ចាញស្នេហ៍សិស្សប្អូន🌻ភាគ៤៩🌻

1K 81 0
                                        

« សិស្សច្បង? »

« ពេញចិត្តទេ? »

« ទាំងអស់នេះសិស្សច្បងជាអ្នករៀបចំមែនទេ? » ជេយ៍ក៏ងក់ក្បាល

« អឹម! ខ្ញុំធ្វើវាសម្រាប់ជុងវ៉ុនណា »

« អឺ..ផ្កាទាំងអស់នេះពិតជាស្អាតខ្លាំងណាស់ តែ...អឺ..»

« ជុងវ៉ុនចង់ដឹងហេតុអីទើបខ្ញុំធ្វើរឿងទាំងអស់នេះមែនទេ? » ដោយសារតែឃើញជុងវ៉ុននៅអេះអុញៗ ជេយ៍ក៏និយាយកាត់ ព្រោះគេដឹងពីអ្វីដែលជុងវ៉ុនចង់និយាយបាត់ទៅហើយ

« អឹម..មែនហើយ ហេតុអីទៅ? »

« ខ្ញុំមានរឿងចង់សារភាពប្រាប់ជុងវ៉ុនតែមុននឹងខ្ញុំនិយាយ ខ្ញុំមានរឿងចង់សុំជុងវ៉ុនសិន » ជុងវ៉ុន
ដែលនៅឈរស្តាប់ជេយ៍និយាយពេលនេះគេក៏មានអារម្មណ៍ថាភ័យណាស់ដែរ ព្រោះតែមិនដឹងថាជេយ៍ចង់សារភាពពីរឿងអី ចិត្តមួយលួចគិតថាវា ប្រហែលដូចក្នុងរឿងភាគអញ្ចឹងពេលដែលតួប្រុសចង់សារភាពស្នេហ៍ប្រាប់តួស្រី តែចិត្តមួយទៀតក៏លួចភ័យព្រោះខ្លាចមិនដូចអ្វីដែលខ្លួនគិត តែក៏ជ្រើសយកការស្ងៀមស្ងាត់ឈរចាំស្តាប់តែមួយមុខគឺល្អជាង។

« រឿងដែលខ្ញុំចង់សុំនោះគឺកុំស្អប់ខ្ញុំពេលដែលស្តាប់វារួច ហើយខ្ញុំក៏មានលក្ខខណ្ឌអោយជុងវ៉ុនរើសពីរ
ដែរ ទីមួយគឺ បើជុងវ៉ុនមិនបានគិតដូចដែលខ្ញុំគិត ជុងវ៉ុនមិនបាច់និយាយអីទាំងអស់គ្រាន់តែឈរនៅកន្លែងដែលជុងវ៉ុនកំពុងតែឈរដូចដើម ចំណែកទីពីរ បើជុងវ៉ុនគិតដូចខ្ញុំដែរ ជុងវ៉ុនគ្រាន់តែដើរចេញពីក្នុងរង្វង់នឹងមករកខ្ញុំ..»

ជេយ៍នៅឈរសម្រួលអារម្មណ៍នឹងព្រុសខ្យល់ដង្ហើមបន្តិចទើបចាប់ផ្តើមនិយាយ ។

« ការពិតទៅខ្ញុំលួចចាប់អារម្មណ៍លើជុងវ៉ុនតាំងពីពេលដែលពួកយើងជួបគ្នាលើកដំបូងម្លេស តែខ្ញុំមិនទាន់ដឹងខ្លួនទេថាខ្ញុំគិតអ្វីអោយប្រកដ ព្រោះតែអារម្មណ៍ខ្ញុំខ្លួនឯងពេលនោះវាស្រពិចស្រពិល ខ្ញុំគិតថាវាគ្រាន់តែជាអារម្មណ៍មួយឆាវ ខ្ញុំគិតថាខ្ញុំគិតបែបនឹងព្រោះគ្រាន់តែឃើញជុងវ៉ុនស្អាត នឹង cute តែ
ប៉ុណ្ណោះ។ តែពេលដែលខ្ញុំនៅតែបន្តបានឃើញបានជួបជុងវ៉ុនជាច្រើនដងមកទៀត ទើបខ្ញុំចាប់ផ្តើមដឹងខ្លួនថាវាមិនមែនជាអារម្មណ៍លេងសើចនោះទេ ខ្ញុំ..ខ្ញុំពិតជាស្រលាញ់ជុងវ៉ុនពិតមែន។ ពេលដែលខ្ញុំដឹងខ្លួនភ្លាម ខ្ញុំគ្មានភាពក្លាហាននឹងបង្ហាញវាឬប្រាប់អោយអ្នកណាដឹងទេ សូម្បីតែមិត្តភក្តិ ក៏បានត្រឹមតែលាក់វាទុកគ្មានអ្នកណាដឹង តែពេលដែលបានឃើញពីភាពក្លាហាន របស់សូន៊ូដែលគេធ្វើមកលើស៊ុងហុនមនុស្សដែលគេស្រលាញ់ ខ្ញុំក៏ចាប់ផ្តើមមានទំនុកចិត្ត មានភាពក្លាហានខ្លះៗ រហូត ដល់ថ្ងៃមួយនោះខ្ញុំហ៊ានទៅសួរសូន៊ូពីរឿងរបស់ជុងវ៉ុន បន្ទាប់មកក៏ព្យាយាមចូលទៅស្និទ្ធស្នាលជាមួយជុងវ៉ុន តែខ្ញុំនៅតែគ្មានភាពក្លាហានសារភាពប្រាប់ជុងវ៉ុនដដែល រហូតមកដល់ថ្ងៃមួយដែលខ្ញុំសម្រេចចិត្តច្បាស់លាស់ថាខ្ញុំលែងបណ្តោយអោយពេលវេលាដើរទៅចោលខ្ញុំទៀតហើយខ្លាចហួសពេលនឹងអស់ឪកាស ខ្ញុំក៏រៀបចំអ្វីគ្រប់យ៉ាងនេះឡើងមក ហើយក៏អរគុណអ្នកផ្សេងទៀតដែលបានចូលរួមជួយ បើអោយខ្ញុំធ្វើតែម្នាក់ឯងច្បាស់ណាស់ថាខ្ញុំប្រកដជាមិនអាចធ្វើបានទេ។ ខ្ញុំអាចនឹងជាមនុស្សដែលលេងសើចច្រើនក្នុងភ្នែករបស់ជុងវ៉ុន តែអារម្មណ៍ដែលខ្ញុំមានទៅលើជុងវ៉ុនវាជាអារម្មណ៍ពិត ខ្ញុំក៏មិនធ្លាប់គិតថានឹងលេងសើចជាមួស្នេហាមួយនេះដែរ ខ្ញុំស្រលាញ់ជុងវ៉ុនពិតមែន....ជុងវ៉ុន ព្រមធ្វើសង្សារប្រុសកំសាកម្នាក់នេះទេ? »

ចាញ់ស្នេហ៍សិស្សប្អូន🤍Where stories live. Discover now