រីករាយក្នុងការអាន...
" ល-លោក និយាយថាមិច " សេយ៉ុនសួរទៅជុងហ្គុក ទាំងសម្លេងភ្ញាក់ផ្អើល
" អឺ..គឺ..គ្មានអីទេ អឺ ខ្ញុំសុំទៅបន្ទប់សិនហើយ រាត្រីសួរស្ដីអ្នកនាងសេយ៉ុន "
" លោក.." សេយ៉ុននិយាយមិនទាន់ចប់ប្រយោគ ផងជុងហ្គុក ប្រញាប់ដើរចេញយ៉ាងលឿនដោយផ្ទៃមុខក្រហមងាំង ប៉ុន្តែនាងតូចវិញញញឹម បិទមាត់មិចជិតនោះទេ.. ។
សកម្មភាពរបស់ពួកគេទាំងពី មិនបានគេចផុតពីក្រសែរភ្នែកដែលសម្លឹងមើលពួកគេទាំងកំណាច ចំណែកឯដៃរបស់គេវិញ ក្ដាប់ឡើងណែន គេមិននិយាយអីទេ រួចក៏ត្រឡប់ទៅបន្ទប់វិញដោយកំហឹងជាប់ទ្រូង
10mn ...
ក្រាក...!!
សម្លរងបើកទ្វារបានបន្លឺឡេីង ដោយដៃតូចស្រឡូន ហើយនៅក្នុងដៃមាន ប្រអប់តូចមួយល្មម គ្មានអីក្រៅពីតុកក្តារបស់ជុងហ្គុក អោយមនាងនោះទេ។
សេយ៉ុនបានកាន់តុកត្តាពណ៌ផ្កាឈូក នាំខ្លួនចូលបន្ទប់ទាំងញញឹមស្រស់ជាប់ជានិច្ច ហើយនាងក៏បានបិទទ្វារដាក់កន្លឹះអោយជាប់ ដោយមិនបានដឹងថាមានបុរសម្នាក់ កំពុងតែអង្គុយគងទាក់ខ្លានៅលើសារឡុង សម្លឹងមកនាងយ៉ាងកំណាចបំផុត
" លោក.." សេយ៉ុនដើរចូលមិនទាន់បានប៉ុន្មានជំហ៊ានផង ស្រាប់តែឃើញបុរសមុខងាប់អង្គុយមើលនាងដោយកែវភ្នែករឹងយ៉ាងកំណាច
" យ៉ាងមិចភ្ញាក់ផ្អើលហេ៎ស? " ថេយ៉ុងសួរទៅសេយ៉ុនដោយសម្លេងរឹង
" គឺ..អត់ទេ " សេយ៉ុនបដិសេយ៉ាងរហ័ស ហើយដៃររបស់នាងក៏ក្រពាត់ទៅក្រោយក៏រហ័សដែរ
"ចឹងហេ៎ស? ហើយនៅក្នុងដៃកាន់ស្អី " ថេយ៉ុងសួរ តែកែវភ្នែកសម្លក់ឡើងថ្លែ
" គ្មានអីទេ " នាងតូចឆ្លើយទាំងក្រវីក្បាលញាប់ស្មេក
" ស្អីនៅពីក្រោយខ្នងរបស់នាង? កំគិតថាយើងមិនឃើញនោះ " ថេយ៉ុងស្រែកគំហកដាក់នាងឡើងខ្ទ័រពេញបន្ទប់
" ល-លោក គឺ តុកត្តាទេ " សេយ៉ុននិយាយទាំងញ័របបូរមាត់ ហើយអោនមុខចុះ នាងមិនហ៊ានមើលមុខ កំណាចរបស់គេទេ
" តុកត្តា ហេ៎ស នាងបានវាមកពីណា " ថេយ៉ុងគំហកដាក់នាងម្ដងទៀត
" អឺ..គឺ.." កាយតូចចាំផ្ដើមទឹកភ្នែករលីងរលោង ញ័របបូតទទ្រើត
" ឮយើងសួរទេ ថាបានមកពីណា ហើយអ្នកណាអោយ " ថេយ៉ុងឃើញនាងឈររុញរា គេរឹតតែស្រែកគំហកដាក់នាងខ្លាំងលើសដើម ចំណែកឯនាងតូច ចាប់ផ្តើមបុកពោះផឹបៗហើយ ព្រោះតែភ័យខ្លាច
" គឺថា លោកជុងហ្គុកជាអ្នកអោយវាមកខ្ញុំ " សេយ៉ុនដាច់ចិត្តឆ្លើយប្រាប់គេ ទាំងខ្លួនភិតភ័យ
" យកវាមកអោយយើង "
" ល-លោកយកធ្វើអី "
" យើងប្រាប់អោយនាងយកវាមកអោយយើង នាងថ្លង់ទេឬយ៉ាងមិច " ថេយ៉ុងឃើញរឹងទទឹងបែបនេះ រឹតតែក្ដៅលើសដើម គេចាប់ផ្តើមច្រឡោតដាក់នាងតូចហើយ..!! មនុស្សស្អីអាងតិចច្រឡោត អាងខឹង អាងស្រែកគំហក គួរអោយស្អប់ខ្លាំងណាស់ ...!!!
