#សកលវិទ្យាល័យ
ពេលនេះជាម៉ោងចេញលេងហើយ ចំណែកជុងវ៉ុនគេក៏នៅអង្គុយក្នុងថ្នាក់ដូចរាល់ដង កំពុងតែអង្គុយ
កត់មេរៀនដែលខ្ចីពីមិត្តរួមថ្នាក់ គឺមេរៀនម្សិលមិញ
កត់ៗក៏ចាប់អារម្មណ៍ថាមានអ្នកមកអើតលើមៗតាមបង្អួច ងាកទៅមើលក៏ឃើញថាជាម្នាក់ដែលគេ
វាយម្សិលមិញនេះឯង ច្បាស់ណាស់ថាគេប្រកដជា
មកអើតរកសូន៊ូ ទើបជុងវ៉ុនគេងើបពីតុដើរទៅក្រៅថ្នាក់ទៅរកតែម្តង ណាមួយគេចង់សូមទោសរឿងពីម្សិលមិញផង ។
« អេ៎! អឺ..នី..នីគីត្រូវទេ » ជុងវ៉ុនក៏ទៅកេះស្មាអ្នកដែលឈរនៅមាត់បង្អួច
« អូ!ជុងវ៉ុន ត្រូវហើយខ្ញុំឈ្មោះនីគី » នីគីក៏ងាកទៅនិយាយជាមួយជុងវ៉ុន
« អា៎វ! ហេតុអីក៏ឯងស្គាល់ឈ្មោះខ្ញុំ »
« គឺឮសូន៊ូហៅម្សិលមិញនោះអី »
« អឺ...និយាយរឿងម្សិលមិញខ្ញុំសូមទោសម្តងទៀតណា ខ្ញុំគ្មានចេតនាវាយឯងទេ »
« មិនអីទេៗ ខ្ញុំប្រាប់ហើយតើថាខ្ញុំមិនខឹងទេ មិនបាច់សុំទោសអីទេ អឺ...តែថាហេតុអីក៏មិនឃើញសូន៊ូចឹង»
« អរ សូន៊ូគេឈឺទើបខ្ញុំមិនអោយគេមករៀន »
« ឈឺ!! » នីគីក៏សួរតបទៅវិញបែបភ្ញាក់ផ្អើល
« ត្រូវហើយ ឯងក៏ដឹងថាគេម្សិលមិញយំខ្លាំងណាស់ ពេលទៅដល់ផ្ទះវិញក៏គេនៅតែយំ ទាល់តែពេលគេងលក់ទើបគេឈប់យំ ហើយព្រឹកមិញពេលភ្ញាក់ពីគេងមកគេមិនស្រួលខ្លួន ក្តៅខ្លួនទៀត បែបនេះហើយទើបខ្ញុំអោយគេនៅសម្រាកនៅផ្ទះ »
« ចុះគេនៅតែម្នាក់ឯងទេមែនទេ? »
« មែនហើយគេនៅអាផាតមិនតែម្នាក់ឯងទេ ឥឡូវមិនដឹងជាយ៉ាងមិចទៅហើយទេ ព្រឹកមិញខ្ញុំក៏ថាមិនមករៀនដែរ តែគេក៏ដេញអោយមក »
« អឺ...ចេញពីរៀនឯងទៅរកគេមែនទេ? »
« អឹម! ត្រូវហើយ យ៉ាងមិចមែនទេ? »
« គឺ..ខ្ញុំសូមទៅផងបានទេ ខ្ញុំចង់ទៅមើលគេដែរ »
« តែថា..នែ៎ក..»
« ឯងនៅមិនទុកចិត្តខ្ញុំទៀតមែនទេ? »
« អើយ មិនមែនបែបនឹងទេ »
YOU ARE READING
ចាញ់ស្នេហ៍សិស្សប្អូន🤍
Romanceផាក ស៊ុងហុន និស្សិតឆ្នាំទីបីនៅសកលវិទ្យាល័យសេអ៊ូល ជាសិស្សប្រុសមានមន្តស្នេហ៍ សង្ហា គ្រាន់តែនៅស្ងៀមៗ ក៏អាចឆក់យកបេះដូងពីសិស្សប្រុសស្រីបានដោយងាយ ក្នុងចំណោមនាក់ទាំងអស់នោះក៏មាន សិស្សប្រុសឆ្នាំទីមួយម្នាក់សម្បុរសស្បែកម៉ដ្ឋដូចកូនង៉ែត ជាមនុស្សរីករាយ រួសរាយរាក់...
