ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៥៦🌻

895 74 0
                                        

    ពេលនេះគ្រប់គ្នាចូលមកដល់ខាងក្នុងផ្ទះអស់ហើយ សូន៊ូនិងលោកតាកំពុងអង្គុយនិយាយគ្នានៅបន្ទប់ទទួលភ្ញៀវ ចំណែកស៊ុងហុនគេសុំទៅរកលោកយាយនៅឯផ្ទះបាយឯណោះ ដំបូងឡើយ សូន៊ូក៏សុំទៅជាមួយដែរ ថានឹងបានជួយកិច្ចការលោកយាយតែស៊ុងហុនឃាត់អោយគេនៅអង្គុយកំដរលោកតានិយាយគ្នាវិញ ។

មកដល់ក្នុងផ្ទះបាយស៊ុងហុនដើរលបៗមួយៗចូលទៅរកលោកយាយដែលកំពុងឈរបែរខ្នងធ្វើម្ហូបយ៉ាងញ៉ាប់ដៃតែម្នាក់ឯង រៀបនឹងឈានមួយជំហានទៀត ទៅពញ៉ាក់គាត់ទៅហើយតែក៏ត្រូវឈប់វិញ ។

« យើងប្រាប់ហើយមែនទេ ថាមិនអោយអ្នកណាចូលមកក្នុងផ្ទះបាយ យើងអាចធ្វើម្នាក់ឯងបានមិនបាច់ចូលមកជួយទេ ចេញទៅវិញទៅ » ស្របនឹងសម្តីលោកយាយក៏នៅតែផ្តោតការចាប់អារម្មណ៍ ទៅលើម្ហូបដែលគាត់កំពុងធ្វើដដែលមិនបានងាកមុខ មកមើលម្នាក់ដែលគាត់កំពុងថាអោយនោះទេ ។

« ហីយ៉ា! លោកយាយចៅទើបតែមកដល់ក៏ដេញទៅវិញហើយហ៎ អន់ចិត្តណាស់ » គ្រាន់ឮសម្លេងមួយនេះហើយលោកយាយក៏ទម្លាក់របស់នៅក្នុងដៃទុកសិនរួចងាកមកក្រោយញញឹមយ៉ាងស្រស់ដាក់ ចៅប្រុសតែម្នាក់ ដែលគាត់កំពុងធ្វើម្ហូបរង់ចាំនេះឯង។

« អាល្អិតរបស់យាយ »

« នឹកលោកយាយណាស់ » គេនិយាយរួចក៏ចូលខ្លួនទៅអោបលោកយាយ គាត់ក៏អោបតបវិញទាំងក្តីនឹករលឹក ។

« មើលអោយយាយមើលមុខអោយច្បាស់តិចមើល នេះកំលោះស្តូកតែម្តងហើយយើងនេះ » លោកយាយនិយាយពេលដែលប្រលែងចេញពីការអោបមកវិញ ។

« ថែមទាំងសង្ហាទៀតផងមែនទេលោកយាយ »

« មកវិញម្តងនេះដូចជាបានសម្តីដល់ហើយ និយាយចឹងចៅមកដល់តាំងពីថ្មើរណា នេះយាយមិនទាន់ធ្វើម្ហូបហើយផង »

« ទើបតែមកដល់មុននេះទេលោកយាយ »

« ចុះឯណាសង្សារឯងដែលថានាំមកអោយយាយ ស្គាល់នោះ »

« គឺកំពុងអង្គុយនៅបន្ទប់ទទួលភ្ញៀវជាមួយលោកតា គេក៏សុំតាមខ្ញុំមកជួយលោកយាយដែរតែខ្ញុំអោយគេនៅនិយាយលេងជាមួយលោកតាវិញ »

« អឹម ចឹងល្អហើយ ណាមួយយាយធ្វើជិតរួចរាល់ហើយ នៅតែមួយមុខចុងក្រោយនេះទៀតទេ ឯងចេញទៅក្រៅវិញទៅ យាយធ្វើរួចរាល់យាយនឹងចេញទៅដែលហើយ »

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now