ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៥🌻

820 87 0
                                    

នាពេលព្រឹកព្រលឹមមេឃនៅងងឹតស្រាងៗក្រឡេកទៅមើលក្នុងបន្ទប់ក្នុងអាផាតមិនមួយកន្លែងមានកម្លោះសាច់ខ្ចីម្នាក់កំពុងតែឈរចម្អិនម្ហូបនៅផ្ទះបាយទាំងស្នាមញញឹមជាប់លើផ្ទៃមុខ ។

« រួចរាល់ហើយ » សូន៊ូនិយាយទាំងសម្លឹងទៅប្រអប់បាយដែលខ្លួនទើបតែរៀបចំរួច ។

« សង្ឃឹមថាសិស្សច្បងនឹងចូលចិត្ត » ស្នាមញញឹមកើនឡើងទ្វេដងពេលដែលនឹកឃើញដល់មនុស្សដែលគេរៀបចំប្រអប់បាយនេះអោយ ។

« ហ៊ើយនេះម៉ោងប៉ុន្មានហើយ មិនទាន់រៀបចំខ្លួនផង» និយាយចប់គេក៏រៀបចំរបស់របរក្នុងផ្ទះបាយអោយរៀបរយទើបទៅសម្អាតខ្លួនប្តូរឯកសណ្ឋានដើម្បីទៅសាលារៀន ។ សូន៊ូស្នាក់នៅក្នុងអាផាតមិនតែម្នាក់ឯងប៉ុណ្ណោះ ព្រោះគេចូលចិត្តភាពឯករាជ ទើបសុំប៉ាម៉ាក់ចេញមករស់នៅតែម្នាក់ឯង ដំបូងឡើយប៉ាម៉ាក់គេមិនយល់ព្រមនោះទេព្រោះបារម្តពីសុខភាពនិងសុវត្តិភាពរបស់គេ ។ តាំងពីតូចមកសូន៊ូមិនមែនជាក្មេងរឹងមាំដូចក្មេងឯទៀតទេ សំបកក្រៅគេជាក្មេងម្នាក់ដែលរីករាយ ព្រោះគេតែងតែញញឹមគ្រប់ពេល មនុស្សដែលនៅជុំវិញខ្លួនគេសុទ្ធតែស្រលាញ់និងចូលចិត្តគេគ្រប់គ្នាព្រោះគេជាក្មេងដែលងាយនឹងចុះសម្រុងតែងតែផ្តល់ស្នាមញញឹមដល់អ្នកគ្រប់គ្នា គេតែងតែធ្វើជារឹងមាំនៅមុខគេឯង តែធាតុពិតគេគឺជាក្មេងម្នាក់ដែលទន់ខ្សោយ ងាយយំនិងឆាប់អន់ចិត្តខ្លាំងណាស់ ហើយគេក៏ជាក្មេងម្នាក់ដែលមានះអ្វីក៏ដោយដែលគេពេញចិត្តចង់ធ្វើគេមិនងាយបោះបង់នឹងចុះចាញ់ទេ ដោយសារតែបែបនេះហើយទើបប៉ាម៉ាក់របស់គេមិនអាចបដិសេដនឹងគេបាន ទើបយល់ព្រមអោយគេចេញមករស់នៅតែម្នាក់ឯង តែពួកគាត់ក៏តែងតែខលមកសួរនាំពីសុខទុក្ខគេជាញឹកញាប់ដូចគ្នា។ អាផាតមិននេះក្រៅពីគេមានតែជុងវ៉ុនម្នាក់គត់ដែលស្គាល់លេខកូដសំងាត់ព្រោះតែជុងវ៉ុនជាមិត្តជិតស្និតបំផុតរបស់គេ នឹងជាមនុស្សតែម្នាក់គត់ដែលគេទុកចិត្តក្រៅពីគ្រួសាររបស់គេ ។

ក្រោយពីរៀបចំខ្លួនរួចរាល់សូន៊ូក៏ចុះទៅចាំជុងវ៉ុននៅបិវេនខាងមុខអាគារអាផាតមិន ព្រោះផ្ទះរបស់ជុងវ៉ុនក៏នៅជិតនឹងដូចគ្នា សូន៊ូតែងតែចាំជុងវ៉ុននៅទីនេះដើម្បីទៅសាលាជាមួយគ្នា ។ កំពុងតែឈរចាំជុងវ៉ុនសុខៗ ទូរសព្ទក៏រោទិ៍ សូន៊ូដកទូរសព្ទមកមើលក៏ឃើញថាជាលេខរបស់មិត្តខ្លួនទើបចុចទទួល ។

ចាញ់ស្នេហ៍សិស្សប្អូន🤍Место, где живут истории. Откройте их для себя