" អ្នកម៉ាក់ចាំប្រឹងតាមខ្ញុំប្រាប់ណា៎ "
" ចាស៎..!! "
" 123..!! "
" អាយយយ៎...!! " សេយ៉ុនបិទភ្នែកស្រែក ប្រឹងតាមអ្នកគ្រូពេទ្យបានប្រាប់ ចំណែកញើសហូរស្រក់ចុះគ្រប់ធំៗ នាងប្រឹងលើកទីមួយមិនបានផលនោះទេ តែពេលនេះនាងឈឺសព្វសាច់អស់ហើយ
" អ្នកម៉ាក់ប្រឹងម្ដងទៀត "
" 123...!! "
" អាយយយយ៎..!! " នាងតូចខ្ញាំដៃមាំស្រែកមួយអស់សម្លេង រង្វង់ភ្នែកខ្មៅបានបើកមកដោយទឹកភ្នែក វិនាទីនេះនាងស្ទើរលែងដង្ហើមហើយ
" សេយ៉ុន អូន " ថេយ៉ុងហៅនាងតូចដែលប្រឹងបិទភ្នែកដង្ហើមចេញចូល ប្រុសកម្លោះបានត្រឹមសម្លឹងមើលមុខនាងដោយទឹកភ្នែកព្រោះអាណិតនាងតូចណាស់
ង៉ា..!! ង៉ា..!! សម្លរងក្មេងតូចបានយំនៅក្នុងរង្វង់ដៃអ្នកគ្រូពេទ្យ ធ្វើអោយអ្នកជាលោកប៉ារហ័សងើយមុខមើល បេះដូងរបស់លោកប៉ាលោកកន្រ្តាក់ស្ទើរតែចង់ដាច់ទងហើយ លាយឡំជាមួយទឹកសន្សើមហូរចេញពីរង្វង់ភ្នែកស្រក់តក់ៗដោយសេចក្ដីរភើបដែលថេយ៉ុងមិនធ្លាប់បានជួប
" អ្នកម៉ាក់ នៅសល់មួយទៀតណា៎ អ្នកម៉ាក់អាចទៅរួចទេ "
" ចាស៎ " សេយ៉ុនឆ្លើយទៅកាន់អ្នកគ្រូពេទ្យដោយសម្លេងស្រាល ទឹកភ្នែកនាងហូរមកស្ទើរតែស្រក់ឈាមទៅហើយ ផ្ទៃមុខប្រែទៅជាស្លេកស្លាំង រាងកាយប្រែទៅជាត្រជាក់ល្អូក ព្រោះនាងបានហូរឈាមចេញពីរាងកាយអស់ទៅហើយ គ្មានកម្លាំងនៅក្នុងខ្លួននោះទេ ដុំសាប់ដែលដុះចំកណ្ដាលទ្រូងខាងឆ្វេងប្រែជាលោតលឿនខុងចង្វាក់ ក្រោយពេលបានឮសម្លេងកូន ដែលជាដួងចិត្តអ្នកម៉ាក់ នាងញញឹមដោយជូតចត់បំផុត
" អូនស៊ូៗណា៎ តែបន្តិចទៀតនោះទេ អូននឹងបានឆ្លងផុតហើយ " ថេយ៉ុងលួងលោមនាង ដោយអារម្មណ៍ភិតភ័យ គេអង្អែលក្បាលនាងថ្មមៗហើយថើបថ្ងាសនាងស្រាល រីឯនាងតូចញញឹមងក់ក្បាលតិចៗ ម្រាមដៃតូចប្រឹងលើកដោយញីញ័រទៅអង្អែលមុខប្រុសជាទីស្រឡាញ់ នាងចង់ប្រាប់ថានាងមិនអីនោះទេនាងអាទ្រាំបាន នាងឮគេនិយាយលួងលោមធ្វើអោយអារម្មណ៍របស់សប្បាយអររំភើបណាស់
" អួយ...!! ហ្ហឹកៗ " កាយតូចបញ្ចេញទឹកមុខឈឺចាប់នៅបរិវេណ ពោះវាចាប់ផ្ដើមបុកខ្លាំងសារជាថ្មីម្ដងទៀតហើយ
