24

496 8 0
                                        

រីករាយក្នុងការអាន....

++skip
( កោះជេជូរ... )

ខ្យល់​ត្រជាក់ចេញពីសមុទ្រ  អមជាមួយសម្លេងទឹករលក  ព្រមទាំងមានទិដ្ឋភាពស្រស់ត្រកាល បានបង្ហាញនៅពីមុខ បុរសម្នាក់ ដែលកំពុងឈរ សម្លឹងមើលទៅឆ្ងាយ ទាំងក្នុងចិត្តគេ ហាក់ដូចកំពុងតែនឹករលឹកដល់នរណាម្នាក់  នៅក្នុងកែវភ្នែករបស់គេ ពោលពេញទៅដោយក្តីនឹករលឹកជាខ្លាំង ដែលមានសំណួរជាច្រើនលោតនៅក្នុងខួរក្បាលរបស់គេ។

" តើអូននៅឯណាទៅ? អូនភ្លេចបងហើយមែនទេ? អូនទុកអោយបងនៅម្នាក់ឯងមែនទេ? ឬមួយក៏អូនភ្លេចសន្យារបស់ពួកយើងទាំងពីហើយមែនទេ? អូនទៅចោលបងហើយមែនទេ? ហេតុអីក៏អូនដាច់ចិត្តទៅចោលបងទាំងមិនបានប្រាប់ដំណឹងបងជាមុនសិន  ឬក៏អូនពេញចិត្តនរណានឹងម្នាក់ហើយ  ហេតុអ្វីក៏សុខៗបាត់ដំណឹងរបស់អូន បងតាមរកអូនស្ទើរតែរបើកក្រុងហើយ នៅតែរកអូនមិនឃើញ។ អូនដឹងទេបងរងចាំអូនទាំងយប់ទាំង រងចាំអូនត្រឡប់មករកបងវិញ យើងត្រឡប់មកកន្លែងចាស់របស់ពួកយើងវិញ កន្លែងដែលយើងធ្លាប់សន្យាជាមួយគ្នា...តាំងពីថ្ងៃដែលអូនបាត់ទៅបងនឹកអូនស្ទើតែស្លាប់ទៅហើយដឹងទេ តើអូនមានឮបងនិយាយទេ ថាបងនឹងអូនណាស់ ហ្ហឹក..." កាយសង្ហារបានឈរសម្លឹងទៅឆ្ងាយ នឹងនិយាយរឿងក្នុងចិត្តប្រាប់សមុទ្រទាំងទឹកភ្នែកមួយដំណក់ស្រស់ចុះ

" ចៅហ្វាយអ្នកនាងសេយ៉ុន ទៅហើយ ចៅហ្វាយកាត់ចិត្តពីអ្នកនាងទៅ រឺមួយចៅហ្វាយមកចង់នៅពីនេះចាំអ្នកនាងសេយ៉ុន? " កូនចៅរបស់គេបានបោះប្រយោគ ទៅអ្នកដែលជាចៅហ្វាយ
" អត់ទេ  យើងមកទីកន្លែងនេះជាងរៀងរាល់ថ្ងៃ រហូតដល់ទេវតា មើលឃើញពីចិត្តស្មោះរបស់យើង នឹងប្រកដជាមានថ្ងៃណាមួយ យើងនឹងជួននឹងសេយ៉ុនហើយ " នាយសង្ហានិយាយលួងលោមខ្លួនឯង  គេជឿជាក់ណាស់ ទេវតាប្រកដជាមើលឃើញពីចិត្តរបស់គេ នឹងអោយជួយមនុស្សស្រីជាស្រឡាញ់អាចក៏ថាបាន។

++skip

ពួកគេបានបើកឡានមកដល់កោះជេជូរ គ្រាន់តែមកដល់ភ្លាមកាយតូចស៊ូណា នឹងថេយ៉ុង បានចុះពីលើឡាន រួចដើសំដៅឆ្នេរសមុទ្រ។

" Wow....! ពិតជាស្រស់ស្រាយខ្លាំងណាស់បងថេយ៍ "
ស៊ូណាដើរអោបដៃគេបណ្ដើនិយាយបណ្ដើរ
" បាទ ពេលបងឃើញអូនពេញចិត្តបែបនេះបងក៏សប្បាយចិត្តហើយ " ថេយ៉ុងតបទៅស៊ូណាទាំងញញឹមបង្ខំ នៅក្នុងចិត្តរបស់ទាំងខ្ពើមរអើង នៅកាយវិការរបស់នាង
"  អ្នកនាងសេយ៉ុនដើរលេងបែបនេះសប្បាយដែលទេ?"
" ចាស៎...លោកគឺសប្បាយណាស់ "
" សេយ៉ុនពួកយើងគួរតែទៅលេងនៅទីនោះល្អដែលទេ ? "
" អឺ...គឺ...តែយើង" សេយ៉ុនបានសម្លឹងទៅបុរសកំណាច ដែលកំពុងសម្លឹងមើលនាងមិមដាក់
" អោយឆាប់មោ គ្មានតែអីទេ " មិនអោយសេយ៉ុននិយាយទាន់ក៏ស៊ូណាប្រញាប់អូសដៃសេយ៉ុនឡើងលឿន

