ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៥២🌻

981 72 0
                                        

« សូន៊ូ.........!!! »

ផាំង៚!!!

ឡានដែលបើកលឿនស្លេវមករកសូន៊ូនោះក៏រេចង្កូតទៅបុកដើមឈើនៅមាត់ផ្លូវលាន់សូរតែផាំងផ្អើលអស់អ្នកដែលនៅម្តុំនោះ ។ គ្រប់គ្នាដែលបានឃើញហេតុការណ៍ច្បាស់ៗអំបាញ់មិញរួមទាំងស៊ុងហុនសុទ្ធតែគិតថាឡានប្រកដជាទៅបុកចំសូន៊ូដែលនៅឈរ កណ្តាលថ្នល់ជាមិនខាន តែនេះវាសំណាងខ្លាំងមែនទែនដែលអ្នកបើករថយន្តនោះកាច់ចង្កូតចេញទាន់ ទើបមិនប៉ះពាល់ដល់អាយុជីវិតមនុស្ស ។

សូន៊ូឈរមិនកំរើកឈរអោបកូនឆ្កែមួយនោះទាំងខ្លួនញ័រទទ្រឺតឯភ្នែកក៏បិទជិតឈឹង តែក៏ស្រាប់តែមានអ្នកណាម្នាក់រត់មកអោបគេមួយទំហឹង ។

« ក្មេងឆ្កួត!! ហេតុអីមកឈរនៅទីនេះ អូនដឹងថាអូនធ្វើអោយបងភ័យប៉ុណ្ណាទេ បើអូនកើតអីអោយបងរស់យ៉ាងមិចហាស!! » ត្រូវហើយម្នាក់នឹងគ្មានអ្នកណាផ្សេងក្រៅពីស៊ុងហុននោះទេ គ្រាន់តែឃើញហេតុការណ៍មិញនេះហើយគេក៏ទំលាក់របស់របរ ក្នុងដៃចោលរត់មករកអ្នកជាសង្សារយ៉ាងលឿនតាមចិត្តដែលភ័យនឹងបារម្ភ។ សូន៊ូក្រោយដឹងថាខ្លួនមិនបានកើតអីក៏ចាប់ផ្តើមយំក្នុងរង្វង់ដៃស៊ុងហុន ព្រោះតែគេស្លន់នឹងរឿងមិញនេះមិនទាន់បាត់ទេ ។

« ហុននី...ហឹកហឹក..អូនខ្លាចខ្លាំងណាស់ ហឹក ហឹក...»

« អស់អីហើយណាអូននៅជាមួយបងហើយគ្មានរឿងអីកើតឡើងទេ កុំខ្លាច » ស៊ុងហុននៅអោបលួងលោមសូន៊ូបានមួយសន្ទុះកូនឆ្កែដែលនៅក្នុងដៃសូន៊ូក៏ព្រុះឡើងប្រហែលជាថប់ខ្យល់ហើយ ដែល មនុស្សទាំងពីរមកអោបគ្នាហ៊ុំគេជិតឈឹងបែបនេះ ។

« វុស! វុស! » ស៊ុងហុនឮសម្លេងព្រុះក៏ប្រលែងសូន៊ូពីរង្វង់ដៃ ។

« នេះមែនទេ ជាមូលហេតុដែលអូនមកឈរកណ្តាលផ្លូវបែបនឹង!? »

« ហឹម! អូនឃើញវានៅឈរទីនេះអូនក៏រត់មកយកវា តែ....ហឹក ហឹក »

« បានហើយៗ ឈប់យំទៅណា អស់អីហើយ បងមិនអោយមានរឿងអីកើតឡើងលើអូនទៀតទេ » ស៊ុងហុននិយាយហើយក៏លើកដៃមកជូតទឹកភ្នែកលើមុខរបស់សូន៊ូ

« អឹម...ហុននីចុះ...ចុះម្ចាស់ឡាននោះ » ដោយ សារមិញនេះរវល់តែភ័យក៏ភ្លេចនឹកឃើញដល់ម្ចាស់ឡានដែលគេចពីគេទៅបុកដើមឈើនោះ ។ ឮសូន៊ូនិយាយហើយស៊ុងហុនក៏ងាកទៅចាប់អារម្មណ៍ជាមួយឡានដែលរលត់ម៉ាសុីន ផ្នែកខាងមុខរៀងខូចខាតច្រើនដោយសារតែបុកត្រូវដើមឈើខ្លាំងដែរ ហើយក៏មានមនុស្សរោមមើលឡើងជិតឈឹង ។

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now