" អ្នកម៉ាក់ ដង្ហើមអោយវែងៗណា៎ " នាងតូចងក់ក្បាលទទួលសំណើរអ្នកគ្រូពេទ្យ ដោយនាងបានលេបភាពអួល
" 123 "
" អាយយយ៎ " នាងប្រឹងប្រមូលកម្លាំងដែលមានសល់ទាំងប៉ុន្មាន ប្រឹងងបិទភ្នែកខាំមាត់ដើម្បីបង្កើតកូន នាងធ្វើអ្វីក៏ធ្វើដែរ
" អ្នកម៉ាក់ប្រឹងបន្តិចទៀត "
" អាយយយ៎ " សេយ៉ុនទម្លាក់ដៃតូចចេញពីដៃមាំទៅកាន់ខ្ញាំនឹងពូកគ្រែពេទ្យឡើងចេញឈាមតាមក្រចកហើយ ចំណែកថេយ៉ុងបានត្រឹមតែឈរអាណិត ឈរសម្រក់ទឹកភ្នែកអាណិតមនុស្សស្រីជាទីស្រឡាញ់ប៉ុណ្ណោះ
" អ្នកម៉ាក់ដង្ហើមអោយវែងៗ ហើយប្រឹងបន្តិចទៀត " អ្នកគ្រូពេទ្យសម្រួល លួងលោម ព្រោះគាត់មានអារម្មណ៍ថាកូនក្រោយពិបាកបង្កើតខ្លាំងណាស់ ព្រោះកូនថ្លោសពេក ទើបបានជាអ្នកម៉ាក់ពិបានបង្កើតបន្តិចហើយ
" អ្នកម៉ាក់អាចធ្វើបានណា៎ "
" 123 "
" អាយយ៎...!! "
" អ្នកម៉ាក់បន្តិចទៀត "
" ហ្ហឹកៗ ខ្ញុំទៅលែងរួចហើយ " សេយ៉ុននិយាយដោយសម្លេងដាច់ហើយថែមទាំងក្រវីក្បាលតិចៗ នាងអស់សម្ថតភាពក្នុងការបង្កើតហើយនាងអស់ហើយ
" សេយ៉ុនត្រូវតែមិនអីទេណា៎ ហ្ហឹក អូនអាចធ្វើបាន អូនរឹងមាំណាស់ " ថេយ៉ុងនិយាយទាំងញ័យបបូមាត់ គេតែងតែបន្ទោសខ្លួនឯងជារឿយៗ
" បន្តិចទៀតអ្នកម៉ាក់ "
" អាយយយ៎ "
ង៉ា..ង៉ា...!! សម្លេងក្មេងទីពីបានយំឡើងគាំង ដោយបាត់សម្លេងអ្នកម៉ាក់ សូន្យឈឹងដោយមិនបានឮសម្លេងអ្វីពោះទេ រីឯអ្នកជាលោកប៉ាឃើញអ្នកម៉ាក់មិនបើកភ្នែក មិនឮសម្លេងយំក៏ចាប់ផ្ដើមច្របូកច្របល់ មិនដឹងគិតអ្វីលែងចេញហើយ
" អ្នកគ្រូពេទ្យ ប្រពន្ធខ្ញុំ ជួយនាងផង ហ្ហឹកៗ " ថេយ៉ុងស្រែកហៅគ្រូពេទ្យ ដូចមនុស្សមិនមានសតិមិនគ្រប់ចឹង នាយអោនមុខចុះយំរលាក់ខ្លួន មិនដឹងធ្វើយ៉ាងមិចនោះទេ
" អ្នកគ្រូពេទ្យ ឆាប់ទៅហៅលោកដុកទ័រជុងភ្លាមទៅ " សម្លេងឆោលោឡើងច្របូកច្របល់ ហើយក៏ភ្ញាក់ផ្អើលខ្លាំងដែលពេលឮគ្រូពេទ្យស្រីម្នាក់និយាយពីដុកទ័រជុងល្បីឈ្មោះដែរថាពូកែ នេះគេមកទីនេះមែនទេ? ហើយដុកទ័រជុងជាអ្នកណា?
