70

516 6 0
                                        

រីករាយក្នុងការអាន...

+ព្រឹកថ្ងៃថ្មី

ព្រះអាទិត្យរះបានជះពន្លឺ ចូលតាមកញ្ចក់បង្អួច បង្ហាញអោយឃើញកម្លោះក្រមុំ កំពុងតែដេកអោបគ្នាយ៉ាងស្អិតរមួតបេះមិនដាច់។ រស្មីនៃពន្លឺបាន រំខានដំណេករបស់ថេយ៉ុង នាយបម្រាសខ្លួនបន្តិច ហើយក៏យកដៃញីភ្នែកតិចៗ អោយវាសុាំនឹងពន្លឺព្រះអាទិត្យ
   នាទីបន្ទាប់ត្របកភ្នែកក្រាសបានបើក ហើយក៏បានមើលកាយតូចកំពុងតែគេងអោបខ្លួនយ៉ាងជាប់ ថេយ៉ុងសម្លឹងហើយ ក៏ញោចស្នាមញញឹមយ៉ាងស្រទន់ ហើយក៏ ដៃមាំបានវែកសក់ ដែលធ្លាក់បាំងផ្ទៃមុខប៉ោងៗ ភ្លឺរលោង បបូរមាត់តូចច្រមិចគួរអោយចង់នែបនិត្យ ប៉ុន្តែទាស់ត្រង់ថា នាងឥឡូវកាចឆ្នាស់ជាងមុន។
" សេយ៉ុន..!! ភ្ញាក់ឡើងព្រឹកហើយ នៅគេងដល់ណាទៀត " ថេយ៉ុងបានទះថ្ពាល់នាងតិចៗដើម្បី អោយនាងភ្ញាក់ ប៉ុន្តែអ្វីដែលគេឃើញនាងមិនបានភ្ញាក់ទេ ថែមទាំងបែខ្នងដាក់គេទៀតផង
" យប់មិញបងលេងខ្លាំងមែនទេ? បានជាក្រោបមិនរួច " ថេយ៉ុងញោះនាងទៀតហើយ រួចបានបង្ហើបប្រយោគយ៉ាងស្រើបស្រាល ដាក់ត្រចៀកនាងទៀត  ថេយ៉ុង សម្លឹងមុខបានមួយសន្ទុះ ក៏នឹកឃើញ ល្បិចមួយដើម្បីធ្វើអោយនាងភ្ញាក់ រួចថេយ៉ុងក៏អោនខ្សឹបត្រចៀកនាងនិយាយដោយសម្លេងស្រើបស្រាល
" បើអូនមិនភ្ញាក់ ទេបងនឹងរំលោភអូន រហូតដល់ភ្ញាក់ ហើយ " នាយថាហើយក៏យកដៃមាំសុទ្ធតែសសៃ ចាប់បែរអោយនាងដេកផ្ងា វិញក៏ឡើងទ្រោបពីលើខ្លួនកាយតូច
" លោក កុំរំខាកបានទេ ខ្ញុំងងុយណាស់ " សេយ៉ុន បង្ហើបសម្លេងក្រងួរតិចៗ ដោយមិនទាន់អស់ងងុយទេ
" ប្រហែលជាអស់កម្លាំងហើយ..!! មិនអីទេអូនគេងទៅ ចាំបងទៅលាយទឹកក្ដៅអោយអូន " នាយនិយាយហើយ ក៏ចាប់ទាញកន្សែររុំនៅល្វែងក្រោមហើយ ក៏ដើរទៅបន្ទប់ទឹក រីឯកាយតូចវិញ នាងក៏គេងបន្តព្រោះអស់កម្លាំងហើយនៅឈឺកន្លែងតំបន់ពិសេសទៀត នាងកម្រើកខ្លួនបន្តិចក៏មិនបានផង
    បានមួយសន្ទុះម្ចាស់កាយមាំបាន ចេញពីបន្ទប់ទឹកដោយមានកន្សែងរុំល្វែងក្រោម ហើយនៅលើដងខ្លួនរបស់គេមានជាប់ដំណក់ទឹកតិចៗមើលហ៊តខ្លាំងណាស់។ បន្ទាប់មកថេយ៉ុងក៏ដើរទៅជិតកាយតូចដែកកំពុងតែគេងលក់មិនទាន់ភ្ញាក់នៅឡើយ
