85

379 8 0
                                        

រីករាយក្នុងការអាន...
" នាងមិនទាន់ស្លាប់ទេ ហើយថែមទាំងពរពោះកូនភ្លោះអោយឯងថែមទៀត " អ៊ុនវ៉ូ ដើរមកជិតនាយហើយ ក៏អបដៃចូលគ្នារួចប្រាប់ថេយ៉ុងដោយមុខស្មើធេងគ្មានស្នាមញញឹមសូម្បីតែបន្តិច តែក្នុងចិត្តរបស់គេមានអារម្មណ៍សប្បាយត្រេកអរខ្លាំងណាស់ពេលដែលនាយទទួលបានដំណឹងពីគ្រូពេទ្យថានាងមានកូនភ្លោះ ពេលនេះគេមានក្មួយនឹងគេហើយ....
     ចំណែកម្នាក់ដែលដេកដង្ហក់អង្អុយយំមិញនេះ ដែលជាឈប់យំយ៉ាង អនុម័ត ហើយនាយក៏ជូតទឹកភ្នែកយ៉ាងស្អាត រួចងើយមើលសម្លឹងមុខអ៊ុនវ៉ូហើយនឹងជេនឌីមិនដាក់
" ឯងនិយាយអីមុននេះ? " នាទីនេះថេយ៉ុងហាក់រឹងអណ្តាតគ្រលាស់និយាយសឹងមិនចេញ...បេះដូងក្នុងប្រអប់ទ្រូងក៏ចាប់ផ្តើមភ្ញោចកន្ត្រាក់អោយរំភើបញាប់ញ័រមួយរំពេច ទើបគេរហ័សសួរបុរសនៅចំពោះមុខខ្លួនបញ្ជាក់ម្តងទៀត ព្រោះខ្លាចខ្លួនឯងស្តាប់ច្រឡំ...
" ហ៉ើយ...!! ចំមែនឯងនេះ..!! ពត៌មានគេនិយាយតែមួយដងនោះទេ មិនអាចនិយាយច្រើនដងទេ ព្រោះវាធុញ "
" បងអ៊ុនវ៉ូ បងឯងនេះ បើមិនប្រាប់គាត់ទុកអោយខ្ញុំជាអ្នកប្រាប់ " ពិតជាសែនក្នាញ់នឹងសម្ដីប្រុសម្នាក់នេះខ្លាំងណាស់ មនុស្សកំពុងតែឈឺហើយនៅនិយាយបែបនេះទៀត
" បងចាំស្ដាប់ណា៎ អ្នកនាងសេយ៉ុន គឺមានកូនរបស់បង ហើយថែមទាំងភ្លោះទៀតផង " ជេនឌីនិយាយមួយៗហើយច្បាស់ៗ ព្រោះខ្លាចនាយស្ដាប់ច្រឡំ...ប៉ុន្តែពាក្យសម្ដីរបស់នាងទាំងប៉ុន្មានធ្វើអោយទឹកភ្នែកអ្នកជាឳពុកបានស្រក់ចុះដោយក្ដីរំភើប នេះខ្ញុំជិតក្លាចជាប៉ារបស់គេហើយមែនទេ?
" ជេនឌី ខ-ខ្ញុំមានកូនភ្លោះមែនទេ? មែនទេជេន? " នាយសួរទៅជេនឌីដោយសេចក្ដីត្រេកអរ ព្រោះអារម្មណ៍ពេលនេះប្រាប់មិនត្រូវ នាយមិនធ្លាប់ស្រមៃថានឹងមានកូន មិនធ្លាប់ថាខ្លួនមានកូនតូចៗនោះទេ
" ចាស៎ "
" ខ្ញុំ សុំទៅរកសេយ៉ុនសិន " ថេយ៉ុងនិយាយហើយក៏បានផ្ដាច់សេរ៉ូមពីលើដៃធ្វើអោយឈាមស្រក់ចុះមក ប៉ុន្តែនាយហាក់មិនខ្វល់ ហើយក៏គ្មានអារម្មណ៍ឈឺសូម្បីតែបន្តិច តែដោយសារតែអារម្មណ៍របស់គេបានកំណត់មុខសញ្ជាហើយ ថានឹងរកនាងតូចសេយ៉ុន...ប៉ុន្តែនាយបានផ្ដាច់សេរ៉ូមហើយ ជើងទាំងគូររបស់បានដាក់ទៅដល់លើឥតការរ៉ូបាត់ទៅហើយ ធ្វើយអ្នកទាំងពីដែលមកមើលចូលរកឃាត់មិនបាន
