ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៥១🌻

1.1K 65 0
                                        

ជិតរសៀលទៅហើយទើបពួកគេមកដល់សេអ៊ូលវិញ តែដោយសារតែគ្រប់គ្នាសុទ្ធតែអស់កម្លាំងព្រោះធ្វើដំណើរផ្លូវឆ្ងាយ ទើបម្នាក់ៗសម្រេចចិត្តបំបែកគ្នាទៅផ្ទះរៀងៗខ្លួនតែម្តង ដោយមិនបាន នៅដើរលេងអីទៀតទេ ។

តែចំពោះស៊ុងហុននិងសូន៊ូគេទាំងពីរបានណាត់គ្នាទៅដើរលេងតែពីរនាក់ ដោយសារតែស្អែកត្រូវចូលរៀនវិញហើយ ប្រកដជាគ្មានពេលទំនេរទេទើបឆ្លៀតពេលដែលមានទៅដើរលេងបង្កើតអនុស្សាវរីយ៍ថ្មីៗជាមួយគ្នាអោយបានច្រើន ។

ស៊ុងហុនបានទៅយកសូន៊ូប្រហែលជាម៉ោង២ថ្ងៃត្រង់តាមពេលវេលាដែលបានណាត់គ្នា។
កន្លែងដំបូងដែលពួកគេទៅគឺផ្សារទំនើប ព្រោះម៉ោងថ្មើរនេះអាកាសធាតុនៅខាងក្រៅរៀងក្តៅគ្រាន់បើដែរ ទៅក្នុងផ្សារគឺល្អបំផុតហើយ ត្រជាក់ស្រួលហើយក៏មានកន្លែងលេងជាច្រើនអោយរើសតាមចិត្ត។

« ហុននី បងចង់ទៅលេងអីមុនគេ » សូន៊ូសួរទៅអ្នកជាសង្សារពេលដែលកំពុងដើរបណ្តើរគ្នាក្នុងផ្សារទំនើប ។

« បងតាមអូន អូនចង់ទៅលេងអីបងលេងនឹង តែពេលដែលអូនលេងរួចហើយបងនឹងនាំអូនទៅកន្លែងមួយ »

« កន្លែងអីទៅ? »

« មិនប្រាប់ទេ ប្រាប់មុនមិនសប្បាយ »

« ឆើស! មិនប្រាប់ក៏អត់ទៅ តែពេលនេះអូនចង់ទៅលេងហ្គេម »

« ចឹងយើងទៅលេងហ្គេម តោះ! » ស៊ុងហុនក៏ចាប់កាន់ដៃសូន៊ូតម្រង់ទៅជណ្តើរយន្តឡើងទៅជាន់សម្រាប់លេងហ្គេម ឯសូន៊ូក៏ញញឹមយ៉ាងស្រស់សម្លឹងទៅដៃរបស់ខ្លួន។ ស៊ុងហុនមិនបានខ្វល់នឹង
ក្រសែភ្នែកដែលកំពុងសម្លឹងមកពួកគេនោះទេ គេមិនខ្លាចនឹងបង្ហាញអោយគ្រប់គ្នាដឹងពីស្នេហារបស់ពួកគេ ចង់អ្នកណាគិតអីគិតទៅ សំខាន់ក្តីសុខរបស់ពួកគេមិនបានផ្ញើរនឹងអ្នកដទៃទេ ។

« បងចង់លេងហ្គេមអី? » មកដល់កន្លែងលេងហ្គេម សូន៊ូក៏ងាកទៅសួរស៊ុងហុនព្រោះហ្គេមវាមានច្រើនមិនដឹងគួរលេងមួយណាទុកមួយណាទេ ។

« អូនលេងអីបងលេងនឹងដែរ » ឮចម្លើយស៊ុងហុនហើយសូន៊ូក៏ធ្លាក់ទឹកមុខមួយរំពេច ធ្វើអោយស៊ុងហុនឆ្ងល់ភ្លាមៗ តើគេនិយាយអីខុសមែនទេ?

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now