[ skip ]
ភូមិគ្រឹះគីម
ងាកមកមើលភូមិគ្រឹះគីមវិញម្ដង នាយសង្ហាថេយ៉ុងកំពុងតែអង្គុយគងទាក់ខ្លានៅលើសាឡុង ក្នុងបន្ទប់ទទួលភ្ញៀវ ដោយទឹកមុខយ៉ាងកំណាចឃោឃៅ ស្របពេលនៅក្នុងដៃកំពុងតែកាន់កែវស្រាតម្លៃថ្លៃ ហើយនាយក៏ក្រវីក្រេបតិចៗដើម្បីយករសជាតិពីស្រា នាយអង្គុយបានមួយសន្ទុះ ស្រាប់តែចេញវត្តមានរបស់ជុងហ្គុក នាយដើរមក ហើយក៏អង្គុយលើសាឡុងក្បែរនាយកម្លោះថេយ៉ុង
" ឯងមិនទាន់ទៅដេកទេហេ៎..!!" ថេយ៉ុង សួរទៅជុងហ្គុកដោយសម្លេងសោះកក្រោះ
" យើងដេកមិនលក់ទេ..!! ហើយយើងមកនេះគឺចង់សួរឯងពីរឿងខ្លះ "
" ឯងចង់សួរអី " ថេយ៉ុង
" ឯងស្រឡាញ់អ្នកនាងសេយ៉ុនមែនទេ? "
" នេះមែនទេ? ដែលជារឿងឯងមកសួរយើង..!! ឯងឆ្គួតទេហេ៎" ថេយ៉ុងគ្រាន់តែឮជុងហ្គុកសួរសំណួរគេបែបនេះ នាយចាប់ផ្តើមចងចិញ្ចើម
" ឯងឆ្លើយមក " ជុងហ្គុក
" នេះឯងវាយ៉ាងមិច គិតថាយើងនឹងទៅស្រឡាញ់ស្រីម្នាក់នោះមែនទេ? ហឹស..!! គ្មានផ្លូវដែលយើងទៅស្រឡាញ់មនុស្សដែលយើងស្អប់នោះទេ " ថេយ៉ុងនិយាយសម្លេងយ៉ាងម៉ត់ចត់ ទៅកាន់ជុងហ្គុក
" ឯងប្រាកដទេ? ថាឯងស្អប់ហើយមិនស្រឡាញ់អ្នកនាងសេយ៉ុននោះ " ជុងហ្គុកលើកចិញ្ចើមសួរទៅថេយ៉ុងវិញ
" ប្រាកដហើយ " ថេយ៉ុងនិយាយដោយធម្មតា ប៉ុន្តែនៅក្នុងចិត្តរបស់គេវិញចាប់ផ្តើមច្របូកច្របល់ គ្រាន់តែឮជុងហ្គុកសួរថាស្រឡាញ់នាងតូចសេយ៉ុនឬអត់
" យើងសុំសួរឯងម្ដងទៀត ថាស្រឡាញ់អ្នកនាងសេយ៉ុនទេ? " ជុងហ្គុក
" ប្រាប់ហើយថាយើងមិនបានស្រឡាញ់ទេ? " ថេយ៉ុងឆ្លើយទៅជុងហ្គុកដោយអារម្មណ៍ធុញទ្រាន់ ដោយមិនយល់នៅអារម្មណ៍ខ្លួនឯង
" Ok បើឯងមិនស្រឡាញ់នាងយើងសប្បាយចិត្តណាស់ " គ្រាន់តែអ្នកម្ខាងទៀតនិយាយថាមិនបានស្រឡាញ់ ជុងហ្គុកហាក់ដូចជាមានសង្ឃឹមខ្លាំងណាស់ ព្រោះគេបានគិត ថាអាចនឹងឆក់ឨកាសចូលក្នុងជីវិតរបស់សេយ៉ុនអោយបាន
" ឯងសប្បាយចិត្តស្អី " នាយកម្លោះសួរទៅជុងហ្គុកទាំងងឿងឆ្ងល់
" គឺ..!! ថាដំបូងយើងក៏គិតថាឯងស្រឡាញ់សេយ៉ុនហើយ តែការពិតទៅឯងមិនបានស្រឡាញ់សេយ៉ុនទេ..!! ហើយយើងក៏ធូរចិត្ត ព្រោះសេយ៉ុននាងមិនមែនជាកម្មសិទ្ធរបស់អ្នកណានោះទេ បើចឹងយើងក៏អាចមានឨកាសចូលក្បែរសេយ៉ុនបានហើយ " ជុងហ្គុកនិយាយរៀបរាប់ទាំងមុខញញឹមឡើងស្រស់