" ក្មេងទ្រមួក ងើបឡើងទៅងូតទឹក បងបានលាយទឹកក្ដៅអោយអូនរួចហើយ " ថេយ៉ុងទះបានថ្ពាល់នាងតិចៗ នាយពិតជាគ្រឺតក្នាញ់នឹងនាងតូចណាស់ ដាស់ហើយដាស់ទៀតនៅតែមិនភ្ញាក់ នាយទាល់គំនិតធ្វើបាបនាងហើយ នាយឈរសម្លឹងនាងបានមួយសន្ទុះក៏នឹកឃើញល្បិចថ្មីទៀតហើយ
" ចាំមើលបងនឹងរំលោភអូន អោយណាណីម្ដង លើកនេះបងមិនធ្វើ1ទឹក2ទឹកទេ គឺបងនឹងធ្វើអោយច្រើនទឹក មិនអោយអូនដើរមិនរួចទេ " គេថារួចក៏នឹងទ្រោបលើខ្លួននាង ហើយក៏អោនផ្ទៃមុខស្រស់សង្ហារ រាបនឹងថើបហើយស្រាប់តែកាយតូច ភ្ញាក់ឡើងក្រញាងដូចគេទះបួនដប់កំផ្លៀងចឹង ហើយក៏បើកភ្នែកធំៗសម្លឹងមើលនាយកម្លោះដែលកំពុងតែអោន នៅជិតមុខនាង
" លោក..!! លោកគិតចង់ធ្វើអីខ្ញុំ " សេយ៉ុន ថាអោយនាយទាំងមួម៉ៅក្នុងចិត្ត គេគិតចង់ធ្វើអីពេលដែលនាងគេងមែនទេ?
"  គឺបងមានគិតអី គ្រាន់តែបងចង់រំលោភក្មេងខ្លះដែល ដេកលក់ដូចខ្មោច នោះអី " ថេយ៉ុងចាប់ផ្តើមញោះនាងហើយ រួចក៏រកយកដៃមាំក្ដិចថ្ពាល់នាង  ថេយ៉ុងមិនទាន់បាននឹងប៉ះផងត្រូវនាងក្រវែសចេញ យ៉ាងរហ័សហើយថែមទាំងសម្លក់នាយឡើងថ្លែ
" រោគចិត្ត..!! ងើបចេញ ពីលើខ្លួនខ្ញុំទៅ " សេយ៉ុនបានច្រានខ្លួនគេចេញ ប៉ុន្តែនាយមិនព្រមឡើយ ថេយ៉ុងនៅតែដាក់ដៃឃាំងកាយតូចអោយជាប់នឹងពូកដដែរ
" មិន..!! " ថេយ៉ុងនៅបដិសេយ៉ាងរហ័ស នាយមិនព្រមងើបទៅណាទេ ព្រោះចិត្តគេចង់តែញេះញោះនាអោយអស់ចិត្តសិន
" អឹះ...!! ងើបចេញទៅ ខ្ញុំទៅងូតទឹក ហើយអាលចុះទៅញុាំបាយខ្ញុំឃ្លាន..!! គ្រូក..!! " សេយ៉ុននិយាយមិនទាន់ផុតផង ស្រាប់តែសម្លេងកូរពោះគ្រូកៗ ថេយ៉ុងឮបែបនេះក៏អស់សំណើច ហើយងើបចេញពីខ្លួនរបស់នាង។ សេយ៉ុនឃើញគេងើបចេញបែបនេះ ក៏រហ័សក្រោបទៅបន្ទប់ទឹក នាងឈានជើងមិនទាន់បានប៉ុន្មានជំហ៊ានផងស្រាប់តែ÷
" ព្រូស..!!អូយ..!! ហេតុអីក៏ឈឺម្លេះ..!! " កាយតូចបានដួលអុកគូទលើឥតតែបន្តិចមិនខ្លាំង ធ្វើអោយភ័យមុខស្លេកចេះសំណាងនាងយកដៃមកច្រត់លើឥតយកដៃខ្ទប់ពោះទាន់ បើមិនចឹងទេកូនរបស់នាងគេលែងបានឃើញពិភពលោកហើយ។ សម្លេងរបស់នាងបានលាន់ឮដល់អ្នកដែលឈរពាក់អាវនៅមុខកញ្ចក់ ទើបនាយរហ័ងងាកមើល ហើយក៏ដើរទៅជិតនាង
" អោយបងជួយទេ "
" មិនបាច់ "  សេយ៉ុនសម្លក់ថេយ៉ុង ឡើងថ្លែដូចសុីសាច់ហុតឈាមចឹង
" កុំរឹង "
"  មិ-អាយ..!! " មិនទុកឨកាសអោយនាងនិយាយទេ ថេយ៉ុងរហ័លលើកបីនាងទៅបន្ទប់ទឹក រួចហើយដាក់នាងចូលក្នុងអាងទឹក ដែលថេយ៉ុងត្រៀមអោយនាងរួចជាស្រេច
