22

604 7 0
                                        

រីករាយក្នុងការអាន....

++ព្រឹកថ្ងៃថ្មី

ព្រះអាទិត្យបានបញ្ចេញពន្លឺមកជះតាមបង្អួច ធ្វើអោយកាយតូចទទួលរំខានពីព្រះអាទិត្យ កាយតូចបានបម្រាសខ្លួនចេញពីការអោបរបស់ នាយកម្លោះយ៉ាងស្ងៀមស្ងាត់។ កាយតូចបានសម្លឹងមើលពេញជុំវិញបន្ទប់ នេះមិនមែនជាបន្ទប់របស់នាងទេ ទើបបនាងតូចប្រញាប់ងើបចេញពីពូកដើម្បីទៅបន្ទប់របស់នាង ។

" អូយ...!! "

កាយតូចបានរកិលគូទពីលើពូក ដើម្បីទៅរើសខោអាវដែលគេបានហែកបោះទៅក្រោមគ្រែ ដើម្បីយកមកបិទបាំងកេរ្ត៍ខ្មាសរបស់នាង មិនទាន់បានឈានមួយជំហ៊ានផង  ស្រាប់អុកគូទនៅលេីឥដ្ឋ  មួយជំហរខ្លួន នឹងស្រែកថ្ងូរទាំងឈឺចាប់នៅតំបន់ពិសេសរបស់នាង   ព្រោះយប់មិញគេលេងខ្លាំងដៃពេក នាងស្ទើរតែមិនបានគេងទៅហើយ។
កាយតូចខំប្រឹង ប្រមូលកម្លាំងរើសខោអាវ រួចក៏ដើរចេញពីបន្ទប់របស់នាយកម្លោះ ហើយក៏ដើទៅបន្ទប់របស់នាង ទាំងដំណើរ ធេងធោង។

  ពេលដើរទៅដល់បន្ទប់ភ្លាម នាងតូចក៏ប្រញាប់ដើរសំដៅទៅបន្ទប់ទឹក អាលនឹងចុះទៅខាងក្រោមដើម្បីទៅធ្វើការងាររបស់នាង បន្ត។

" អូយ...ហេតុអីក៏វិលមុខបែបនេះ" សេយ៉ុននិយាយតិចៗ នឹងដើចុះទៅខាងក្រោមទាំងទឹមមុខស្លេកស្លាំង  គ្មានកម្លាំងនៅក្នុងខ្លួនសូម្បីតែបន្តិច។
" អ្នកនាងសេយ៉ុន " សម្លេងមួយបានបន្លឺឡេីង នៅពេលដែលគេឃើញរាងកាយតូចឈរទប់លំនឹងខ្លួនឯងមិនជាប់ នាយកម្លោះក៏ប្រញាប់រត់ទៅទ្រកាយតូច

" អ្នកនាងមិនអីទេមែនទេ?" ជុងហ្គុកសួរទៅកាយតូចទាំងក្ដីបារម្ភ
" ខ្ញុំមិនអីទេ...លោក " នាងតូចញញឹមស្រាល ទៅកាន់នាយកម្លោះ ហើយខំប្រមូលកម្លាំងចេញពីកាត្រកងរបស់គេ
" មុខអ្នកនាងស្លេងស្លាំងបែបនេះហើយ នៅថាមិនអីទៀតមែនទេ "
" ខ្ញុំមិនអីពិតមែនណាលោក....ខ្ញុំ..អឺ...ខ្ញុំសុំទៅផ្ទះបាយសិនហើយ " សេយ៉ុនស្រាប់ស្លន់ស្លោ នៅពេលដែលនាងឃើញជុងហ្គុក នាងភ័យណាស់ ខ្លាចតែថេយ៉ុងមកឃើញនាងហើយនឹងជុងហ្គុកនិយាយជាមួយគា្ននោះ ថេយ៉ុងប្រាកដជាដាក់ទោសនាងទៀតមិនខាន។

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Where stories live. Discover now