ចាញ់ស្នេហ៍សិស្សប្អូន🌻២០🌻

1.2K 90 0
                                        

SKIP

បន្ទាប់ពីចេញពីរៀនសូន៊ូនិងជុងវ៉ុនក៏ចេញមកផ្ទះជាមួយគ្នាដូចរាល់ដង ហើយក៏បំបែកផ្លូវគ្នាត្រឹមមុខអាផាតមិនរបស់សូន៊ូ។ មកដល់អាផាតមិនវិញសូន៊ូក៏ធ្វើកិច្ចការតាមទម្លាប់របស់គេរាល់ថ្ងៃ ងូចទឹកហើយក៏មកធ្វើអាហារញ៊ាំខ្លួនឯង បន្ទាប់ពីញ៊ាំហើយក៏រៀបចំលាងសម្អាតរបស់របរទុកដាក់អោយស្រួលបួលវិញរួចក៏ចូលទៅក្នុងបន្ទប់ធ្វើកិច្ចការសាលា ត្បិតថាគេមិនសូវចំណាប់រឿងរៀនមែន តែការងារសាលាដែលគ្រូដាក់អោយគេមិនដែលរំលងចោលម្តងណាទេ ។ គេចំណាយពេលធ្វើកិច្ចការសាលា នឹង មើលមេរៀនបន្តិចបន្តួច ប្រហែលជាយូរគ្រាន់ដែរ ទើបរៀបចំសៀវភៅនឹងប្រដាប់ប្រដាត្រៀមសម្រាប់រៀនថ្ងៃស្អែកដាក់ចូលកាតាប រៀបចំរួចរាល់ហើយក៏ឡើងមកលើគ្រែទាញទូរស័ព្ទមកចុច ។ គេអូសមើលនេះមើលនោះមើលៗៗៗរហូតដល់ធុញក៏បិទទូរស័ព្ទទុកវិញ រួចក៏ចុះទៅបិទភ្លើងឡើងមកសង្ងំគេង។ ១០នាទីក្រោយមកគេនៅតែគេងមិនលក់ព្រោះខួរក្បាលវាមានរឿងអោយគិតច្រើន ។

« ហ៊ើយ!! ហេតុអីដេកមិនលក់ ឈប់គិតទៅអាខួរក្បាលអើយ » រឿងដែលគេគិតនឹងក៏គ្មានរឿងស្អីក្រៅពីសិស្សច្បងម្ចាស់ចិត្ត ម្ចាស់បេះដូងថ្លើមប្រមាត់របស់គេដែរ ព្រោះតែទង្វើម្នាក់នឹងព្រឹកមិញគេក៏ត្រូវមកគិតមកឈឺក្បាលរហូតដល់ដេកមិនលក់បែបនេះ ។

« សិស្សច្បងអើយសិស្សច្បង ហេតុអីក៏ចូលចិត្តមកអុកឡុកក្នុងបេះដូង ក្នុងខួរក្បាលខ្ញុំម្លេះ » ពេលនេះដេកលែងលក់ហើយមានតែមកបញ្ចេញរឿងដែលស្តុកទុកក្នុងចិត្តនិយាយចេញមកក្រៅទោះគ្មានអ្នកស្តាប់ តែយ៉ាងហោចណាស់ក៏បានបញ្ចេញវាមកអោយធូរក្នុងខ្លួនខ្លះ ទោះនិយាយខ្លួនឯងស្តាប់ខ្លួនឯងក៏បានដែរ ។

« ចិត្តរបស់សិស្សច្បងពិបាកតាមទាន់ម្លេះ ម្តងចេះ ម្តងចុះ ម្តងល្អ ម្តងអាក្រក់ ម្តងនិយាយរក ម្តងមិននិយាយរក នេះខ្ញុំជិតរោគចិត្តដោយសារតែសិស្សច្បងហើយ ម្សិលមិញខ្មោចចូលមែនទេទើបមកធ្វើរឿងទាំងអស់នោះដាក់ខ្ញុំ ដឹងទេថាខ្ញុំមានក្តីសុខដោយសាររឿងនោះប៉ុណ្ណា ខ្ញុំសប្បាយចិត្តប៉ុណ្ណា ខ្ញុំខំគិតថាសិស្សច្បងចិត្តទន់ចំពោះខ្ញុំហើយ តែចុងក្រោយខ្ញុំក៏គិតតែម្នាក់ឯងឆ្កួតតែម្នាក់ឯង សិស្សច្បងនៅតែជាសិស្សច្បង នៅតែជាម្នាក់ដែលមិនស្រលាញ់ខ្ញុំ ព្រោះខ្ញុំស្រលាញ់សិស្សច្បងតែម្នាក់ឯង » និយាយចុះនិយាយឡើងទឹកភ្នែកក៏ហូរមក វាយល់អារម្មណ៍ម្ចាស់វាទើបវាហូរមកបែបនេះ ព្រោះម្ចាស់វាកំពុងតែឈឺ វាឈឺជាងមុតកំបិត ឈឺជាងត្រូវរបួស វាឈឺនៅក្នុងទ្រូងខាងឆ្វេង គេធ្លាប់តែមើលរឿងកំសត់ក៏យំ តែពេលនេះបែរជាមកយំដោយសារពាក្យថាស្នេហា នេះឬស្នេហា? គ្រាន់តែស្រលាញ់គេម្នាក់ឯងក៏ត្រូវខូចចិត្តយ៉ាងនេះទៅហើយ ចុះទំរាំអារម្មណ៍អ្នកដែលត្រូវបាត់បង់ស្នេហានោះវាឈឺយ៉ាងណាទៅ?

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now