងហុនបើកទ្វារចូលមកក្នុងបន្ទប់ តែមិនឃើញមានអ្នកណា ក៏ដើរទៅដើរមកក្រែងឃើញសូន៊ូព្រោះសួរអ្នកនៅខាងក្រោមគេប្រាប់ថាសូន៊ូឡើងមកទីនេះច្បាស់ណាស់ ដើរចុះឡើងក៏ទៅឈប់ពីមុខទ្វារ
បន្ទប់ទឹកទាំងញញឹមចុងមាត់ ។

« នៅក្នុងនេះច្បាស់ណាស់ » គេនិយាយតិចៗរួចក៏យកដៃទៅបើកទ្វារ

« ទ្វារអត់ជាប់គន្លឹះទៀត ហេហេ »

ក្រាក~~

« អ៊ាវ! អូនមិនមែនកំពុងតែងូតទឹកទេហ៎ » គ្រាន់តែបើកទ្វារមកក៏ឃើញសូន៊ូកំពុងអង្គុយលើចាន
បង្គន់លើមុខមានបិទម៉ាស ឯដៃក៏កំពុងអូសលើ
អេក្រង់ទូរស័ព្ទទៅមកមិនខ្វល់នឹងស៊ុងហុនបន្តិចសោះ ។

« អូនកំពុងធ្វើអីនឹង? »

«..........» មិនមានសម្លេងឆ្លើយតប

« ប៊េប៊ី កំពុងបិទម៉ាសមែនទេ?»

«.........» នៅតែគ្មានសម្លេងឆ្លើយតប សូន៊ូនៅតែផ្តោតអារម្មណ៍ទៅលើទូរស័ព្ទគេដដែល ធ្វើដូចគ្មានវដ្តមានស៊ុងហុននៅទីនេះអញ្ចឹង ។

« អូននិយាយជាមួយបងបន្តិចមោ អ៊ា......» ដោយ សារតែធ្វើយ៉ាងមិចក៏សូន៊ូមិនព្រមនិយាយជាមួយ ស៊ុងហុនក៏ធ្វើយំតែម្តង តែនេះមិនមែនយំធម្មតាទេ លក្ខណះថាស្រែកយកតែម្តង ។

« អើយ...! មកស្រែកអីនឹងថ្លង់ណាស់! » ទីបំផុតសូន៊ូក៏ព្រមដកភ្នែកចេញពីទូរស័ព្ទមកសម្លឹងមុខស៊ុងហុនម្តង

« អូនព្រមនិយាយជាមួយបងហើយហ៎ »

« អត់ទេ » សូន៊ូឆ្លើយទាំងមិនខ្វល់ រួចក៏ងើបដើរទៅលុបមុខចេញធ្វើមិនដឹង ។ ឯស៊ុងហុនខ្នាញ់នឹង
ចរិកគេពេកក៏ដើរមកអោបពីក្រោយ ។

« នែ៎! មកអោបស្អី ចេញ! »

« បងអោបសង្សារបងមិនបាន »

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now