" នេះឯងនិយាយបែបនេះ មានន័យថាឯងស្រឡាញ់ស្រីម្នាក់នោះហើយមែនទេ? " ថេយ៉ុងស្រែកគំហកដាក់ជុងហ្គុកខ្លាំងៗ ទាំងក្នុងចិត្តចាប់ផ្តើមក្ដៅស្ទើរតែរលាយខ្លួនទៅហើយ
" ត្រូវហើយ យើងស្រឡាញ់នាង ព្រោះថានាងជាមនុស្សល្អ មាយាទក៏ល្អ សម្រស់ក៏ស្អាត ស្រីល្អដូចជានាងយើងមិនស្រឡាញ់មានតែឆ្គួតទេ? " ជុងហ្គុក
" ឯងស្រឡាញ់ឡាញ់នាងមិនបានទេ " ថេយ៉ុងនិយាយដោយសម្លេងរឹង កែវភ្នែកសម្លឹងអ្នកចំពោះមុខ ស្ទើរតែចេញឈាមមកក្រៅទៅហើយ
" ហេតុអី? " សម្ដីពាក្យពីមា៉ត់ចេញពីអ្នកម្ខាងទៀត ដោយឆ្ងល់
" ហេតុអីក៏ឯងទៅស្រឡាញ់ចាប់អារម្មណ៍ទៅស្រីម្នាក់នោះទៅវិញ? ឯងក៏ដឹងថាមនុស្សស្រីជាច្រើនតាមស្រឡាញ់ឯងមិនខ្វះទេ ហើយក៏សុទ្ធតែជាកូនអ្នកមានហាយសូរ មិនមែនជាស្រីអន់ៗ ជាអ្នកបម្រើបែបនេះទេ "
" ហឹស..!! ឯងចង់អោយយើងទៅកូនអ្នកមានហាយសូចឹងរឺ? សំខាន់យើងស្រឡាញ់នាង យើងចង់បាននាង មុននឹងឯងចង់ហាមយើង សូមឯងមានហេតុផល ណាអោយសមរម្យជាងនេះបន្តិចទៅ " ជុងហ្គុកសើចដើមករបន្តិច នាយរៀងអស់សំណើនឹងពាក្យសម្ដីរបស់ថេយ៉ុងខ្លាំងណាស់ អ្នកណាទៅល្ងង់ស្រឡាញ់មនុស្សស្រីហាយសូររកតែលុយ បែបនោះ មានតែមនុស្សស្រីដែលល្អចរិតថ្លៃថ្នូរទេដែលមានបុរសៗគេចង់បាន
" យើងមកសួរឯងមានតែប៉ុណ្ណឹងទេ យើងចង់ទៅដេកវិញហើយ រាត្រីសួរស្ដី សម្លាញ់ " ជុងហ្គុកនិយាយហើយ ទះស្មាថេយ៉ុងតិចរួចក៏ដើរចេញទៅ ទុកអោយបរុសចិត្តក្ដៅ អង្គុយក្ដាប់ដៃឡើងណែន ផ្ទៃមុខប្រែទៅជាក្រហមងាំង ព្រោះតែខឹង
YOU ARE READING
កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END)
Romanceដោយសារតែគំនុំបាំងមុខ ធ្វើអោយអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់ បានធ្វើអោយមនុស្សស្រីស្លូតត្រង់ម្នាក់ រងនូវការឈឺចាប់ គ្រប់រាងកាយ ត្រូវរងសម្ពាធ ការប្រមាណម៉ាកងាយគ្រប់សាររពើ មាត់និយាយថាស្អប់ណាស់ខ្ពើមណាស់មិនចង់ប៉ះ ប៉ុន្តែពេលដែលនាងនៅជាមួយអ្នកផ្សេង គេបែរជាខ...
