ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ២៨&២៩🌻

746 68 3
                                    

#ព្រឹកថ្ងៃថ្មី

ព្រឹកនេះជុងវ៉ុនក៏មកអាផាតមិនសូន៊ូដូចកាលពីទៅដើរលេងសប្តាហ៍មុនចឹង តែលើកនេះសូន៊ូគេមិនបានរៀបចំខ្លួនយូរដូចលើកមុនទេ ។

« អូហូយ តែងខ្លួនបែបនេះទៅឃ្យូតដល់ហើយមិត្តយើង » ជុងវ៉ុនសម្លឹងទៅមិត្តពីលើដល់ក្រោម គេមិនបានបញ្ជោរទេសូន៊ូតែងខ្លួនបែបនេះសមជាមួយរូបរាងគេពិតមែន ។

« យើងតែងបែបធម្មតាបំផុតហើយ តែថាឃ្យូតមែនក៏អី » សូន៊ូដល់បានមិត្តសរសើរចឹងទៅញញឹមខ្ជឹបតែម្តង ងាយឯណាបានមហាមិត្តសរសើរនោះ

« ឯងនេះសរសើរភ្លាមក៏សុីជោភ្លាមតែម្តង »

« ការពិតទៅទោះឯងមិននិយាយក៏យើងដឹងខ្លួនស្រាប់ហើយថាយើងឃ្យូត យើងស្អាតពីកំណើត »

« បានហើយឈប់ទៅយើងសុំ ឥឡូវល្មមទៅបានហើយនៅ ណាត់គ្នាម៉ោងប្រាំបី តែឥឡូវម៉ោងជិតប្រាំបីហើយមិនទាន់បានចេញទៅផង មិនដឹងនីគីគេទៅដល់ហើយឬនៅ ឯងមានលេខគេទេខលទៅសួរបន្តិចទៅ »

« អឺ! យើងភ្លេចអោយឈឹង ម្យិលមិញមិននឹកឃើញរឿងលេខទូរស័ព្ទនឹងសោះ ឯងក៏មិនជួយរំលឹកផង»

« ដល់ពេលចឹងតាំងលើកដាក់គ្នាហើយ ម្យិលមិញឯងជាអ្នកនិយាយជាមួយគេទាំងស្រុងតែម្តង ដល់ពេលនិយាយចប់ក៏អូសយើងទៅរ៉ុយ យើងគ្មានបាននិយាយជាមួយគេសូម្បីមួយម៉ាត់ ហើយឯងជាអ្នកនិយាយឯងមិននឹកឃើញសុំផងយើងមិចនឹងដឹង»

« ហើយឯងក៏រៀបរាប់ហូហែម្លេះ និយាយថាមិនដឹងតែមួយម៉ាត់នឹងក៏ចប់បាត់ទៅហើយ »

« បើឯងចង់ទម្លាក់កំហុសអោយយើង យើងត្រូវតែរៀបរាប់រកយុត្តិធម៌អោយខ្លួនឯងចឹងហើយ »

« អឺបានហើយយើងជាអ្នកខុស យើងភ្លេចខ្លួនឯង ពេញចិត្តទេ តែបើនៅប្រកែកគ្នាទៀតវាកាន់តែយូរលើសដើម ពេលនេះចេញទៅបានហើយតោះ Let's go » និយាយហើយពួកគេក៏នាំចេញពីអាផាតមិនទៅរកតាក់សុីជិះ រកបានហើយក៏នាំគ្នាជិះទៅផ្សារទំនើបតែម្តង ។ (របៀបថាកន្លែងលេងហ្គេមនឹងវានៅក្នុងផ្សារទំនើប)

_____________

ងាកមកមើលស៊ុងហុនឯណេះវិញពេលនេះក៏កំពុងរៀបចេញពីផ្ទះទៅហើយ ទូរស័ព្ទក៏រោទិ៍ឡើងបង្អាក់ដំណើរ គេទាញទូរស័ព្ទពីហោប៉ៅមកមើលក៏ឃើញថាជេយ៍ជាអ្នកខលមកទើបចុចទទួល

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now