" ចេញទៅខ្ញុំចង់ងូតទឹក " សេយ៉ុនឃើញគេយកសាប៊ូ ដុសខ្លួនហើយនឹងសាប៊ូកក់សក់ យកមកជិតខ្លួន ទើបនាងរហ័សដេញគេអោយចេញ
" អត់ទេ..!!បងចង់ងូតទឹកអោយអូន " ថេយ៉ុងមិនព្រមទេ គេចង់នៅមើលថែនាង យកចិត្តទុកដាក់ចំពោះនាង ចង់នៅក្បែរនាងអោយច្រើន គេធ្វើបែបនេះចង់លុបលាងកំហុសដែលគេធ្វើដាក់នាងកន្លងមក ដែលគេធ្វើអោយនាងឈឺចាប់ ព្រោះតែគេម្នាក់
" ចេញទៅ ខ្ញុំងូតខ្លួនឯងបាន ខ្ញុំមិនមែនជាមនុស្សពិកាទេ..!! " សេយ៉ុននៅតែមិន:ខំប្រឹង ដេញគេចេញ  ហើយកញ្រ្ជោលខ្លួនមិនអោយគេប៉ះទេ
" លី សេយ៉ុន..!! អូននៅស្ងៀមបានទេ " ថេយ៉ុងទ្រាំនឹងភាពមិន:នាងលែងបានទើបគេ ស្រែកសម្លុតនាងឡើងខ្លាំង ហើយបញ្ចេញកែវភ្នែករឹងដាក់សេយ៉ុន ធ្វើអោយសេយ៉ុន ភាំងនាងនៅស្ងៀមមិនគម្រើកខ្លួន ព្រោះគេបានស្រែកដាក់នាង ប្រឡង់វង្វង់ភ្នែកខ្មៅបានជ្រាបចេញទឹកភ្នែកឥតល្ហែ នាងខ្លាចណាស់ពេលដែលគេខឹងនាងស្រែកគំហកដាក់នាង នាងខ្លាចណាស់ នាងភ័យបេះដូងរបស់វាលោតសឹងតែចេញមកក្រៅទៅហើយ រីឯថេយ៉ុងវិញ បន្ទាប់ពីស្រែកដាក់នាងហើយ ក៏នឹកខឹងនឹងខ្លួនឯង ហេតុអីមិនចេះទប់អារម្មណ៍ខ្លះ ក្រែងនិយាយថាស្រឡាញ់នាងមែនទេ ហេតុអីទប់កំហឹងខ្លះ ហេតុអ្វីក៏ស្រែកដាក់នាង គេគិតហើយចង់តែទះមាត់ខ្លួនឯងអោយបែកទេ
" សេយ៉ុនបង "
" ចេញ " ពាក្យកំបុតរបស់នាងធ្វើអោយថេយ៉ុងមុខស្លេកដូចគូទមាន់ហើយ គិតរឺថាពេលដែលខឹងហើយស្រួលលួងនោះ
" យ៉ុនបងសុំទោស ដែលស្រែកដាក់អូន " ពាក្យសុំទោសរបស់គេមិនបានផលនោះឡើយព្រោះ នាយបានឃើញទឹកភ្នែករបស់ស្រក់ចុះមកគ្មានដាច់ដំណក់ឡើយ
" កុំយំណា បងសុំទោស " នាយនិយាយពាក្យដដែរ រកលើកដៃជូតទឹកភ្នែកដែលកំពុងតែស្រក់ ស្រាប់តែត្រូវបាននាងក្រវាសមួយទំហឹងមិនអោយគេមកប៉ះឡើយ
"..." សេយ៉ុនស្ងាត់គ្មាននិយាយអ្វីទាំងអស់ នាងមិនចង់និយាយរកគេទេ
" អូនងូតទឹកហើយចាំចុះទៅញុាំបាយណា "  ថេយ៉ុងក្រោបហើយក៏ដើរចេញទៅ ទុកអោយស្រីតូចអង្គុយយំតែម្នាក់ឯង នាងប្រលែងទឹកភ្នែកចេញមកស្របពេលដែលថេយ៉ុងដើរទៅផុត ក្នុងទ្រូងនាងហេតុអីក៏មានអារម្មណ៍ថាខ្លាចនឹងភ័យបែបនេះ ទាំងដែររាល់លើកគេតែងតែស្រែជេប្រមាណម៉ាកងាយគ្រប់សព្វ ហេតុអីក៏មិនយំខ្លាំងដូចពេលដែលគេ ស្រែកដាក់អោយនាង..!! នេះគ្រាន់តែគេធ្វើល្អដាក់នាងតែមួយថ្ងៃក៏បានចិត្ត គិតចង់ធ្វើអីក៏បាន..!!