បានមួយសន្ទុះរាងកាយខ្ពស់សង្ហាបានគ្រងឈុតអាវសរធំជាដុកទ័រ កំពុងតែរត់សំដៅទៅបន្ទប់សម្រាល ហើយវិនាទីបន្ទាប់
" សូមអញ្ជើញលោកចេញចាំនៅខាងក្រៅ " សម្លេងបញ្ជាកាចមាំ ប៉ុន្តែថេយ៉ុងហាក់ដូចជាមិនចង់ឃ្លាតឆ្ងាយពីនាងតូចសោះ រួចក៏ប្រញាប់ដើរចេញមកក្រៅ ដោយសម្លេងសម្លឹងមើលនាងតូចមិនដាច់
" រួញអ្នកជំងឺទៅបន្ទប់សង្រ្គោះ ឆាប់ឡើង " សម្ដីនិយាយចេញមកគឺម៉ត់ចត់ណាស់ ហើយថែមទាំងកាច ធ្វើអោយអ្នកគ្រូពេទ្យទាំងអស់ព្រឺក្បាលហើយក៏រហ័សរួញនាងតូចចេញពីបន្ទប់សម្រាសទៅបន្ទប់សង្រ្គោះបន្ទាន់ ហើយអូសកាត់មុខប្រុសកម្លោះដែរឈរនៅមុខបន្ទប់សម្រាល ទៅបន្ទប់មួយទៀត បន្ទាប់មកថេយ៉ុងក៏រត់ទៅនាងតូចដែរ ហើយក៏ចង់ចូលទៅតាមខណ:នោះ
" លោកចូលមិនអាចចូលបានទេ សូមអញ្ជើញចាំទៅខាងក្រៅ "
" តែ..!! " គ្រឹម..!! ថេយ៉ុងរហ័សមិនទាន់បានប៉ុន្មានផងក៏ត្រូវទ្វារបន្ទប់បិទជិតឈឹង មិនអាចមើលអ្វីឃើញនោះទេ ទ្រូវខាងឆ្វេងបានលោតកន្រ្តាក់ស្ទើតែដាច់ចេញពីទងហើយ
យើងងាកមកខាងក្នុងបន្ទប់សង្រ្គោះបន្ទាន់វិញម្ដងក្រុមគ្រូពេទ្យរួមទាំងដុកទ័រ កំពុងតែស្វះស្វែង ដើម្បីជួយនាងតូច
" លោកដុកទ័រ អ្នកជំងឺមានចរនាដង្ហើមខ្សោយណាស់ " គ្រូពេទ្យរហ័សប្រាប់អ្នកជាដុកទ័រ ព្រោះនាងមើលឃើញចរនាខ្យល់ដង្ហើមនាងខ្សោយណាស់
" បញ្ចូលខ្យល់អ៊ុនសុីសែន ហើយនៅមានឈាមប្រភេទoទេ "
" ចាស៎មាន "
" បើមានរហ័សទៅយកមក " ដុកទ័រស្រែកស្ដីអោយពេទ្យស្រីដែលជាដុកទ័រខ្លាំងៗ ធ្វើអោយពេទ្យទាំងអស់អោនមុខចុះ ព្រោះគាត់កាចខ្លាំងណាស់....
យើងងាកមកមើលនៅខាងក្រៅវិញម្ដង កាយមាំកំពុងតែភ័យនឹងស្រីតូចដែរនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់មិនដឹងជាយ៉ាងមិចនោះទេ
" លោកថេយ៍" សម្លេងស្រួយស្រេលបានហៅអ្នកកម្លោះ ថេយ៉ុងឮភ្លាមក៏រត់សំដៅទៅអោបស្រីស្រស់យ៉ាងណែន
" សេយ៉ុននាងយ៉ាងម៉េចហើយ? " ស៊ូណា ទាញដៃមាំចេញពីការអោប ព្រោះនាងបានដំណឹងអ្នកផ្ទះរបស់គេហើយសួរដោយចិត្តចង់ដឹងពីសុខទុក្ខមិត្ត ជាងពីរម៉ោងមុន ស៊ូណាគិតចង់មកលេងសេយ៉ុន នាងមិនមកផ្ទះនេះប៉ុន្មានដែរ ដោយសារតែមិត្តទើបនាងបង្ខំមក
" នាងសម្រាលរួចហើយ តែពេលនេះក៏សន្លប់ " ថេយ៉ុងបោះជំហ៊ានថយក្រោយ ហើយខ្នងទៅបុកនឹងជញ្ជាំង និយាយដោយបែរទៅរកនាងតូចស៊ូណា នាងឃើញបុរសម្នាក់នេះយំហើយនាងមានអារម្មណ៍ថាអាណិតគេខ្លាំងណាស់ នេះគេស្រឡាញ់ដល់ថ្នាក់នេះរឺ?