" លោក " សេយ៉ុននិយាយតិចៗ មិនហ៊ានដើរជិតថេយ៉ុងឡើយចំណែកឯដៃវិញកាន់តុកត្តាជាប់ ប៉ុន្តែការដែលនាងធ្វើបែបនេះរឹតតែអោយអ្នកម្ខាងទៀត ខឹងឡើងញ័រសាច់ សឹងតែស្លរឈាមទៅហើយ
ថេយ៉ុងមិនបានគិតអ្វីច្រើនក៏ដើរសំដៅ នាងតូច
" អាយយ.." សេយ៉ុនស្រែកព្រោះតែភ្ញាក់ នៅពេលដែលថេយ៉ុងចាប់ទាញ កញ្ឆក់តុកត្តាពីដៃនាងតូចទាំងកំរាល
" មើលទៅតុកត្តានេះវាគួរអោយស្រឡាញ់ណាស់ ប៉ុន្តែមនុស្សថោកទាបដូចជានាង មិនសាកសមដូចជានាងនោះទេ "ពាក្យម៉ាកងាយ បានចេញពីមាត់បុរសចិត្តឃោឃៅ កាយតូចឮគេនិយាយបែបនេះ នាងស្ទើរតែធ្លាក់ថ្លើមចេញមកក្រៅទៅហើយ សម្ដីគេមួយម៉ាត់ៗសឹងតែអាចសម្លាប់នាងទៅហើយ..!! នេះនាងនៅតែជាមនុស្សថោកទាប ទៅក្នុងក្រសែភ្នែករបស់គេមែនទេ? ទាំងមិនដែលធ្វើអីខុសម្ដងសោះ..!!
" លោកអោយមកខ្ញុំវិញ អាយយ..!! " សេយ៉ុនរកស្រវ៉ាអោយតុកត្តាពីដៃគេវិញ តែនាងក៏ត្រូវដៃមាំរុញនាងមួយទំហឹងទៅលើឥដ្ឋ កាយតូចប្រឹងងើបទាំងយកដៃមកអង្អែលចង្កេះតិចៗ ទាំងឈឺចាប់។
" ចង់បានណាស់មែនទេ? " ថេយ៉ុងលើកចិញ្ចើម សួរទៅសេយ៉ុន
" នែ៎..!! " ថេយ៉ុងបានបោះតុកត្តាបោះទៅលើឥដ្ឋហើយ ក៏យកជើងមាំទៅញីតុកត្តានោះទាំងកំហឹង តុកត្តាមានពណ៌ផ្កាឈូកសុីជម្ពូ ប្រែទៅជាខ្ទេចខ្ទុកអស់ទៅហើយ
" លោក..ហ្ហឹក មិចក៏ធ្វើបែបនេះ " សេយ៉ុនចាប់ផ្តើមស្រវ៉ាទាញវាចេញពីជើងនាយកម្លោះ តែជើងរបស់នាយក៏បានជាន់នឹងដៃនាងតូចដែរ ទង្វរដែរគេធ្វើបែបនេះវាដូចជាជ្រុលពេកហើយ
" ស្រឡាញ់ខ្លាំងណាស់មែនទេ? របស់ដែលប្រុសអោយនឹង? សន្ដានរបស់នាងវាកែលែងកើតហើយ នៅតែដើរហិចហើរ ល្បិចកលទាក់ប្រុសរាប់រយជំពូក គ្មានរើសមុខឡើយ តែឥឡូវទាក់អាជុងហ្គុកម្នាក់ទៀតហើយ..!! តែមិនអីទេ យើងអបអរនាងផងណា ដែលនាងពូកែទាក់ប្រុសណាដែលគេមិនស្គាស់ពីចរិកសន្ដាននាងច្បាស់ តែបើជាយើងគ្មានថ្ងៃចាញ់ល្បិចមាយាទាក់ប្រុសរបស់នាងបានទេ..!! " ថេយ៉ុងស្រែកដាក់នាងខ្លាំងៗ ទាំងកំហឹងជាប់ខ្លួនកែវភ្នែកកំណាចបាញ់សម្លឹងអ្នកចំពោះមុខមិនដាក់ភ្នែកឡើយ រីឯនាងតូចវិញ នាងឮច្បាស់ឡើងហឹងពេញត្រចៀករបស់នាង សេយ៉ុនក៏បន្ទន់ជង្គង់អង្គុយចុះនៅលើឥដ្ឋវិញ ទាំងកែវភ្នែកក្រហមងាំង ចំណែកទឹកភ្នែករបស់នាងវិញហូរមិនដាច់ដំណក់ឡើយ កាយតូចពិតជាឈឺចាប់និងសមហដីរបស់គេខ្លាំងណាស់នាងឈឺណាស់ សឹងតែគ្មានដង្ហើមដកទៅហើយ..!! ហេតុអីគេតែងតែប្រមាណម៉ាកងាយនាងឥតឈប់ឈរបែបនេះ នាងក៏ជាមនុស្សមានបេះដូងចេះឈឺចាប់ ចេះខឹងដូចជាគេឯងដែរ ហេតុអ្វី មុខដែលគេនិយាយមិនគិតពីអារម្មណ៍នាងខ្លះ នេះនាងមានបេះដូងចេះឈឺនាងមិនមែនបេះដូងថ្មអោយគេនិយាយអីក៏បានស្រេចតែចិត្តនោះទេ។
----
YOU ARE READING
កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END)
Romanceដោយសារតែគំនុំបាំងមុខ ធ្វើអោយអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់ បានធ្វើអោយមនុស្សស្រីស្លូតត្រង់ម្នាក់ រងនូវការឈឺចាប់ គ្រប់រាងកាយ ត្រូវរងសម្ពាធ ការប្រមាណម៉ាកងាយគ្រប់សាររពើ មាត់និយាយថាស្អប់ណាស់ខ្ពើមណាស់មិនចង់ប៉ះ ប៉ុន្តែពេលដែលនាងនៅជាមួយអ្នកផ្សេង គេបែរជាខ...
