រីករាយក្នុងការអាន....
++skip
+ព្រឹកថ្ងៃថ្មី....
ព្រះអាទិត្យបានបញ្ចេញពន្លឺ ជះតាមបង្អួច ធ្វើអោយកាយមាំមានការទទួលពីការ រំខានពីព្រះអាទិត្យ ត្របកភ្នែកក្រាស់ បានបើកបន្តិចម្ដងៗ។ ថេយ៉ុងបានយកដៃញីភ្នែក រួចសម្លឹងទៅមើលអ្នកដែលគេងកើយលើដៃគេ។ ថេយ៉ុងបានសម្លឹងមើល កាយតូចដោយកែវភ្នែកស្រទន់យ៉ាង ស្ងៀមស្ងាត់ ដៃមាំបានវែកសក់ ដែលបិទបាំងផ្ទៃមុខភ្លឺរលោង របស់នាងតូចចេញ។ គេមើលមុខនាងដោយមានអារម្មណ៍ម្យ៉ាងចម្លែក
ទ្រូងខាងឆ្វេងរបស់គេ លោតញ៉ាប់ខុសពីធម្មតា...ថេយ៉ុងសម្លឹងមើលកាយតូចមិនដាក់ភ្នែកសោះ ព្រោះតែគេបានទទួលស្គាល់ថានាងពិតជាស្រស់ស្អាត ខ្លាំងណាស់ តាំងពីចុងជើង រហូតដល់ក្បាល នាងស្អាតគ្មានទាស់សោះ។
" ហេតុអីក៏នាងចូលចិត្ត ផ្គើននឹងបញ្ជាយើងខ្លាំងម្លេះ? ចូលចិត្តធ្វើអោយយើងខឹងណាស់ នាងមានដឹងទេ ពេលដែលនាងធ្វើអោយយើងខឹងម្ដងៗណា៎ មិនមែនខឹងតែយើងទេ សូម្បីតែតែកូនប្រុសរបស់យើងក៏ខឹងនឹងនាងដែរ " ថេយ៉ុងឧទានតិចៗ ដោយយកដៃអង្អែរមុខរលោងរបស់កាយតូច ហើយក៏និយាយបន្ត÷
" យើងប្រាប់នាងអោយហើយទៅចុះ ថ្ពាល់ខាងឆ្វេងនេះគឺជារបស់យើង..!!ជុប..!! ថ្ពាល់ខាងស្ដាំនេះក៏ជារបស់យើងដែល..!!ជុប..!! មាត់នាងក៏ជារបស់យើង..!!ជុប..!! មិនថាថ្ងាស មិនថាអាមួយគូរនោះនឹងខាងក្រោមក៏ជារបស់យើងដែរ ហាមកុំអោយអ្នកណាប៉ះអោយក្រៅពីយើង " គេនិយាយហើយ ក៏ថើបញក់ញីពេញផ្ទៃមុខនឹងដើមទ្រូងរបស់នាងខ្លាំងៗធ្វើអោយ សេយ៉ុន ចាប់ផ្តើមមានអារម្មណ៍ហាក់ដូចជាមានការរំខានពីនរណាម្នាក់ចឹង សេយ៉ុន បានក្រហឹមដើមករបន្តិច ហើយក៏បានរើបម្រាសខ្លួន ថេយ៉ុងឃើញបែបនេះ ក៏សង្ងំធ្វើពុតជាគេងលក់។ សេយ៉ុនបើកភ្នែកភ្លាម ក៏បានឃើញខ្លួននៅក្នុងរង្វងដៃរបស់គេ នាងខំប្រឹង រើខ្លួនចេញប៉ុន្តែមិនបានផលសោះ នាងកាន់តែរើគេកាន់អោបរឹតបន្ថែម សេយ៉ុនរើខ្លួនឡើងហត់ ហើយក៏នៅស្ងៀម ក្នុងរង្វង់ក៏កក់ក្តៅមួយនេះ។
សេយ៉ុន បានសម្លឹងមើលមុខកាយសង្ហា ដោយញញឹមមិនដឹងខ្លួន ផ្ទៃមុខរបស់គេស្អាតណាស់ ចិញ្ចើមក្រាស់ បបូរមាត់គេក្រហមព្រឿងគួរអោយចង់នែបនិត្យ ណាស់ប៉ុន្តែទាស់សម្ដីអាក្រក់បន្តិច...
" ហេតុអីក៏លោកចូលចិត្តដាក់ទោសខ្ញុំបែបនេះ ទៅវិញ ? ហេតុអីក៏ហាមខ្ញុំមិនអោយនិយាយឬទាកទងនឹងអ្នកណាចឹង? លោក...." សេយ៉ុននិយាយមិនទាន់ចប់ប្រយោគផង សម្ដីមាំក៏និយាយកាត់÷
YOU ARE READING
កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END)
Romanceដោយសារតែគំនុំបាំងមុខ ធ្វើអោយអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់ បានធ្វើអោយមនុស្សស្រីស្លូតត្រង់ម្នាក់ រងនូវការឈឺចាប់ គ្រប់រាងកាយ ត្រូវរងសម្ពាធ ការប្រមាណម៉ាកងាយគ្រប់សាររពើ មាត់និយាយថាស្អប់ណាស់ខ្ពើមណាស់មិនចង់ប៉ះ ប៉ុន្តែពេលដែលនាងនៅជាមួយអ្នកផ្សេង គេបែរជាខ...
