ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៥៥🌻

606 55 1
                                    

SKIP

ធ្មិចបើកៗពេលនេះសូន៊ូនឹងស៊ុងហុនទាក់ទងគ្នាបាន១ខែជាងទៅហើយ ទំនាក់ទំនងពួកគេទាំងពីរក៏កាន់តែផ្អែមល្ហែម ត្បិតថាមិនសូវមានពេលអោយគ្នាព្រោះតែរវល់រៀនរៀងខ្លួន តែពួកគេក៏ឆ្លៀតពេលដែលសេសសល់ពីម៉ោងរៀន ទៅញ៊ាំបាយ ទៅដើរ លេង នឹងចំណាយពេលជាមួយគ្នាជានិច្ច ។ ស៊ុងហុនគេរីករាយនឹងញញឹមច្រើនជាងមុនឆ្ងាយណាស់ដោយសារតែមានមនុស្សសំខាន់ដល់ទៅបួននាក់នៅចាំបារម្ភ មើលថែយកចិត្តទុកនឹងគេ បូករួមទាំងមិត្តសម្លាញ់ជាច្រើននាក់ទៀត ។

ក្នុងចំណោមអ្នកទាំងបួននោះ មានប៉ារបស់គេ ដែលរាល់ថ្ងៃនេះគាត់បានមករស់នៅជាមួយគេ ធ្វើអោយគេគ្មានភាពឯកោទៀតទេ ម្នាក់ទៀតគឺសូន៊ូរបស់គេនឹងហើយ មានពេលទំនេរសូន៊ូតែងតែមកលេងគេជាមួយនិងប៉ារបស់គេធ្វើអីញ៊ាំជុំគ្នា ថ្ងៃខ្លះសូន៊ូក៏នៅគេងជាមួយគេ ប្រៀបដូចជាគ្រួសារតែមួយទៅហើយ ចំណែកពីរនាក់ទៀតក៏គ្មានអ្នកណាផ្សេងក្រៅពីលោកតាលោកយាយគេដែរ ទោះជាមិនបានជួបគ្នាផ្ទាល់តែពួកគាត់ក៏តែងតែខលមកសួរសុខទុក្ខគេជាញឹកញ៉ាប់ ។

ហើយថ្ងៃនេះក៏ជាថ្ងៃដែលស៊ុងហុនគេទៅលេងលោកតាលោកយាយគេ មិនមែនទៅលេងតែមួយមុខទេគឺចង់នាំសូន៊ូទៅណែនាំអោយពួកគាត់ ស្គាល់ផង ទម្រាំតែរកពេលទំនេរបានទៅទាំងពីរនាក់ នេះមិនងាយទេ ដោយសារតែគេនឹងសូន៊ូរៀនឆ្នាំខុសគ្នា ណាមួយ មួយរយះពេលមុននេះជាប់ប្រលងរៀងខ្លួនផងទើបៗតែបានទៅនៅថ្ងៃនេះ ។

ពេលនេះពួកគេក៏កំពុងនៅក្នុងឡានធ្វើដំណើរមក ដល់ប៊ូសានហើយ តែមិនទាន់ទៅដល់ផ្ទះលោកតាលោកយាយគេនៅឡើយទេ ។ ស៊ុងហុនកំពុងផ្តោតអារម្មណ៍ទៅលើការបើកបរ ចំណែកសូន៊ូកំពុងគេងលក់ ពួកគេចេញពីសេអ៊ូលតាំងពីព្រលឹមម្លេស បើគិតទៅគេទាំងពីរធ្វើដំណើរអស់ច្រើនម៉ោងទៅហើយ ។

ប្រហែលជា១៥នាទីក្រោយមកឡានរបស់ស៊ុងហុនក៏មកឈប់ចំពីមុខផ្ទះមួយខ្នងដែលមើលទៅលេចធ្លោជាងគេក្នុងចំណោមផ្ទះដែលនៅម្តុំៗនេះ។ គ្រាន់តែចុចសុីផ្លេមួយទីតក៏មានអ្នករត់មកបើកទ្វារអោយ ស៊ុងហុនក៏បើកឡានចូលទៅខាងក្នុង រីឯសូន៊ូក៏ត្រូវភ្ញាក់ដោយសារតែឮសម្លេងសុីផ្លេនេះដែរ ។

ចាញ់ស្នេហ៍សិស្សប្អូន🤍Место, где живут истории. Откройте их для себя