រីករាយក្នុងការអាន....
ថេយ៉ុងដកបបូរមាត់ចេញពីមាត់តូចសេយ៉ុនយឺតៗ ស្របត្របកភ្នែកគេបើកឡើងសន្សឹមៗ សម្លឹងមុខនាង ខណៈពេលនាងល្អិតនោះនៅយំសសឹតមិនព្រមបាត់ ផ្ទៃមុខនាងឡើងហើមក្រហមងាំងមើលសឹងមិនយល់...
" ឈប់យំណា...!! បងនៅទីនេះហើយ មិនទៅណាចោលអូនទេ! " ថេយ៉ុងកបន្លឺសម្លេងផ្អែមស្រទន់បែបលួងលោមទៅកាន់នាងតូចម្ចាស់ចិត្ត....ខណៈដៃមាំគេទាំងគូរក្រសោបផ្ទៃមុខនាង ព្រមទាំងជូតវាសទឹកភ្នែកចេញពីផែនថ្ពាល់អោយនាងថើរៗ
" ខ្ញុំ ហ្ហឹក ខ្ញុំខ្លាច ហ្ហឹកៗ " នាងល្អិតសេយ៉ុននិយាយទាំងពេបមាត់យំដង្ហក់ ចប់សម្តីនាងក៏ស្ទុះអោបក៎គេយ៉ាងណែន។ចំណែកថេយ៉ុងមិននិយាយអ្វី....អ្នកកម្លោះបានត្រឹមញញឹមស្រាល ព្រមទាំងអង្អែលខ្នងនាងទៅមកថើរៗជាការលួងលោម តាំងពីនាងមានផ្ទៃពោះមក បើសង្គេតទើបដឹងថានាងឆាប់ភ័យឆាប់ខ្លាចខុសពីមនុស្សធម្មតា...កាលពីមុនមិនដឹង ពេលនាយក៏ស្រែកសម្លុត ធ្វើអោយនាងខឹង ជួនកាលធ្វើអោយនាងយំ
ប្រមាណប្រហែលជាកន្លះម៉ោងក្រោយមក
រាងកាយតូចច្រឡឹងយំអោបក៎អ្នកកម្លោះ ខណៈនេះកំពុងគេងកើយស្មាគេយ៉ាងសុខស្រួល បន្ទាប់ពីយំអស់ពេលជាងកន្លះម៉ោងទើបនាងក៏គេងលក់មិនដឹងខ្លួន។
ថេយ៉ុងទ្រខ្នងនាងតូចសេយ៉ុនមុននិងចាប់ទាញនាងចេញពីការអោបយឺតៗ វិនាទីបន្ទាប់អ្នកកម្លោះផ្តេករាងកាយទន់ល្អោកនាងអោយគេងលើគ្រែអ្នកជំងឺវិញថ្នមៗ ស្របកែវភ្នែកគេសម្លឹងមុខនាង ពោពេញដោយក្តីអាណិតមិនប្រែ
" បងសុំទោសណា៎..!! " ថេយ៉ុងបន្លឺសម្លេងស្រាលស្រទន់ប្រាប់នាងតូច ខណៈដៃមាំគេវែកសក់រញ៉េរញ៉ៃចេញពីផ្ទៃមុខអោយនាង គេនិយាយពាក្យសុំទោសមិនមែនសម្រាប់តែថ្ងៃនេះ ប៉ុន្តែសុំទោសសម្រាប់រឿងកន្លងមក ដែលគេមិនបានមើលថែនាងមិនបានល្អ ពេលខ្លះប្រច័ណនាង បណ្ដោយអោយនាងនៅម្នាក់ឯង
+skip
យើងងាកមកមើលខាងនេះម្ដង កាយមាំទាំកំពុងតែអង្គុយនៅក្នុង office កំពុងតែស៊ីញេឯកសារជាច្រើន គេធ្វើគ្មានពេលសម្រាកនោះទេ តែខណ:នោះ
រីង...!! រីង...!!
សម្លេងទូរស័ព្ទបានបន្លឺឡេីង ទើបនាយដាក់ប៊ិចចុះហើយក៏យកទូរស័ព្ទមកទទួល
" អាឡូ..!! " សម្លេងសោះកក្រោះបន្លឺឡើង សូម្បីតែនិយាយក៏គ្មានទឹកដមឡើយ
(អាឡូចៅហ្វាយ )
" ហើយ..!! វាយ៉ាងមិចឯង មិចក៏មិននិយាយមក " គេពិតជាធុញទ្រាន់ណាស់ គេរវល់ធ្វើការហើយមកតេអីពេលនេះ
(មនុស្សស្រីដែលចៅហ្វាយអោយតាមរកនោះ ខ្ញុំរកមិនទាន់ឃើញទេទាន) មនុស្សជំនិតរបស់គេនិយាយឡើងញាប់បបូមាត់ ព្រោះខ្លាចថ្ងៃស្អែកមិនការងារធ្វើ
" នេះមិនទាន់រកឃើញទៀតមែនទេ? ឯងមានអោយគេដើររកគ្រប់កន្លែងទេ? " នាយពិជាភ្ញាក់ផ្អើលណាស់ គេបានបញ្ចូលមនុស្សថែមអោយទៅរកនាងហើយនៅមិនទាន់ឃើញទៀត
(ខ្ញុំបានបន្ថែមមនុស្សហើយ ចៅហ្វាយតែគេថារកមិមឃើញទេ)
" ឯងត្រូវអោយពួកគេរកនាងអោយឃើញ ទោះយូរប៉ុណ្ណាក៏ដោយ " នាយនិយាយដោយភ្នែកមុត កែវភ្នែកយ៉ាងកំណាច
(បាទទាន)
" នាងចាំមើលចុះ ពេលដែលយើងរកនាងឃើញពេលណានាងច្បាស់ជាមិនរួចខ្លួនពីយើងមិនខាន " ប្រុសកម្លោះនិយាយដោយកំណាចឃោឃៅ ព្រោះតែនាងធ្វើអោយឆ្កួតនៅក្នុងយប់នោះ តែមួយរាត្រីសោះធ្វើគេបំភ្លេចនាងមិនបាន ព្រោះតែនាងមានភាពទាក់ទាញ ខ្លាំងណាស់
YOU ARE READING
កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END)
Romanceដោយសារតែគំនុំបាំងមុខ ធ្វើអោយអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់ បានធ្វើអោយមនុស្សស្រីស្លូតត្រង់ម្នាក់ រងនូវការឈឺចាប់ គ្រប់រាងកាយ ត្រូវរងសម្ពាធ ការប្រមាណម៉ាកងាយគ្រប់សាររពើ មាត់និយាយថាស្អប់ណាស់ខ្ពើមណាស់មិនចង់ប៉ះ ប៉ុន្តែពេលដែលនាងនៅជាមួយអ្នកផ្សេង គេបែរជាខ...