    បន្ទាប់ពីកាយតូចងូតទឹកសម្អាតខ្លួនរួច ហើយក៏ដើរចេញមកវិញនាំកាយចង់ពុង ដើរមកបើកទូរសម្លៀកបំពាក់ ព្រោះគិតថាប្រហែលជាគេបានទិញសម្លៀកបំពាក់អោយនាងហើយ ពេកដែលនាងបើកហើយអ្វីដែលនាងឃើញគឺគ្មានអាវរបស់នាងមួយ
" ខ្ញុំពាក់អាវរបស់គេទៀតហើយមែនទេ? " នាងរអូ៊ង៉ូវ ម្នាក់ឯង ពិតមែនហើយនាងពាក់គេទៀតហើយអ្វីដែរសំខាន់នោះគឺ
" អាវក្នុងរបស់ខ្ញុំ? ចប់ហើយប្រុសឆ្កួតនោះបានផ្ដាច់វាអស់ហើយ តើអោយបានអីពាក់ទៅ ខោក្នុងក៏សើមទៀត ទុកជាន់ទុកហើយនាងសេយ៉ុនអើយ ហ្ហឹកៗ " នាងដាក់គូទអង្គុយលើកទាំងមួម៉ៅ ហើយខឹងទៀត ធ្វើអ្វីលើខ្លួននាងបានហេតុអីចាំបាច់មកផ្ដាច់វាគិតហើយគួរអោយខឹងណាស់
      រីឯថេយ៉ុងវិញអង្គុយចាំនាងតូចចុះមក នេះរាងរយូរដែរហើយ ឬមួយក៏នាងខឹងគេទើបមិនចុះមកញុាំបាយ មិនអាចនោះទេព្រោះមុននឹងគេចេញគេក៏បានឮសម្លេងកូរពោះរបស់នាងដែរ ថេយ៉ុងគិតរួចរាបនឹងងើបចេញពីកៅអីហើយ ថានឹងដើរទៅរកនាង ស្រាប់តែនាយកម្លោះបានឃើញកាយតូចដើរចុះមក ដោយនៅលើខ្លួនរបស់នាង មានអាវរបស់គេហើយថែមទាំងមានខោក្នុងរបស់គេទៀតផង ថេយ៉ុងឃើញនាងបែបនេះដូចជាចង់អស់សំណើចខ្លាំងណាស់ តែមិនហ៊ានសើចនៅមុខនាងនោះទេ ខ្លាចនាងខឹង នាទីបន្ទាប់នាងតូចក៏ដើរចុះមកដល់ក្រោម នាងក៏បានឃើញកាយសង្ហាបានអង្គុយនៅក្នុងតុកអារហារ នាងក៏មិនបានចាប់អារម្មណ៍ ហើយក៏ហួលទៅផ្ទះបាយ ដែលមានស្រីចំណាស់នៅក្នុងនឹង។ ថេយ៉ុងឃើញនាងដើរ ហួសខ្លួនបែបនេះ ក៏កើតចិត្តខឹងបន្តិចដែរប៉ុន្តែនាយក្ដាប់ដៃទប់អារម្មណ៍ខឹង ហើយក៏រហ័សងើបដើរទៅរកនាង
" អាយយ..!! លោកដាក់ខ្ញុំចុះ លោកចង់យកខ្ញុំទៅណា  ដាក់ខ្ញុំចុះ ខ្ញុំត្រូវការញុាំបាយ " នាងតូចស្រែកចាចនៅសុខៗស្រាប់តែមានដៃមាំមកពីណា មកចាប់បីនាងមិនអោយដំណឹងបន្តិច
" យកអូនទៅរំលោភ " ចប់ខ្លឹមសារនាយក៏ដើរមកតុកអារហារ ដែលអ្នកបម្រើរៀបឡើងពេញតុត
" កុំណា..!! ខ្ញុំមិនទាន់បាត់ឈឺទេ " សេយ៉ុន គ្រាន់តែឮគេនិយាយបែបនេះ មុខរបស់នាងស្លេក ហើយភ័យរកចង់យំទៀត
" មិចក៏ធ្វើមុខភ័យម្លេះ..!! បងនិយាយលេងទេ មោះឆាប់បាយទៅបងនឹងនាំអូនទៅទិញសម្លៀកបំពាក់ " ថេយ៉ុងបានដើរទៅដល់តុកអាហារ មិនព្រមដាក់នាងអោយអង្គុយកៅអីផ្សេងទេ បែរជាមកដាក់នាងមកអង្គុយនៅលើភ្លៅមាំរបស់គេវិញ ហើយក៏បានអោបនាងឡើងជាប់
