រីករាយក្នុងការអាន....
+[ skip ]
បានមួយសន្ទុះ ជើងតូចស្រឡូនបានដើរចុះមកខាងក្រោមដោយរាងកាយមិននឹងនរ រាងកាយតូចស្ដើងមើលទៅដូចជាគ្មានកម្លាំងសោះ នាងដើរចុះមកដោយទប់បង្កាន់ដៃជណ្តើរចុះមក...
ទើបធ្វើអោយអ្នកនៅខាងក្រោមឃើញហើយ ក៏និយាយទៅនាងតូច
" អូ..!! នេះមើលទៅដើរដូចជាគ្មានកម្លាំងនៅក្នុងខ្លួនសោះ នាងកើតអីមែនទេ? " ស្រីស្រស់ដែរអង្គុយនៅលើសាឡុក្នងបន្ទប់ទទួលភ្ញៀវ ក៏ងើបឡើង ហើយក៏នាំខ្លួនដើរលើកាំជណ្ដើរ សំដៅទៅរកនាងតូច
" .... " សេយ៉ុននាងមិនឆ្លើយតបនឹងជេនឌីទេ ព្រោះនាងដឹងច្បាស់ណាស់ ថាជេនឌីមកនេះគឺគ្រាន់តែមករករឿងនាងប៉ុណ្ណោះ នោះបីជាចង់ឆ្លើយតបក៏គ្មានអារម្មណ៍គ្មានកម្លាំងឆ្លើយដែរ
" ហឹស...នាងត្រៀមខ្លួនចេញពីផ្ទះនេះអោយហើយទៅ " ជេនឌីនាងហាក់ដូចជាសង្ឃឹមខ្ពស់ណាស់ ថាអាចអោយសេយ៉ុនចេញពីអោយបាននោះ
" ... " សេយ៉ុននៅតែមិនតបជាមួយនឹងជេនឌីនោះទេ ព្រោះនាងគិតថាគ្មានថ្ងៃដែលអាចចេញពីផ្ទះនេះបានឡើយ ទាន់តែចេញបញ្ជាពីមាត់បុរសកំណាចម្នាក់នោះ
" យ៉ាងមិចវាទ្រុឌទ្រោមខ្លាំងណាស់មែនទេ? បានមិននិយាយមួយនឹងយើង ហឹសនាងចាំមើលណា " ជេនឌីនាងខឹងនឹងកាយតូចឡើងញ័រសាច់ ហើយក៏ក្ដាប់ដៃឡើងណែនរួចក៏ដើរចុះទៅក្រោមវិញ ស្រីស្រស់ដើរមិនទាន់ប៉ុន្មានជំហ៊ានផងស្រាប់តែធ្វើរជារអិលជើងដួលចុះមកក្រោម
" អ្នកនាងជេន " កាយតូចឈរគាំងនៅមួយកន្លែង មិនយល់សោះហេតុអីក៏នាងធ្វើជារអិលដួលធ្លាក់ពីលើកាំជណ្ដើរបែបនេះ
" ហ្ហឹក សេយ៉ុន ហេតុអីក៏នាយរុញខ្ញុំធ្លាក់ពីលើកាំជណ្ដើរបែបនេះ ហ្ហឹក ហុឺ..!! " ជេនឌីធ្វើជាយំសោកខំប្រឹងបញ្ចេញទឹកភ្នែក ធ្វើអោយអ្នកបម្រើទាំងអស់ចាប់អារម្មណ៍ ឈូរឆរមកមើល
" អ្នកនាងនិយាយអី..!! ខ្ញុំមិនបានរុញអ្នកនាងនោះទេ? គឺជាអ្នកនាងធ្វើវាដោយខ្លួនឯងប៉់ុណ្ណោះ " និយាយអីកាយតូចមិនបានធ្វើនោះទេ នាងជាអ្នកធ្វើអោយដួលខ្លួនឯង នេះជាកំពុងតែចោទមនុស្សមិនបានខុសហើយ
ប៉ុន្តែវាដូចជាចៃដ្យពេកហើយ ភ្លាមៗនោះពេលដែលជេនឌីធ្លាក់ពីកាំជណ្ដើរភ្លាមអ្នកបម្រើក៏ឈរមើល ហើយក៏ស្រាប់តែឈរគាំងភ្លឹកពេលលេចអវត្តមានកាយសង្ហាដើរចូលមក
YOU ARE READING
កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END)
Romanceដោយសារតែគំនុំបាំងមុខ ធ្វើអោយអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់ បានធ្វើអោយមនុស្សស្រីស្លូតត្រង់ម្នាក់ រងនូវការឈឺចាប់ គ្រប់រាងកាយ ត្រូវរងសម្ពាធ ការប្រមាណម៉ាកងាយគ្រប់សាររពើ មាត់និយាយថាស្អប់ណាស់ខ្ពើមណាស់មិនចង់ប៉ះ ប៉ុន្តែពេលដែលនាងនៅជាមួយអ្នកផ្សេង គេបែរជាខ...
