ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៥៩🌻

1K 62 0
                                        

« បាទលោកប៉ាអ្នកម៉ាក់ខ្ញុំជាសង្សារគេបាទ »

« ហាស!! » គ្រាន់តែឮអ្វីដែលជេយ៍និយាយទាំងលោកយ៉ាងអ្នកស្រីយ៉ាងរួមទាំងជុងវ៉ុនសុទ្ធតែភ្ញាក់ផ្អើលអត់តែជេយ៍ម្នាក់ដែលនៅឈរញញឹមគ្មានចិត្តភ័យអីបន្តិចសោះ ។

« នេះវាយ៉ាងមិចវិញហាសជុងវ៉ុន! » លោកយ៉ាងងាកមកសួរកូនប្រុសតែម្នាក់របស់គាត់ទាំងចម្ងល់

« អឺ..អឺគឺ..គេនិយាយលេងទេលោកប៉ាអ្នកម៉ាក់ ហិហិ» ជុងវ៉ុនព្យាយាមនិយាយកុហកទាំងសើចមិន សមទៅកាន់លោកប៉ាអ្នកម៉ាក់

« បងមិនបាននិយាយលេងទេណាវ៉ុន » ជេយ៍ងាក មកនិយាយតិចៗជាមួយអ្នកកំពុងឈរជិតខ្លួន

« បងចង់ស្លាប់ទាំងពីរនាក់មែនទេ!» ជុងវ៉ុនក៏តប ទៅវិញខ្សឹបៗល្មមឮតែពីរនាក់

« អូនខ្លាចធ្វើអីមានបងនៅទីនេះហើយ បើមានរឿងអីបងនឹងការពារអូន »

« មិនមែនជាពេលមកធ្វើវិរៈបុរសទេ បើចង់មានជីវិត ចេញពីទីនេះបងស្ងាត់មាត់ទៅ » ទាំងពីរនាក់គេនេះនៅឈរខ្សឹបខ្សាវគ្នាចុះឡើងៗធ្វើអោយលោកយ៉ាង និងអ្នកស្រីយ៉ាងកាន់តែឆ្ងល់ ទើបលោកយ៉ាងនិយាយឡើងបង្អាក់ការសន្ទនារបស់គេទាំងពីរ ។

« ឥឡូវសម្រេចថាយ៉ាងមិច ពួកឯងទាំងពីរជាមិត្តឬសង្សារ?»

« ជាមិត្ត/សង្សារ » ឮសំនួរភ្លាមពួកគេក៏ឆ្លើយដំណាលគ្នាទាំងពីរនាក់តែម្តង គ្រាន់តែថាចម្លើយវាមិនដូចគ្នាម្នាក់ឆ្លើយថាជាមិត្តម្នាក់ឆ្លើយថាសង្សារ ពេលនេះទាំងលោកយ៉ាងនិងអ្នកស្រីយ៉ាងវិលក្បុងអស់ហើយ មិនដឹងថាគួរជឿម្នាក់ណាទេ ។

« អោយជឿអ្នកណាទៅបើចម្លើយពួកឯងខុសគ្នាបែបនេះនោះ! ឥឡូវយើងសួរអ្នកកម្លោះឯងមុនទៅចុះ ឯងនិងកូនយើងជាអ្វីនឹងគ្នាអោយប្រាកដទៅ? » ឮសំនួរហើយជេយ៍ក៏ងាកទៅមើលមុខជុងវ៉ុនដែល កំពុងធ្វើមុខដូចចង់យំបែបអង្វរករគេកុំអោយឆ្លើយការពិតអី តែថានេះជាអ្នកណា? គេគឺផាក ជុងស៊ុងរឿងអីដែលគេត្រូវខ្លាចនឹងប្រាប់ការពិតទៅប៉ាម៉ាក់ជុងវ៉ុន នោះ!

« ខ្ញុំនិងជុងវ៉ុនជាសង្សារនឹងគ្នា ពួកយើងទាក់ទងគ្នាជាងមួយខែហើយបាទលោកប៉ាអ្នកម៉ាក់ » ជេយ៍ឆ្លើយទៅទាំងមិនស្ទាក់ស្ទើរ ជុងវ៉ុនមិនហ៊ានងាកទៅមើលមុខលោកប៉ាអ្នកម៉ាក់ក៏បានត្រឹមតែអោនមុខ ចុះ ចំណែកលោកយ៉ាងនឹងអ្នកស្រីយ៉ាងពួកគាត់ ងាកទៅមើលមុខគ្នាបន្តិចទើបងាកមកមើលមុខក្មេងទាំងពីរវិញ ។

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now