ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៤៥🌻

1K 84 0
                                        

SKIP

#ថ្ងៃបន្ទាប់

    ពេលនេះសូន៊ូនិងជុងវ៉ុនកំពុងតែឈរចាំអ្នកផ្សេងទៀតនៅពីមុខអាផាតមិន ម្សិលមិញពេលដែលសូន៊ូប្រាប់ហើយជុងវ៉ុនក៏ព្រមភ្លាមៗ មិនពិបាកបង្ខំ ព្រោះតែគេចង់ដើរលេងដែរណាមួយមិនអស់លុយទៀតបើបដិសេដមានតែភ្លើ ។ ចំណែកមិត្តពីរ
នាក់ទៀតដែលសូន៊ូនិយាយនោះក៏គ្មានអ្នកណាក្រៅពី នីគី និង តាគីដែរ គេក៏បបួលពីរនាក់នឹងបានដូចគ្នា ពីដំបូងនីគីបដិសេដមិនចង់ទៅទេ តែដោយសា
រតែសូន៊ូយកអាចរិកcute cuteនោះមកប្រើទើបអ្នកខាងណោះប្រកែកមិនបានក៏យល់ព្រមតែម្តង ។

ចាំមួយសន្ទុះក៏មានតាក់សុីមួយជិះមកឈប់ពីមុខពួកគេ  ពេលដែលអ្នកនៅក្នុងឡានចេញមកក៏ឃើញថាជា
នីគី តែឃើញគេតែម្នាក់ឯងចុះឯណាតាគី? ពេលដែលប្រមូលឥវ៉ាន់ចេញពីគូទតាក់សុីអស់ហើយនីគីក៏ដើរមករកអ្នកដែលកំពុងឈរមើលគេទាំងពីរ ។

« នីគី ឯណាតាគីនោះ ហេតុអីឯងមកតែម្នាក់ឯង?» សូន៊ូក៏សួរទៅនីគីទាំងទឹកមុខងើយឆ្ងល់ ព្រោះនិយាយគ្នាម្សិលមិញពួកគេថាគេនឹងមកជាមួយគ្នា តែពេលនេះបែរជាឃើញតែម្នាក់

« អរ អ្នកផ្ទះរបស់តាគីស្រាប់តែមានគំរោងត្រូវទៅដើរលេងដែរ ទើបតាគីគេត្រូវទៅជាមួយប៉ាម៉ាក់គេ គេក៏បានផ្តាំសុំទោសឯងដូចគ្នា » នីគី

« អ៊ាវ! ស្តាយណាស់មិនជុំគ្នាទៀតហើយ »សូន៊ូនិយាយទាំងធ្វើមុខស្អុយពែរ

« មិនអីទេឯង មានឪកាសក្រោយទៀតតើ គង់តែបានជុំគ្នាទេ » ជុងវ៉ុន

« មែនហើយ » នីគីនិយាយចប់ឡានពណ៌ខ្មៅខ្នាតធំមួយក៏មកឈប់ចំកន្លែងដែលតាក់សុីនីគីជិះអំបាញ់មិញឈប់ រួចក៏សុីផ្លេទីតៗ អ្នកដែលកំពុងឈរលើកដៃមកបិទត្រចៀកគ្រប់គ្នាព្រោះតែវាថ្លង់ ។

« សួស្តីអ្នកគ្រប់គ្នាខ្ញុំមកដល់ហើយ ចាំយូរដែរទេ» ជេយ៍បើកកញ្ចក់ឡានមកនិយាយជាមួយបីអ្នក
ដែលនៅក្រៅឡាន ។

« អូយ សិស្សច្បងមកឈប់ចំពីមុខពួកខ្ញុំហើយចាំបាច់សុីផ្លេធ្វើអីទៀត ចង់បែកក្រដាសត្រចៀកហើយនេះ » ជុងវ៉ុនមិនបានតបនឹងសំនួរជេយ៍តែក៏និយាយប៉ាច់ៗថាអោយតែម្តង ។

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now