ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៨🌻

680 72 11
                                    

    ទម្រាំតែជេយ៍មកដល់ថ្នាក់វិញក៏ដល់ពេលចូលរៀនបាត់ទៅហើយ ទើបគេសម្រេចចិត្តចាំបបួលមិត្តគេពេលចេញទៅផ្ទះតែម្តង ។ 

_____________

« ហ៊ើយ! បន្ទាប់ពីរៀនមួយអាទិត្យពេញថ្ងៃសម្រាកក៏បានមកដល់ » ជេកនិយាយបន្ទាប់ពីពួកគេបានដើរចេញពីថ្នាក់ ពេលនេះជាពេលចេញទៅផ្ទះហើយ

« ថ្ងៃនេះចម្លែកណាស់អ្នកដែលរអ៊ូមិនមែនជាជេយ៍»
ហុីស៊ឺង

« រឿងអាក្រក់ៗទោះយើងមិនធ្វើក៏ពួកឯងលើកឈ្មោះយើងមកដែរ » ជេយ៍តបទាំងសម្លក់ទៅមិត្ត

« ឯងបែបនឹងពិតមែន មិនអោយយើងនិយាយ?» ហុីស៊ឺង

« អឺៗៗ យើងខ្ជិលប្រកែកជាមួយឯងណាស់ តែថាស្អែកនេះទៅដើរលេងទេ? » ជេយ៍សួរទៅមិត្តគេទាំងបី តែភ្នែកគឺសម្លឹងទៅស៊ុងហុន សង្ឃឹមថាគេមិនបដិសេដ

« ថ្ងៃសម្រាកចឹងយើងក៏គ្មានស្អីត្រូវធ្វើ ទៅដើរលេងក៏ល្អដែរ » ហ៊ីស៊ឺង

« មែនហើយទៅលំហែរខួរខ្លះក៏ល្អ នេះរៀនទើបតែបានមួយអាទិត្យយើងស្រេសចង់បែកក្បាលទៅហើយ » ជេកក៏យល់ស្របម្នាក់ទៀត ពេលនេះនៅសល់តែស៊ុងហុនម្នាក់ប៉ុណ្ណោះ

« យើងគិតថាយើងប្រហែលជាមិ— » ស៊ុងហុនមិនទាន់និយាយចប់ស្រួលបួលផងជេយ៍ក៏កាត់

« ឯងទៅៗណាស៊ុងហុន ពួកយើងខានដើរលេងជុំគ្នាយូរហើយ យើងចង់ដើរលេងជាមួយឯង បើគ្មានឯងប្រកដជាមិនសប្បាយទេ » (ចឹងទៀត😌)

« វាយ៉ាងមិចឯងហា៎ស រាល់ដងយើងមិនទៅមិនឃើញឯងនិយាយស្អីផង » ស៊ុងហុនតបទៅមិត្តទាំងឆ្ងល់ ឯមិត្តគេពីរនាក់ទៀតក៏ឈរចាំមើលពួកគេនិយាយគ្នា

« គឺ..លើកមុនវាផ្សេង តែលើកនេះយើងចង់អោយមានឯងទៅជាមួយពួកយើងដែរ »

« តែយើងខ្ជិលណាស់ សម្រាកតែមួយថ្ងៃយើងចង់នៅផ្ទះដេកវិញ ពួកឯងទៅៗ » ជេយ៍ពេលនេះមិនដឹងនឹករកវិធីអីដើម្បីអោយស៊ុងហុនព្រមទៅទេ បើស៊ុងហុនមិនទៅគេច្បាស់ជាមានរឿងជាមួយសូន៊ូជាមិនខាន គិតៗក៏នឹកឃើញវិធីមួយ

« បើឯងព្រមទៅជាមួយពួកយើង ស្បែកជើងម៉ាក់ថ្មីទើបតែចេញដែលឯងចង់បាននោះ យើងនឹងទិញអោយឯង យ៉ាងមិចដែរ » គ្រាន់តែជេយ៍និយាយចប់ភ្លាមមិត្តគេទាំងបីក៏ងាកមកសម្លឹងគេដោយក្រសែរភ្នែកពោរពេញទៅដោយចម្ងល់

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now