" ឯងមិនទៅតាមពួកគេទេហេ៎ " ជុងហ្គុក
" អោយពួកគេទៅតាមសប្បាយចុះ ពួកយើងនៅចាំទីនេះហើយ "
" អឹម " ជុងហ្គុកក្រហឹមដើមក៏ ថាយល់ស្របនឹងថេយ៉ុង
----------------------
" ស៊ូណាហេតុអីក៏ឯងនាំយើងមកកន្លែង"ងនេះទៅវិញ " នៅសុខៗស្រាប់តែសេយ៉ុន សួរទៅមិត្តនាងទាំងទឹកមុខក្រៀមគ្រំ
" អឺ...!! នៅកន្លែងនេះហើយមែនទេ? ដែលឯងមកជាមួយនឹងអ៊ុនវ៉ូ "
" ឯងកុំរំកលឹករឿងចាស់អី យើងទៅវិញទៅ " សេយ៉ុនបានឆ្លើយតបនឹងស៊ូណា ទាំងកែវភ្នែងមានដំណក់ទឹក
" ហេតុអីក៏ឯងចូលចិត្តលាក់អារម្មណ៍ខ្លាំងយ៉ាងនេះ ឯងមិនចង់និយាយអ្វីទៅកាន់គេទេរឺ ទីនេះជាកន្លែងចាស់របស់ឯងហើយនឹងគេ ទោះបីជាមិនបានឮទៅដល់គេក៏ដោយ ប៉ុន្តបានឮដល់កន្លែងដែលឯងនឹងគេធ្លាប់សន្យានឹងគ្នាមែនទែ? រឺឯងមិនចង់និយាយ " ស៊ូណានិយាយចប់ក៏ប្រលែងដៃសេយ៉ុនចេញ ហើយដើរចេញពីនាង....

កែវភ្នែកថ្លាបានសម្លឹងមើលទៅឆ្ងាយ ព្រមទាំងដកដង្ហើមធំជាច្រើនសារ ។ មិនយូប៉ុន្មានកែវភ្នែកដែលខំទប់ដំណក់ទឹក ក៏បានស្រក់ចុះ ព្រោះឃាត់វាលែងជាប់ហើយ ទើបប្រលែងវាអោយស្រក់ចុះ រួចនាងក៏និយាយ។

" បងប្រហែលជាស្អប់ខឹងអូនហើយមែនទេ? ដែលអូនចេញពីបងទាំងគ្មានដំណឹងរបស់អូនបែបនេះ  បងដឹងទេអូននឹកបងណាស់ ចង់ជួបមុចបងណាស់ អូនចង់អោបបងអោយណែន ហើយអូននិយាយអូននឹកបង នឹកខ្លាំងណាស់ !! តែវាត្រឹមជាក្តីស្រមៃរបស់អូនប៉ុណ្ណោះ ... ហើយបើបានជួមជាគ្នាហើយវាយ៉ាងមិច? បើសូម្បីតែរាងកាយបេះដូងរបស់អូនវាមិនមែនជាកម្មសិទ្ទរបស់អូនទៀតទេ អូនបានត្រឹមតែលាក់ទុកនៅក្នុងចិត្ត អូនគ្មានភាពក្លាហានសូម្បីតែ និយាយថា អូនស្រឡាញ់បង ក៏គ្មាន ហ្ហឹក ប្រហែលជាជាតិនេះយើងគ្មានវាសនាជួបគ្នាម្ដងទៀតទេ ហេតុអីក៏ទេវតាដាក់ទោសពួកយើងមិនអោយជួបគ្នាម្ដងទៀត " សេយ៉ុននិយាយទាំងទឹកមុខក្រៀមគ្រំ រីឯទឹកភ្នែករបស់នាងហូរមិនដាច់ដំណក់ទឹកទេ កែវភ្នែករបស់នាងឡើងក្រហមស្រវ៉ាំងសឹងតែមើលអ្វីដែលឃើញទៅហើយ។

" ចៅហ្វាយ " សម្លេងបានស្រែកឡើងភ្ញាក់ផ្អើល
" វាយ៉ាងមិច ឯងនិយាយធម្មតាទៅវាថី ចាំបាច់ស្រែក "នាយសង្ហាងាកមកស្ដីអោយកូនចៅរបស់ខ្លួន
"ហូយ៎...!!..ចៅហ្វាយ តែថានៅទីនោះមែនទេជាអ្នកនាងសេយ៉ុន " គេបានប្រាប់អ្នកដែលឈរអោបដៃស្ដីអោយគេអម្បិញមិញនេះ
" ឯណា? សេយ៉ុននៅឯណា "នាយឆ្លើយតបនឹងកូនចៅរបស់ខ្លួយទាំងក្តីរំភើប ព្រោះពេលនេះទេវតាបានឃើញពីចិត្តស្មោះរបស់គេហើយ
" នៅទីនោះទាន "
___________________🤭

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Место, где живут истории. Откройте их для себя