ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ២៤🌻

796 77 0
                                    

     យប់មិញពេញមួយយប់ជុងវ៉ុននៅគេងអោប លួងលោមសូន៊ូរហូតទាល់តែគេគេងលក់ ហើយទម្រាំតែគេងលក់នេះមិនដឹងជាម៉ោងប៉ុន្មានទេ ទើបព្រឹកឡើងសូន៊ូក្តៅខ្លួន ព្រោះតែគេងយប់ជ្រៅពេក បូករួមទាំងគេយំផង ពេលក្រោកពីគេងក៏មិនសូវស្រួលខ្លួន ឯភ្នែកវិញក៏ហើមស្ពីង ទើបជុងវ៉ុនឃាត់គេមិនអោយទៅរៀន ឯជុងវ៉ុនផ្ទាល់ក៏ចង់នៅកំដរមិត្តដូចគ្នា តែសូន៊ូបដិសេដ នឹងដេញជុងវ៉ុនអោយទៅរៀន បើពួកគេឈប់ទាំងពីរនាក់នោះមេរៀនថ្ងៃនេះប្រកដជាមិនទាន់គេទេ ណាមួយម្សិលមិញចេញមុនម៉ោងទៀត ។

សូន៊ូថ្ងៃនេះគេធ្វើចិត្តបានជាងម្សិលមិញខ្លះហើយត្បិតថាវាមិនណាស់ណាតែគេក៏មិនយំទៀតទេ ព្រោះបានការលួងលោមពីមិត្ត ជុងវ៉ុននិយាយត្រូវណាស់មានអ្នកដែលស្រលាញ់ អ្នកដែលបារម្ភយកចិត្តទុកដាក់ពីគេច្រើនណាស់ ហេតុអីចាំបាច់ទៅធ្វើអោយវេទនាខ្លួនជាមួយមនុស្សដែលមិនស្រលាញ់យើងធ្វើអី តែថាទៅអ្នកខាងណោះក៏គេមិនបានខុសដែលយើងតើជាអ្នកទៅស្រលាញ់គេខ្លួនឯងនោះ បើគេមិនស្រលាញ់យើងទៅបន្ទោសគេយ៉ាងមិចនឹងកើត ។

_____________

#សកលវិទ្យាល័យ

     ពេលនេះស៊ុងហុន ជេយ៍ ជេក និងហ៊ីស៊ឺងកំពុងនាំគ្នាដើរទៅកង់ទីនដើម្បីញ៊ាំអាហារពេលព្រឹក នៅសល់ពេលប្រហែលជាល្មមដែរ ទម្រាំតែចូលរៀនទើបពួកគេឆ្លៀតទៅញ៊ាំអោយហើយ ព្រោះបើចាំអោយដល់ពេលចេញលេងទើបទៅ គឺយូរណាស់សឹងតែហួសម៉ោងអាហារពេលព្រឹកទៅហើយ បែបនេះទើបពួកគេប្តូរមកញ៊ាំពេលនេះវិញ ។

« អើយនែ៎ដើរអោយលឿនបន្តិចមោនៅមើកៗនឹងពេលណាដល់ យើងឃ្លានសឹងដាច់ពោះទៅហើយ» កំពុងតែដើរៗជេយ៍ក៏ឈប់ ងាកទៅក្រោយថាអោយស៊ុងហុនដែលដើរយឺតៗដូចអត់បាយ មុខវិញមិនរីកសោះអោយក្រៀមក្រោះដូចផ្កាខានស្រោចទឹកមួយខែ តែថាទៅមុខគេនេះបែបនេះរាល់ថ្ងៃស្រាប់ហើយ តែថ្ងៃនេះវាជាងរាល់ដង ។

« ហើយឯងវាយ៉ាងមិចឯងហា៎ស មុខគ្មានហុងស៊ុយសោះ នេះពេលព្រឹកព្រលឹមណា គេអោយញញឹមអោយច្រើនទើបវាមានលាភមានជ័យហូរចូលមកតែបើមុខឯងបែបនេះ ទោះវាចង់មកគ្រាន់តែឃើញមុខឯងក៏វារត់ទៅវិញអស់ដែរ វាឆ្លងមកដល់យើងដែលដើរជាមួយឯងទៀតនា៎ក » ហុីស៊ឺងដែលដើរដំណាលជេយ៍នឹងជេក ពេលដែលជេយ៍ឈប់ដើរងាកទៅថាអោយស៊ុងហុនគេក៏ងាកទៅតាមហើយក៏ថាអោយបន្តកន្ទុយតែម្តង ។

ចាញ់ស្នេហ៍សិស្សប្អូន🤍Hikayelerin yaşadığı yer. Şimdi keşfedin