ហាត់ប្រាណសម្រួលកាយសម្បទានរួចរាល់ អ្នកកំលោះក៏នាំអ្នកម៉ាក់វ័យក្មេង មកអង្គុយលេងនៅសួនទីសាធារណៈនៅតំបន់ជិតមាត់ទន្លេ ដើម្បីឱ្យនាងបានស្រូបខ្យល់ត្រជាក់ចូលសួតជំនួយដល់ផ្លូវដង្ហើមនិងនាំឱ្យអារម្មណ៍ស្រស់ស្រាយ ស្រីតូចអង្គុយឱបដៃគេស្អិតដូចតុកកែ តាំងខ្លួនធ្វើជាម្ចាស់យ៉ាងឆ្នាសឆ្នើម ពេលឃើញស្រីណាឱ្យភ្នែកគេបន្តិចមិនបានសម្លក់សឹងជ្រុះគ្រាប់ភ្នែក ចំណែកអ្នកដែលត្រូវគេហួងហែង បានត្រឹមតែសើចញឹមៗដោយការអស់សំណើចនិងមានសេចក្តីសុខ ចង់នាងហួងហែងគេដល់ថ្នាក់លេបគេចូលក្នុងពោះទៀតក៏បានដែរ គេរីករាយជានិច្ច។
" ឯងមើលពួកគេទៅស្រលាញ់គ្នាណាស់ ពេលហាត់ប្រាណយើងឃើញប្តីនាងយកចិត្តទុកដាក់ជាមួយប្រពន្ធណាស់ ប្តីយើងបើបានសង្ហារ ហើយល្អអ៊ីចឹងយើងស្រលាញ់ងាប់ចោល "សំឡេងមនុស្សស្រីមានផ្ទៃពោះម្នាក់និយាយប្រាប់ម្នាក់ទៀត បន្លឺពីក្រោយខ្នងសេយ៉ុននិងថេយ៉ុងប៉ុន្តែថេយ៉ុងមិនបានស្តាប់ព្រោះគេរវល់ផ្ចង់មើលក្មេងៗដែលកំពុងរត់លេង ហេតុនេះសម្តីពួកគេឮតែនាងតូចម្នាក់ប៉ុណ្ណោះ សេយ៉ុនបូញមាត់ប្រឹងទប់ស្នាមញញឹម ពេលអ្នកដទៃទៅផុតអស់នាងក៏ងើបមុខថើបថ្ពាល់អ្នកក្បែរខ្លួនមួយខ្សឺតយ៉ាងខ្លាំង ទាក់ទាញអារម្មណ៍ម្នាក់ទៀតឱ្យរហ័សងាកមករកនាង ។
" ស្អុយណាស់! " សេយ៉ុនដកមុខចេញនិយាយក្បែរមុខគេរួចក៏ថើបថ្ពាល់គេម្តងទៀត នាងប្រាប់គេថាស្អុយណាស់ប៉ុន្តែថើបហើយថើបទៀតថើបមិនឈប់ ។
" បើស្អុយថើបធ្វើអី? "
" ចេះតែថើបៗទៅអត់សុខពេក " នាងតូចនិយាយទាំងញញឹមអៀនព្រានរួចទម្លាក់ក្បាលគេងកើយស្មាគេផ្ទៃមុខនាងឡើងក្រហមដូចប៉េងបោះទុំ នាំឱ្យថេយ៉ុងសើចស្រស់ទាំងអស់សំណើច ហាមចិត្តមិនបានគេក៏ឱនថើបក្បាលនាងមួយខ្សឺតធំទាំងស្រលាញ់ពេញបេះដូង រួចបែរមុខទៅសម្លឹងផ្ទៃទឹកទន្លេ ។
" ថេយ៉ុង " អង្គុយសុខៗមួយស្របក់គ្មាននរណានិយាយអ្វីសេយ៉ុនក៏បង្ហើរសំនៀងឡើង
" បាទ? "
"ខ្ញុំចង់មានពេលវេលាបែបនេះរហូត! " សេយ៉ុនស្រដីឡើងស្រាលៗ ស្របកែវភ្នែកនាងចោលសម្លឹងមើលទៅផ្ទៃទឹកទន្លេដ៏ធំល្វឹងល្វើយនោះ នាងចង់នៅបែបនេះរាល់ថ្ងៃ ព្រោះគ្រប់វិនាទីដែលនាងនៅក្បែរគេ នាងមានក្តីសុខណាស់ ចំណែកថេយ៉ុងឯណេះមិននិយាយ គេភ្ញោចញញឹមចេញមកយ៉ាងជូរចត់ មិនមែនមានតែនាងទេដែលចង់បានពេលវេលាបែបនេះ គេវិញក៏ចង់បានដូចគ្នា ហើយចង់ខ្លាំងទៀតផង ចង់នៅក្បែរនាងគ្រប់វិនាទី ចង់នៅក្បែរនាងគ្រប់ដង្ហើមចេញចូល ចង់ឮសំឡេងនាងហៅគេជារៀងរាល់ថ្ងៃ ប៉ុន្តែតើគេអាចមានសង្ឃឹមទេ? បើគេសុំនាងរៀបការ តើនាងព្រមជាមួយនឹងគេទេ? ឬមួយក៏នាងខឹងស្អប់គេ ថេយ៉ុងគិតហើយចាប់ផ្តើមមានអារម្មណ៍ថាឈឺទ្រូងខាងឆ្វេងខ្ទោកៗ វាពឺតដូចគេចាក់ជាច្រើនកាំបិតចឹង
