ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៣៤🌻

694 65 5
                                    

#ថ្ងៃបន្ទាប់

     ព្រឹកនេះស៊ុងហុនមកសាលារៀនលឿនខុសធម្មតាក្រោយពេលមកដល់ហើយក៏ឈរចាំជេយ៍តាមអ្វីដែលគេប្រាប់ពីយប់ ។ ដោយសារតែចាំ
មួយសន្ទុះធំដែរហើយនៅតែមិនទាន់ឃើញជេយ៍មកទៀត គេក៏សម្រេចចិត្តខលទៅសួរតែម្តង ។

« អាឡូជេយ៍! ឯងនៅឯណា »

( អាឡូ! យើងនៅផ្ទះ យ៉ាងមិចឯងថ្ងៃនេះខល
មកយើងទាំងព្រលឹម)

« ហើយពេលណាឯងមកសាលាហា៎ស នេះយើងឈរចាំឯងជិតមួយម៉ោងហើយណា! »

( ស្អីឯង!! ស្លាប់ហើយឯងទៅតាំងពីម៉ោងប៉ុន្មាន
ហា៎ស ហើយឯងទៅសាលាស្អីថ្មើរនឹងទើបតែម៉ោង៦ព្រឹកនឹង)

« ក្រែងឯងប្រាប់យើងអោយមកអោយលឿនហី »

( លោកម្ចាស់! យើងអោយឯងទៅអោយលឿនមែន តែមិនមែនលឿនថ្នាក់នឹងទេ ឯងថាឯងចាំយើងជិត១ម៉ោង ចឹងបានន័យថាឯងទៅតាំងពីម៉ោង៥!? ហើយសាលាចូលរៀនម៉ោង៨នឹង! ឯងទៅរក
ជំនាងសាលាឬហាស »

« យើងមកត្រៀមខ្លួនមុន នេះជាលើកទីមួយរបស់យើងណា យប់មិញយើងដេកមិនលក់ទេ គ្រាន់តែដឹងថាព្រឹកភ្លាមយើងក៏ប្រញ៉ាប់មកសាលាតាមដែលឯងប្រាប់នឹងហើយ »

( ពុទ្ធោ!! នេះមនុស្សទើបតែមានស្នេហាលើក
ដំបូងចឹងឬ ផាក ស៊ុងហុនប្រែហើយ ហាហាៗៗ )

« នែ៎កុំមកសើចចំអកអោយយើង ឆាប់រៀបចំខ្លួនមកសាលាអោយលឿនមក »

( អូខេៗ ដើម្បីឯងយើងទៅលឿនម្តងទៅចុះ តែថាឈរចាំអោយស្រួលបួលវើយ ប្រយ័ត្នអ្នកណាឃើញ(អ្នកអាន)ចាប់ច្រកបាវទៅបាត់អាប្រុសសង្ហារ)

« កុំតាប៉ែច្រើន យើងចាំឯងនៅចំណតឡាន »

( អឺ យើងរៀបចេញទៅហើយ bye )

ក្រោយនិយាយទូរស័ព្ទជាមួយអ្នកជាមិត្តរួចរាល់ស៊ុងហុនក៏នៅបន្តឈរចាំនៅកន្លែងដដែល ។

ប្រហែលជា២០នាទីក្រោយជេយ៍ក៏មកដល់ គេយកឡានទៅចតទុករួចរាល់ ទើបដើរចូលមករកស៊ុងហុនដោយក្នុងដៃមានកុលាបក្រហមមួយទងមកជាមួយផងដែរ ។

« ចាំយូរទេ » ជេយ៍ក៏សួរទៅអ្នកជាមិត្ត

« ឯងសួរឌឺ? » ស៊ុងហុនសម្លក់ជេយ៍បន្តិចទើបនិយាយបន្ត « ហើយឯងទិញផ្កាអោយអ្នកណា » គេសួរទាំងសម្លឹងទៅផ្កាដែលនៅក្នុងដៃជេយ៍

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now