ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៣២🌻

747 64 0
                                    

ក្រោយចេញពីហាងអាហារនោះមកវិញស៊ុងហុនក៏ខលទៅសួរជេយ៍ថាពួកគេនៅឯណា ជេយ៍ក៏ប្រាប់ថាពួកគេកំពុងនៅហាងលក់សម្លៀកបំពាក់មួយកន្លែង ពេលដែលបានដឹងហើយស៊ុងហុនក៏ទៅទីនោះតែម្តង។

ពេលដែលទៅដល់ក៏ឃើញប៉ុន្មានអ្នកនោះកំពុងរើសរបស់ គេមិនចាំយូរក៏ដើរទៅរកសូន៊ូនិងនីគីដែលកំពុងតែរើសខោអាវជាមួយគ្នា ។

« នេស! របស់ឯង » គ្រាន់តែដើរមកដល់ភ្លាមក៏ហុចម្ហូបដែលគេបានខ្ចប់មុននោះអោយទៅនីគី ។ ពេលនេះទាំងនីគី ទាំងសូន៊ូសុទ្ធតែកំពុងឆ្ងល់

« ស្អីគេនឹងសិស្សច្បង!? » នីគីមិនទាន់ទទួលរបស់ពីដៃស៊ុងហុនទេ ព្រោះមិនដឹងថាវាជាស្អី ហើយក៏មិនយល់ហេតុអីស៊ុងហុនអោយមកគេ ។

« គឺម្ហូបមុននោះ ខ្ញុំខ្ចប់វាយកមកអោយឯង » ឮចម្លើយរបស់ស៊ុងហុនភ្លាមនីគីក៏មើលមុខស៊ុងហុនបែបមិនគួរអោយជឿតែម្តង នេះគេខំរត់ចេញមកគិតថារួចខ្លួនទៅហើយ តែអ្នកខាងនេះលេងសុទ្ធតែច្រកយកមកអោយទៀត ។ ចំណែកសូន៊ូគេមិនលូក
មាត់ទេគេនៅឈរមើលថាពីរនាក់អ្នកនេះនឹងធ្វើយ៉ាងមិចខ្លះ ព្រោះពេលនីគីមកដល់មុននោះគេក៏បានសួរនីគីដែររឿងម្ហូបនឹង តែនីគីគេថាគេនិងស៊ុងហុនព្រមព្រៀងគ្នាម្នាក់ជាអ្នកចេញលុយម្នាក់ជាអ្នកញ៊ាំតែដល់ឥឡូវស៊ុងហុនបែរជាខ្ចប់មកអោយនីគីទៅវិញ ចឹងគេមានតែចាំមើលថាពីរនាក់នឹងចាត់ការជាមួយអាម្ហូបនឹងយ៉ាងមិច ។

« អេ៎! តែខ្ញុំចេញលុយហើយតើ សិស្សច្បងមិនបានចេញលុយសិស្សច្បងនឹងហើយជាអ្នកដែលត្រូវញ៊ាំ »

« ដោយសារតែឯងជាអ្នកចេញលុយនឹងហើយទើបខ្ញុំយកវាមកអោយឯង »

« ហេតុអី? »

« ឯងជាអ្នកចេញលុយ ចឹងឯងជាម្ចាស់របស់នេះ ខ្ញុំមិនបានចេញចឹងវាមិនមែនជារបស់ខ្ញុំទេ »

« ខ្ញុំមិនដឹងទេ! ចឹងចាត់ទុកថាខ្ញុំអោយវាទៅសិស្សច្បងទៅចុះ »

« ខ្ញុំមិនទទួលទេ យករបស់ឯងទៅវិញទៅ » ស៊ុងហុនក៏ហុចមកអោយនីគីម្តងទៀត

« អត់ទេវាជារបស់សិស្សច្បង » នីគីនិយាយហើយក៏រុញមកអោយស៊ុងហុនវិញ ។

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now