" ថេយ៍..លោកកំពុងគិតអី? " សេយ៉ុនងើយមុខសម្លឹងមើលគេទាំងឆ្ងល់ ព្រោះនាងឃើញគេដូចជាកំពុងតែភ្លឹកៗដូចជាមានរឿងអីចឹង
" សេយ៉ុនបើមានរឿងប្រាប់អូន អូនខឹងបងទេ"
" រឿងអីឆាប់និយាយមក " សេយ៉ុនចាប់ផ្តើមអន្ទះសារចង់ដឹងឮចង់ពេលដែលគេនិយាយ
" បង..!! បង "
" បើពិកបាកណាស់ មិចបាច់និយាយវាអីល្អជាង " សេយ៉ុនថាក៏ងើបឡើងហើយក៏ស្រាប់តែមានដៃមាំមួយចាប់ដៃនាង ថេយ៉ុងក្រោបឈរមួយអស់កម្ពស់ ហើយស្រាប់តែ÷
" សេយ៉ុន..!!! អូនព្រមរៀបការជាមួយនឹងបងទេ? " ថេយ៉ុងបានលោតជង្គុងផ្ទាល់នឹងដីហើយក៏បានប្រអប់បួនជ្រុងបើកបង្ហាញអោយឃើញរង្វង់ត្បូងពេជ្យ តូចល្មមដែលនៅក្នុងនោះត្បូងនោះ មានឆ្លាក់អក្សរថាT&Sវាមានន័យថាថេយ៉ុងនឹងសេយ៉ុន។ ពេលបើកភ្លាមបេះដូងប្រុសកម្លោះលោតកន្រ្តាក់ភិបៗភ័យ អរប្រាប់មិនត្រូវ ចំណែកនាងតូច បែរជាងឈរគាំងទ្រឹងដោយគ្មានសកម្មភាព អារម្មណ៍របស់នាងប្រាប់ថា នាងចង់មានគ្រួសារដែលសម្រប មានគ្រួសារតូចមួយ ដែលមានសុភមង្គល នេះហើយជាអារម្មណ៍របស់នាង ចិត្តនាងចង់រេដូចព្យុះចឹង ម្ដងចង់យល់ព្រមម្ដងចង់់អត់ប្រាប់មិនត្រូវសោះ
" ព្រមទៅៗ...!! " សម្លេងមនុស្សម្នារដែកអ្នកនៅម្ដុំនោះ បាននិយាយដោយព្រមគ្នា ធ្វើអោយកាយតូចខ្មាសអៀនសឹងតែជ្រែកដីចេញអោយផុតនោះទេ
" ចាស៎...!! ខ្ញុំព្រម " ផ្លាប់ៗៗ គ្រាន់តែនាងឆ្លើយភ្លាមសម្លេងហ៊ោទះ ដោយការអបអរអ្នកទាំងពីរ ថេយ៉ុងឮហើយក៏លើកកាយតូចបីបង្វិលខ្លួនពេញជុំវិញ នាយសប្បាយចិត្តណាស់ វាប្រៀបដូចឋានសួគ៌អ្វីដែលនាងប្រាថ្នាចង់បានវាខ្លាចជាការពិតហើយ សេយ៉ុនបានដោយសចផងញញឹមផងហើយក៏ក្រសោបមុខថេយ៉ុងដោយបោះត្រាស្នាមថើបនៅត្រង់បបូរមាត់នាយបន្តិច
" លោក..បានហើយដាក់ខ្ញុំចុះ "
" យេ..!! ខ្ញុំមានប្រពន្ធនឹងគេហើយ " ថេយ៉ុងដាក់កាយតូចចុះហើយក៏ស្រែកប្រកាសយ៉ាងខ្លាំងៗធ្វើអោយកាយដោយទ្រាំនឹងការអៀនព្រៀនរបស់នាងមិនបានក៏ដើរចេញទៅដោយមិននៅនាយកម្លោះឡើយ
+ពេលយប់
នាងតូចល្អិតដេកកើយទ្រូងអ្នកកំលោះ ស្របពេលកាយមាំកំពុងផ្អែកខ្នងនឹងក្បាលគ្រែ ខណៈដៃគេបើកក្រដាស់សៀវភៅអ្នកមានគក៌ពីមួយសន្លឹកទៅមួយសន្លឹកអានឱ្យអ្នកម៉ាក់ស្តាប់ សេយ៉ុនស្តាប់បណ្តើរងើបមើលមុខគេបណ្តើរម្តងម្កាលក៏ឆ្មក់ថើបថ្ពាល់គេយ៉ាងព្រានបុរសនិងច្រឡឺមជាទីបំផុត ឥឡូវនេះឃើញថាចូលចិត្តបំពានគេញឹកញាប់ណាស់ ចំណែកថេយ៉ុងក្រោយត្រូវក្មេងក្បាលខូចនេះបំពាន ក៏មិនបានថាអ្វី បានត្រឹមតែអង្គុយអានសៀវភៅស្ងៀមៗ ឱ្យនាងបំពានតាមចិត្ត ។