" កូនរបស់លោកកើតហើយ ហេតុអីក៏លោកយំធ្វើអី? " ស៊ូណា និយាយ ស្របដៃដាក់លើស្មាថេយ៉ុង។
" ខ្ញុំ ខ្ញុំបារម្ភពីនាង " សម្លេងស្អកបន្លឺស្ទើរតែមិនឮ គេបារម្ភនាង បារម្ភណាស់ បេះដូងឈឺ ដង្ហើមស្ទើរតែស្ទះទៅហើយ។
" នាងមិនអីទេ ឈប់យំទៅ ធ្វើជាឪពុកគេហើយលោកនៅទន់ជ្រាយដល់ណា នេះខ្ញុំមិននឹកស្មានថាលោកចេះយំដោយសារការបារម្ភពីមិត្តរបស់ខ្ញុំសោះ "
" ខ្ញុំ..." ថេយ៉ុង រឹងអណ្តាតមិនដឹងថាតបតអ្វីជាមួយនាងព្រោះពេលនេះគេទន់ជ្រាយពិតមែន អារម្មណ៍ខ្លាចចូលមកធ្វើបាបពេញរាងកាយ មិនអាចធ្វើចិត្តឱ្យនឹងនរ មិនអាចធ្វើខ្លួនឱ្យរឹងមាំ បង្ហូរទឹកភ្នែកគ្រប់វិនាទី ទាំងដែលពេលនេះមិនមែនជាពេលគេត្រូវមកឈរយំបែបនេះ។
ប៉ុន្មានម៉ោងកន្លង បន្ទាប់ពីធ្វើការសង្គ្រោះរួចរាល់ អ្នកម្តាយវ័យក្មេងក៏ផុតគ្រោះថ្នាក់ គ្រូពេទ្យបានផ្លាស់នាងទៅបន្ទប់ផ្សេងមួយទៀត តែមិនទាន់អនុញ្ញាតឱ្យអ្នកណាចូលមើល ព្រោះខ្លាចឆ្លងបាក់តេរីមិនល្អប៉ះដល់អ្នកជំងឺ ទាល់តែស្អែកព្រឹកទើបអនុញ្ញាតឱ្យចូល
" លោកដុកទ័រ នាងយ៉ាងមិចហើយ "
" នាងផុតពីគ្រោះថ្នាក់ហើយ ខ្ញុំបាបញ្ជូនទៅសម្រាកនៅបន្ទប់ធម្មតាហើយ តែខាងយើងមិនទាន់អោយសាច់ញាតិចូលទៅមើលអ្នកជំងឺបានទេ " សម្ដីលោកដុកទ័រសង្ហានិយាយមកមួយៗច្បាស់ៗ ធ្វើអោយអ្នកឈរស្ដាប់មានអារម្មណ៍ថាធូរស្រាលក្នុងចិត្ត ដូចដកបន្លាពីដើមទ្រូងចឹង
" កូនខ្ញុំ " ថេយ៉ុងឮហើយក៏ងក់ក្បាល រួចក៏ដើរទៅទូរកញ្ចក់ ដែលមានកូនៗរបស់គេ ថេយ៉ុងលើកដៃប៉ះបង្អួចកញ្ចក់ហាក់បីដូចប៉ះកូន សម្តីបន្លឺឡើងទាំងរលីងរលោងទឹកភ្នែក រំភើបចិត្តរកអ្វីប្រៀបផ្ទឹមគ្មាន។
YOU ARE READING
កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END)
Romanceដោយសារតែគំនុំបាំងមុខ ធ្វើអោយអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់ បានធ្វើអោយមនុស្សស្រីស្លូតត្រង់ម្នាក់ រងនូវការឈឺចាប់ គ្រប់រាងកាយ ត្រូវរងសម្ពាធ ការប្រមាណម៉ាកងាយគ្រប់សាររពើ មាត់និយាយថាស្អប់ណាស់ខ្ពើមណាស់មិនចង់ប៉ះ ប៉ុន្តែពេលដែលនាងនៅជាមួយអ្នកផ្សេង គេបែរជាខ...