" ឯងចង់ទៅណា៎? សេយ៉ុននាងនៅមិនទាន់ដឹងខ្លួនទេ ហើយឯងក៏មិនទាន់ជាដែរ " អ៊ុនវ៉ូចាប់ផ្តើមចង់ចិញ្ចើមសួរទៅនាយទាំងមិនយល់ ខ្លួនឯងកំពុងតែឈឺហើយចង់ទៅរកនាងទៀត
" អត់ទេខ-ខ្ញុំ ជាហើយ...តែថានាងសម្រាកនៅបន្ទប់ណា៎? ប្រាប់ខ្ញុំបន្តិចបានទេ? " គ្រាន់តែឮអ៊ុនវ៉ូថាខ្លួនមិនទាន់ជា ថេយ៉ុងរហ័សគ្រវីក្បាលប្រឆាំងសឹងរបូតក្បាលពីក រួចក៏ប្រញាប់ស្រវ៉េស្រវ៉ាចាប់ដែអ៊ុនវ៉ូមកកាន់ព្រមទាំងសួររកបន្ទប់នាងតូចសម្រាក ទាំងផ្ទៃមុខភ្ជាប់នៅស្នាមញញឹមស្រស់មានមិនរលុប គ្រាន់តែមើលក៏ដឹងថាគេត្រេកអរខ្លាំងកម្រិតណា...
" ខ្ញុំមិនប្រាប់ឯងទេ? ចាំឯងជាសិនហើយចាំសេយ៉ុននាងដឹងខ្លួនចាំយើងអោយឯងទៅមើលនាង " អ៊ុនវ៉ូនិយាយហើយក៏ប្រលែងថេយ៉ុងចេញ ដោយការដិសេធ
" ខ្ញុំជាហើយ ខ្ញុំមិនឈឺទៀតទេ ខ្ញុំអង្វរណា៎ប្រាប់ខ្ញុំមក "
" បងប្រាប់គាត់ទៅណា៎? បើបងមិនប្រាប់គាត់ទេ ពួកយើងឈប់ទាក់ទងគ្នាទៅ " ជេននឌីនិយាយទាំងសម្លេងកាចឆ្នាស់ ហើយដើរទៅជិតថេយ៉ុងដែលកំពុងតែអង្អុយធ្វើមុខគួរអោយអាណិត កែវភ្នែករលីងរលោង បែបចង់រកយំ
" អូន.."
" បងប្រាប់ទេ? បើមិនប្រាប់ទេពួកយើងប-" នាងនិយាយមិនទាន់ចប់ប្រយោគផង អ៊ុនវ៉ូក៏និយាយកាត់
" ក៏បាន..!! នាងនៅក្បែរបន្ទប់ឯងនេះហើយ ខ្ញុំទើបតែផ្លាស់នាងមកមន្ទីពេទ្យនេះកាលពីបីថ្ងៃមុន! " អ៊ុនវ៉ូនិយាយទាំងទឹកមុខហាក់មិនសូវស្រស់ ក៏ព្រោះចិត្តមិនចង់អោយគេទៅជួបនាងតូចក្នុងពេលនេះ តែដោយមើលឃើញអាការៈអររខេបរខុបនេះហើយ មិនដឹងថាគួរហាមបែបណាទេ
" ល្អណាស់! អូនស្រឡាញ់បងជាងគេសឺត..!! " ជនពិតជាសប្បាយចិត្តណាស់ ដែលគេប្រាប់ថេយ៉ុង ហើយនាងក៏លោរទៅថើបថ្ពាល់ទន់ៗរបស់អ៊ុនវ៉ូបន្តិច ធ្វើអ្នកដែលគេឃាត់អម្បិញមិញ លេចស្នាមញញឹមចេញមក
" ហ្ហឹក..ខ្ញុំអរគុណឯងហើយនឹងជេនឌីណាស់! " ថេយ៉ុងសើចស្រស់ដាក់ពួកគេទាំងពី... និយាយមិនទាន់ផុតពីមាត់ផងគេក៏ចុះពីលើគ្រែ ស្ទុះរត់ចេញទៅក្រៅយ៉ាងលឿនមិនរងចាំអ្នកណា ចំណែកអ្នកទាំងពីមិននិយាយអ្វីបានត្រឹមតាមសម្លឹងមើលដំណើរគេពីក្រោយទាំងគ្រវីក្បាលហួសចិត្តនិងដកដង្ហើមធំនេះគេស្រឡាញ់នាងដល់ថ្នាក់នេះមែនទេ?

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Where stories live. Discover now