" សេយ៉ុន..!! ពេលដែលកូនរបស់ពួកយើងសម្រាលរួច ចាំយើងរៀបការល្អទេ " ថេយ៉ុងគិតថា ចាំកូនកើតរួចចាំការក៏បានព្រោះវានៅមិនទាន់ហួសពេលនោះទេ ពោះរបស់នាងតែធំពីមួយថ្ងៃទៅមួយថ្ងៃ
" ហ្អឹម..!! ក៏បានលោកអានបន្តទៀតទៅ " សេយ៉ុនងក់ក្បាលយល់ស្របនៅពេលដែលថេយ៉ុងនិយាយ ហើយបានបញ្ជាអោយថេយ៉ុងអានបន្តទៀត នាងចង់ស្ដាប់ពីរបៀបមើលថែកូន...ថេយ៉ុងក៏មិនបានជំទាល់អី្វដែរនាយអានពីមួយទំព័រទៅមួយទំព័ររហូតដល់អ្នកកើយទ្រូងបានបន្លឺសម្លេងឡើង
" លោកថេយ៍ " នាងតូចដែលកំពុងតែដេកកើយលើទ្រូងហាប់របស់នាយកម្លោះ ដែលកំពុងតែអានសៀវភៅទារកអោយនាងតូចស្ដាប់
"....." នាយធ្វើជាមិនឮ ព្រោះតែចង់ធ្វើអោយអ្នកខ្លះខឹង
" លោក ថេយ៉ុងឮខ្ញុំហៅលោកទេ " សេយ៉ុននៅតែបន្តហៅដែរ តែនាងនៅមិនដឹងថាគេកំពុងតែធ្វើពុនជាមិនឮនាងហៅ
"...." គេនៅតែស្ងាត់ដដែល នាយឮប៉ុន្តែនាយធ្វើជាមិនឆ្លើយ ព្រោះរវល់តែអានសៀវភៅទារកអោយនាងស្ដាប់
" គីម ថេយ៉ុង មនុស្សឆ្កួតហេតុអីមិនឆ្លើយនឹងខ្ញុំ មនុស្សអាក្រក់ ខ្ញុំស្អប់លោក ហ្ហឹក " នាងតូចពេបមាត់រលីងរលោងទឹកភ្នែកទឹកសំបោរ ទៀតហើយ កាយមាំបានឃើញនាងពេបរកយំបែបនេះ បែរជាអស់សំណើចទៅវិញ
" មិនចង់ឆ្លើយ ជាមួយក្មេងឈ្លើយ ដូចជាអូននោះទេ "
" លោកថាខ្ញុំឈ្លើយមែនទេ? ចុះលោកកាលដែលដៀលខ្ញុំសព្វគ្រប់មិចមិនថាខ្ញុំខ្លួនឯងឈ្លើយផងទៅ " សេយ៉ុនស្រែកស្ដីអោយនាងខ្លាំងៗ ចរិកនាងពេលនេះដូចជាខ្មោចខ្លាចូលខ្លួនចឹង ហើយនៅសើរើរំលឹងរឿងចាស់ទៀត
" អូ..!! ទៅបងខុសបងសុំទោសណា អង្គុយចុះមកឈរបែបនេះកូនក្នុងផ្ទៃអូនច្បាស់ជាមានបញ្ហាហើយ រួចមិញនឹងអូនហៅបងធ្វើអី " នាយទាញដៃអោយនាងអង្គុយចុះវិញ ព្រោះខ្លាចនាងឈរយូរអាចនឹងមានបញ្ហាចុករយជើងក៏ថាបានដែរ
" មិនបាច់ចង់ដឹងនោះទេ "
" បងខុសបងសុំទោសអូនហើយតើ ឥឡូវនិយាយមកអូនហៅបងមានការអី "
" លោក គឺខ្ញុំឃ្លានចេកខ្ចី លោកអាចទៅទិញអោយខ្ញុំបានទេ? "
" អូនឃ្លានចេកខ្ចីមែនទេ? ហេតុអីចាំបាច់ទៅទិញធ្វើអីចេកបងមានអូនចង់ញុាំប៉ុន្មានដងក៏មិនអស់ដែរ "
YOU ARE READING
កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END)
Romanceដោយសារតែគំនុំបាំងមុខ ធ្វើអោយអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់ បានធ្វើអោយមនុស្សស្រីស្លូតត្រង់ម្នាក់ រងនូវការឈឺចាប់ គ្រប់រាងកាយ ត្រូវរងសម្ពាធ ការប្រមាណម៉ាកងាយគ្រប់សាររពើ មាត់និយាយថាស្អប់ណាស់ខ្ពើមណាស់មិនចង់ប៉ះ ប៉ុន្តែពេលដែលនាងនៅជាមួយអ្នកផ្សេង គេបែរជាខ...
