ចាញ់ស្នេហ៍សិស្សប្អូន🌻ភាគ៤៨🌻

1K 73 0
                                        

SKIP

ក្រោយពីគ្រប់គ្នាស្រស់ស្រូបអាហារពេលព្រឹករួចរាល់ សូន៊ូក៏អូសដៃជុងវ៉ុនចូលទៅក្នុងបន្ទប់ជាមួយគេ ដោយរកលេសមកកុហកដើម្បីអោយជុងវ៉ុននៅក្នុងបន្ទប់ ទុកពេលអោយអ្នកខាងក្រៅបានរៀបចំគំរោងការ នីគីក៏ចូលរួមជួយពួកគេដែរ សូន៊ូនិងអ្នកផ្សេងទៀតបានប្រាប់គេពីគំរោងការមួយនេះ គេក៏ពេញចិត្តនឹងជួយដូចគ្នា ។

« នែ៎! ឯងហៅយើងអោយមកអង្គុយក្នុងបន្ទប់មើលឯងចុចទូរស័ព្ទមែនទេ! យើងចង់ចេញទៅលេងខាងក្រៅវិញ »

« អេ៎ៗ ឯងចង់ចេញទៅណា នៅទីនេះកំដរយើងសិនហើយ យើងមិនហ៊ាននៅតែម្នាក់ឯងទេខ្លាចខ្មោច »

« ខ្មោចស្អីឯងចេញលងទាំងកណ្តាលថ្ងៃត្រង់នោះ»

« យី! បើឯងមិនជឿកុំប្រមាថ ពេលណាក៏ចេញលងបានដែរអោយតែគេចង់ »

« បើខ្លាចឯងខំសង្ងំនៅក្នុងនឹងធ្វើអី ចេញទៅក្រៅវិញមោ » ជុងវ៉ុននិយាយហើយក៏បម្រុងងើបចេញទៅតែសូន៊ូរត់ទៅចាប់ដៃទាន់ ។

« ចាំបន្តិចទៀតចាំចេញទៅណា យើងអត់ទាន់ចង់ទៅឥឡូវទេ ណាជុងវ៉ុនណា នៅទីនេះជាមួយយើងសិនហើយ »

« ឯងធ្វើខ្លួនចម្លែកៗ មានអីលាក់យើងឬអត់នឹង »

« ទេ! គ្មានទេ យើងមានស្អីលាក់ឯងទៅ យ៉ាងមិចគ្រាន់តែនៅកំដរយើងបន្តិចមិនបានទេហ៎ ឈប់ស្រលាញ់មិត្តម្នាក់នេះហើយឬ? » សូន៊ូនិយាយហើយក៏ធ្វើជាប្រលែងដៃជុងវ៉ុនរួចដើរត្រលប់មកអង្គុយលើគ្រែវិញទាំងមុខស្រពោនអន់ចិត្ត បង្វែរដានកុំអោយជុងវ៉ុនសង្ស័យនឹងដេញដោលទៀត។ ហើយវាក៏បានផលពិតមែនជុងវ៉ុនដើរមកតាមគេ រួចក៏ឡើងទៅអង្គុយជិតគេ ។

« អ្នកណាទៅឈប់ស្រលាញ់កើតទៅ មិត្តមានតែមួយគ្មានពីរផង »

« ឆើស! » សូន៊ូមិនស្តាប់ ងាកមុខចេញថែម ពេលនេះគេត្រូវធ្វើគ្រប់វិធីដើម្បីពន្យាពេលអោយអ្នកខាងក្រៅចាត់ការអោយរួចរាល់ ។

« នែ៎! មកធ្វើចរិកងក់ងរស្អីហាសស្រីន៊ូ »

« ឯងហៅយើងថាមិចហាស! » គ្រាន់តែឮមិត្តហៅខ្លួនបែបនេះ សូន៊ូក៏ងាកទៅតវ៉ាភ្លាមៗ

ចាញ់ស្នេហ៍សិស្សប្អូន🤍Dove le storie prendono vita. Scoprilo ora