ពួកគេទាំងពីរនាក់នៅគេងអោបគ្នាបែបនេះប្រហែលជាមួយសន្ទុះ ស៊ុងហុនក៏និយាយឡើង ។
« បងចង់មានពេលវេលាបែបនេះរាល់ថ្ងៃ នៅ
ជាមួយអូន បានគេងអោបអូន ញ៊ាំម្ហូបដែលអូនធ្វើ ហើយក៏ចំណាយពេលវេលាពេញមួយជីវិតនេះជាមួយអូនរហូតទៅ »
« នេះបងគិតវែងឆ្ងាយដល់ថ្នាក់នឹងផងហ៎ »
« អូននិយាយបានន័យថាយ៉ាងមិច អូនមិនបានគិតដូចបងទេឬ? អូនមិនចង់បានបែបនឹងទេឬ?»
« ហុននីហា៎! អូនមិនមែនមានន័យចឹងទេ អូនក៏
ដូចបងចឹងអូនចង់អោយពួកយើងបែបនេះរហូតទៅ តែ......»
« តែយ៉ាងមិច អូនកុំបំភ័យបងទៅមើល! »
« អូនខ្លាចថាថ្ងៃណាមួយបងនឹងអស់ចិត្តពីអូន បងនឹងឈប់ស្រលាញ់អូន ពេលនេះបងអាចនឹងនិយាយបែបនឹងព្រោះបងកំពុងតែស្រលាញ់អូន ចុះបើ—» សូន៊ូក៏ត្រូវអាក់សម្តីត្រឹមនឹងព្រោះតែស៊ុងហុនមកថើបបំបិទមាត់មិនអោយគេនិយាយបន្តទៀត ។
« គ្មានថ្ងៃនោះកើតឡើងទេ អូនដឹងទេបងមិនដែលធ្លាប់មានស្នេហាហើយក៏មិនធ្លាប់ស្រលាញ់អ្នកណាពីមុនមកដែរ អូនជាមនុស្សតែម្នាក់ដែលធ្វើអោយបងឈប់គិតអវិជ្ជមានទៅលើរឿងស្នេហា ធ្វើអោយបងដឹងថាអ្វីទៅជាក្តីស្រលាញ់ អូនជាមនុស្សទីមួយ ហើយអូនក៏ជាមនុស្សចុងក្រោយគ្មានអ្នកណាអាចមកជំនួសកន្លែងអូនក្នុងបេះដូងបងបានទេ បងមិនសុំអោយអូនជឿពាក្យគ្រប់ម៉ាត់ដែលបងនិយាយ តែបងនឹងបញ្ជាក់អោយអូនឃើញ ត្រូវតែនៅជាមួយបងចាំមើលវាជាមួយគ្នាណា » ពាក្យគ្រប់ម៉ាត់ដែលស៊ុងហុននិយាយគឺគេនិយាយចេញពីចិត្តគេទាំងអស់ គេនឹងបញ្ជាក់អោយសូន៊ូឃើញថាក្តីស្រលាញ់ដែលគេមានទៅលើសូន៊ូមិនមែនជាក្តីស្រលាញ់តែមួយឆាវព្រោះគេច្បាស់លាស់ជាមួយម្នាក់នៅក្នុងរង្វង់ដៃគេនេះ ។ ដោយសារស្ងាត់បាត់សម្លេងសូន៊ូមិនឃើញតបស៊ុងហុនក៏ងាកទៅមើល
« ន៊ូហា៎! ហេតុអីក៏អូនយំ! »
« ហឹកៗ មកពីអូនរំភើបពេក »
« ក្មេងឡប់! ឈប់យំទៅ បងប្រាប់ហើយថាបងមិនចង់អោយទឹកភ្នែកអូនស្រក់ទេ »
« តែទឹកភ្នែកនេះវាស្រក់ដោយសារតែក្តីរំភើប អូនមានរឿងមួយចង់ប្រាប់បងចង់ដឹងទេ! »
YOU ARE READING
ចាញ់ស្នេហ៍សិស្សប្អូន🤍
Romanceផាក ស៊ុងហុន និស្សិតឆ្នាំទីបីនៅសកលវិទ្យាល័យសេអ៊ូល ជាសិស្សប្រុសមានមន្តស្នេហ៍ សង្ហា គ្រាន់តែនៅស្ងៀមៗ ក៏អាចឆក់យកបេះដូងពីសិស្សប្រុសស្រីបានដោយងាយ ក្នុងចំណោមនាក់ទាំងអស់នោះក៏មាន សិស្សប្រុសឆ្នាំទីមួយម្នាក់សម្បុរសស្បែកម៉ដ្ឋដូចកូនង៉ែត ជាមនុស្សរីករាយ រួសរាយរាក់...
