60

471 7 0
                                        

រីករាយក្នុងការអាន...

ប្រហែលជាប្រមាណនាទីក្រោយមក ស្រាប់តែមានឡានមាកទំនើបបានបើក កាត់នៅទីនោះ ហើយស្រាប់តែឃើញមនុស្សស្រីម្នាក់កំពុងតែដេកអោបខ្លួនញ័រញាក់ ទើបនាយក៏ដាច់ចិត្តបើកទៅសំដៅទៅរកនាង

" អេស..!! អ្នកណាមកដេកអីនៅកណ្ដាលភ្លៀងបែបនេះ " កាយមាំនិយាយហើយក៏បើទា្វឡានចុះទៅមើល ពេលចុះភ្លាមស្រាប់តែភ្ញាក់ផ្អើលយ៉ាងខ្លាំង
" ពុទ្ធោ..!! អ្នកនាងសេយ៉ុន ហេតុមកគេងនៅកណ្ដាលភ្លៀងបែបនេះ ហេតុអ្វីបានអ្នកនាងនៅក្រៅរបស់ផ្ទះអាថេយ៍បែបនេះ មានរឿងអីមែនទេ " នាយស្ទើតែមកជឿនឹងភ្នែកនោះទេហេតុអីក៏នាងធ្លាក់ក្នុងសភាពបែបនេះ មានរឿងអីកើតឡើងលើនាងមែនទេ? ជុងហ្គុកនិយាយហើយក៏ដោះអាវក្រៅមកគ្របដណ្តប់ នៅលើរាងកាយកំពុងតែញ័រញាក់ រីឯមាត់របស់នាយវិញបានសួរដេញដោលនាងមិនមិនដាច់ពីមាត់ឡើយ ក៏ព្រោះតែនាយបារម្ភពីនាង

" អ្នកនាង...!! អ្នកនាងយ៉ាងមិនហើយ ហេតុអីក៏មកដេកនៅទីនេះចឹង " នាយកម្លោះបានលើកសំណួរមកសួរនាងដដែល ព្រោះតែចង់ដឹង ហើយមកលើកគ្រានាងតូច
" លោក ហ្ហឹក លោក..!! លោកប្រុសជុងហ្គុកមែនទេ? " បបូរមាត់ស្លេកស្លាំងបានបង្ហើបប្រយោគតិចៗ ខ្សាវៗ សួរទៅនាយកម្លោះដែលកំពុងតែជួយគ្រានាង..!! នេះស្ទើរតែមិនជឿនោះទេ វាព្រាបបីដូចជាទេវបុត្រជិះសេះសរមកជួយនាងចឹង..!!

" បាទ មែនហើយគឺខ្ញុំ អ្នកនាងចូលក្នុងឡានសិនមក " ដើរសុខៗស្រាប់តែនាយកម្លោះមកលើបីនាងតូច ដែលមានរាងកាយស្រាលស្ងើច ដូចសំឡី មកដាក់ក្នុងឡាន ហើយក៏ប្រញាប់បើចេញពីទីនេះទៅ 
" មិចក៏អ្នកនាង មកនៅកន្លែងនេះចឹង " គេសួរនាងទៀតហើយ គេបើកឡានបណ្ដើរ សួរនាងបណ្ដើរ
" ហ្ហឹក គ-គឺ លោកប្រុសថេយ៍ គាត់បានដេញខ្ញុំចេញហើយ " ទឹកភ្នែកចេះតែប្រជ្រៀតហូតមិនដាច់ អោយតែនាងនិយាយពីរឿងដែលនាងត្រូវគេដេញចេញ វាពិតជាគួរអោយខ្មាសអ្នកដែលនៅជិតខ្លួនរបស់នាងណាស់

" អាថេយ៍នឹងហេស៎? វាដេញអ្នកនាងចេញនោះ " កាយមាំភ្ញាក់ផ្អើលនឹងសម្ដីដែលនាងតូចនិយាយមិញនេះ មានរឿងអីកើតឡើងទៅចាំបាច់មកដេញគ្នាចេញបែបនេះ
" ...." កាយតូចនិយាយមិនចេញនោះទេ ព្រោះវាគាំងស្លេសនៅដើមទ្រូងនាងហើយ មានតែអោយនមុខចុះបង្ហូរទឹកភ្នែកចេញមកតែប៉ុណ្ណោះ
" តើមានរឿងអីកើតឡើងចំពោះនាងទៅ? ទើបបានជាវាដេញនាងចេញពីផ្ទះទាំងមេឃកំពុងភ្លៀងបែបនេះ "
"..." កាយតូចមិននិយាយទេបានត្រឹមក្រវីក្បាលញាប់ស្អេក ព្រោះវាគួរអោយខ្មាស់ខ្លាំងណាស់សម្រាប់នាង ព្រោះតែរឿងនាងមនបានធ្វើបែជាមានអ្នកមកចោទប្រកាន់មកលើនាងសឹងតែគ្រប់គ្នា

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Donde viven las historias. Descúbrelo ahora