" ហេតុអីក៏ដាក់ខ្ញុំអង្គុយត្រង់នេះទៅវិញ ដាក់ខ្ញុំចុះ ខ្ញុំចង់អង្គុយកៅអីផ្សេង " សេយ៉ុនបានរើបម្រាស់ ឡើងខ្លាំង នាងកាន់តែរើគេកាន់តែរឹកនាងរឹតតែខ្លាំង កាយតូចរើចុះរើឡើង ស្រាប់តែឈប់រើវិញព្រោះនាងមានអារម្មណ៍ថាដូចជាប៉ះអ្វីម្យ៉ាង នៅកន្លែងភ្លៅរបស់នាង
" លោក..!! លោកមានលាក់អ្វីនៅក្នុងខោរបស់លោកទេ វាដូចជាចាក់ភ្លៅរបស់ខ្ញុំហើយ "
" មានបើអូនកាន់តែរើ វាកាន់តែចាក់ បើមិនស្រួលវានឹងចាក់ចំកន្លែងផ្សេងក៏ថាបាន យល់ល្អនៅអោយស្ងៀមៗទៅ ហើយវាអាចនឹងដល់សុវត្ថិភាពដល់ខ្លួនអូនផង " ថេយ៉ុងបានបង្ហើបសម្លេងស្រើបស្រាលខ្សឹបក្បែរត្រចៀករបស់នាង ធ្វើអោយកាយតូចនៅស្ងៀមមិនហ៊ានគម្រើកខ្លួនសូម្បីតែបន្តិច។ ប៉ុន្តដែមាំមិនបាននៅស្ងៀមនោះទេ នាងអង្អែលនេះអង្អែលនោះរហូតដល់ប៉ះកូនភ្នំនាងគេបានចាប់ឡើងពេញៗដៃ សេយ៉ុនឃើញគេប៉ះរបស់ខ្លួនបែបនេះ នាងបើកភ្នែកធំៗសម្លឹងមើលគេ ទាំងមុខឡើងក្រហមងាំងព្រោះតែអៀនផង ខឹងនឹងនាយផង រីឯថេយ៉ុងក៏ឈប់ត្រឹមនឹងហើយសួរនាង
" មិចក៏អូនមិនពាក់អាវក្នុង រឺ មួយក៏អូនចង់អោយដៃបង "
" គិតតែខ្លួនឯង..!! អោយខ្ញុំពាក់យ៉ាងមិច បើលោកឯងទាញវាដាច់អស់ហើយនឹង ហើយក-អឺ..!!គឺ..!! " សេយ៉ុនសម្លក់គេឡើងថ្លែនាងក្នាញ់នឹងសម្ដីរបស់គេណា ចង់តែទះអោយបែកមាត់ទេ និយាយជាមួយគេសុខៗក៏អាក់ត្រឹមសម្ដីចុងក្រោយព្រោះនាងខ្មាសបុរសម្នាក់នេះខ្លាំងណាស់
" គឺ អីនិយាយមក "
" មិន "
" ឆាប់ឡើងបងចង់ស្ដាប់ "
" មិនបាច់ស្ដាប់ទេ..!! អោយស្លាបព្រាមកនេះខ្ញុំញុាំបាយ ឃ្លានហើយ "  នាងប្រកែកយ៉ាងរហ័ស ហើយក៏កញ្ឆក់ស្លាបព្រាពីគេទៀត
" មិនអោយ..!! ឆាប់ប្រាប់បងភ្លាមបើមិនចឹងនឹង-"
" គឺខោក្នុងក៏មិនមានពាក់ដែរព្រោះវាសើមអស់ហើយ ប៉ុណ្ណឹងស្ដាប់បានហើយនៅ " នាងស្រែកញ៉ែតៗដាក់គេហើយថែមទាំងទាញស្លាបព្រាបាយដួសញុាំទាំងអៀន មនុស្សស្អីរោគចិត្តហើយ នៅសួរដេញដោលគេទៀត ថេយ៉ុងឮនាងនិយាយប្រាប់គេត្រង់ៗបែបនេះ ពិតជាអស់សំណើចខ្លាំងណាស់
" បាទ " 😂

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Where stories live. Discover now