ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៦🌻

1.2K 102 1
                                        

បន្ទាប់ពីស៊ុងហុនចេញទៅបាត់សូន៊ូក៏ចេញពីទីនោះដូចគ្នា គេដើរមកអាគាររៀនរបស់ខ្លួនវិញតែគេមិនបានទៅថ្នាក់ទេ គឺដើរសំដៅទៅជាន់លើបំផុតរបស់អាគារ គេចង់នៅស្ងៀមស្ងាត់ម្នាក់ឯងបន្តិច ថ្វីត្បិតតែនៅមុខស៊ុងហុនអំបាញ់មិញគេមិនបានបញ្ចេញអាការៈឈឺចាប់ តែមិនមែនបានន័យថាគេមិនឈឺឯណា គ្រាន់តែមិនចង់អោយអ្នកម្ខាងទៀតបានឃើញ ។ គ្រប់គ្នាមើលមកគិតថាគេជាមនុស្សរីករាយគ្មានទុក្ខព្រួយ ព្រោះគ្រប់ពេលដែលសម្លឹងមកគេតែងតែឃើញនូវស្នាមញញឹមដ៏ស្រស់ស្អាតនៅជាប់លើផ្ទៃមុខគេជានិច្ច តែនៅពីក្រោយស្នាមញញឹមមួយនេះក៏មានបង្កប់នូវទុក្ខក្រៀមក្រំខ្លះដែរមិនមែនសប្បាយរហូតឯណា មនុស្សម្នាក់ណាដែលថាគ្មានទុក្ខនោះ? គ្រាន់តែគេមិនចង់បញ្ចញវាមកអោយអ្នកដទៃបានឃើញ ។ មានតែប៉ាម៉ាក់របស់គេនិងជុងវ៉ុនប៉ុណ្ណោះដែលស្គាល់នឹងដឹងពីគេច្បាស់ ។

មកដល់លើដំបូលអាគារសូន៊ូក៏ដើរទៅអង្គុយតុមួយដែលនៅទីនោះ រួចក៏ដកប្រអប់បាយដែលគេខំចំណាយពេលរៀបចំតាំងពីមេឃមិនទាន់ភ្លឺរហូតដល់មេឃងងឹត🌚(ហា៎ក) គេធ្វើវាយ៉ាងយកចិត្តទុកដាក់ព្រោះសង្ឃឹមថាម្នាក់ដែលគេតាំងចិត្តធ្វើអោយនឹងចូលចិត្ត តែចុងក្រោយគេបែរជាត្រូវមកអង្គុយញ៊ាំវាខ្លួនឯងទៅវិញ ។

« ថ្ងៃនេះជាថ្ងៃអីទៅ ហេតុអីគ្រាន់តែមួយភ្លែតសោះខ្ញុំត្រូវមកជួបរឿងអស់ទាំងនេះ នេះនៅមិនទាន់បានមួយម៉ោងផង » សូន៊ូអង្គុយនិយាយម្នាក់ឯងគេមិនយល់ពិតមែន ត្រឹមតែមួយភ្លែតគេត្រូវមកជួបរឿងដែលគេមិនធ្លាប់ជួបដល់ទៅពីររឿង តើថ្ងៃនេះជាថ្ងៃចង្រៃរបស់គេមែនទេ!

« ខ្ញុំខំធ្វើឯងដើម្បីអោយសិស្សច្បងតែចុងក្រោយខ្ញុំក៏ជាអ្នកដែលត្រូវញ៊ាំឯងខ្លួនឯងទៅវិញ ពិតជាគួរអោយចង់សើចណាស់ » សូន៊ូនិយាយទាំងសម្លឹងទៅប្រអប់បាយដែលនៅនឹងមុខខ្លួន និយាយបណ្តើរសើចបណ្តើរតែទឹកភ្នែកក៏ស្រាប់តែហូរមក

« ឯងហូរមកធ្វើអីអាទឹកភ្នែកឆ្កួត» គេជូតទឹកភ្នែកចេញរួចក៏ញ៊ាំបាយក្នុងប្រអប់នោះ តែទឹកភ្នែកនៅតែហូរមកមិនឈប់

« អារម្មណ៍ត្រូវគេបដិសេដវាឈឺបែបនេះមែនទេ?» និយាយចប់គេក៏ញ៊ាំបាយបន្តទាំងទឹកភ្នែក បន្តិចក្រោយមកទូរស័ព្ទគេក៏រោទិ៍ ពេលដែលឃើញថាជាលេខរបស់ជុងវ៉ុនគេក៏ជូតទឹកភ្នែកចេញ សម្រួលសម្លេងកុំអោយមិត្តស្តាប់ដឹងថាខ្លួនយំ ទើបចុចទទួល

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now