90

348 7 0
                                        

រីករាយក្នុងការអាន...

" កុំយំណា៎...អូនកើតអី " ថេយ៉ុងគោះខ្នងនាងដោយការលួងលោម និយាយឡើងស្រទន់ នាយឆ្ងល់ខ្លាំងណាស់ ចាប់ផ្តើមនាងដឹងខ្លួនហេតុអីទៅជាបែបនេះ មានរឿងអីចំពោះនាងទៅ
" លែងខ្ញុំ ហ្ហឹក លែងហ្ហឹកៗ " ដៃតូចស្រូឡូនបានរុញកាយមាំចេញពីការអោបតែនៅមិនបានផលទៀត អោយនាងមានកម្លាំងមកពីណា បើនាងសន្លប់ឡើងប៉ុន្មានថ្ងៃហើយនឹង
" អត់ទេ បងមិនលែង " នាយនិយាយដោយអួលដើមក ហើយថែមទាំងស្រែកសម្លុតនាងមួយទំហឹងរួចដោយកាយមាំនៅរឹតតែអោបរឹតនាងលើសដើម ហេតុអីក៏ទៅជាបែបនេះ នាយមិនយល់នោះទេ
" អត់ទេលែងខ្ញុំ អ្ហឹកៗ ហុឹកៗ " នាងតូចសេយ៉ុនហាក់មិនសុខចិត្ត នាងស្រាប់តែស្រែកយំកញ្ច្រោលខ្លួនចេញពីរង្វង់ដៃគេ មិនព្រមអោយគេអោប ហាក់ស្អប់ ខ្ពើមរអើមរង្វង់ដៃមួយគូរនេះខ្លាំងណាស់
" សេយ៉ុន អូនស្ងប់អារម្មណ៍ បងសុំទោស! " ថេយ៉ុងរហ័សបន្ទន់សម្លេងចុះមកវិញ ព្រមទាំងនិយាយលួងលោមនាងញាប់មាត់ មុននេះជ្រុលសម្តីភ្លេចគិត ទើបស្រែកដាក់នាង
" គីម ថេយ៉ុង លែងខ្ញុំទៅ ហ្ហឹក អ្ហឹក ហុឹកៗ " សេយ៉ុននៅតែព្យាយាមរើបម្រាស់ចេញពីដៃថេយ៉ុង ទាំងទឹកភ្នែកនាងហូរមករហាមជោគថ្ពាល់ ថេយ៉ុងកើតចម្ងល់រាប់ពាន់ចម្ងល់ ហេតុអីក៏នាងទៅជាបែបនេះ តើគេបានធ្វើអីខុសចំពោះនាងទៅ
" សេយ៉ុន ស្ងប់អារម្មណ៍ណា៎ ស្ងប់អារម្មណ៍ " ថេយ៉ុងអោបរឹតនាងតូចដោយដៃម្ខាងខណៈដៃគេម្ខាងទៀត ក្រសោបផ្ទៃមុខនាងនិងនិយាយលួងលោមដោយសម្លេងផ្អែមស្រទន់
ដើម្បីកុំអោយនាងខឹងបែបនេះទៀត ព្រោះវាមិនល្អដល់កូនក្នុងផ្ទៃ
" លោកជាមនុស្សអាក្រក់លែងខ្ញុំ អ្ហឹកៗ " សេយ៉ុនហាក់មិនលង់ជឿសម្តីប្រុសព្រាននាងតូចមានតែខំប្រឹងរើបម្រាស់លើសដើម ក៏ព្រោះនាងមិនត្រូវការពាក្យលួងលោមដ៏គួរអោយស្អប់នេះទេ នាងត្រូវការអោយគេដោះលែងនាង តែខណ:នោះ÷
" មានរឿងអី? " សម្លេងគ្រលមាំបន្លឺចេញពីមាត់ទ្វាមក ហុចផលអោយថេយ៉ុងនិងសេយ៉ុនរហ័សងាកមើល ក៏ឃើញកាយនាយកម្លោះកំពុងដើរចូលមកដោយដៃមានកាន់ថង់អាហារជាច្រើន និងម្នីម្នីស្ទុះមកជិតកាយតូចទាំងទឹកមុខព្រួយបារម្ភ
" បង ហ្ហឹក បងអ៊ុនវ៉ូ " សេយ៉ុនក្នុងរង្វង់ដៃថេយ៉ុង ឈប់រើព្រមទាំងបន្លឺហៅឈ្មោះអតីតសង្សារទាំងយំសសឹតមិនទាន់បាត់ ផ្ទៃមុខនាងឡើងហើម ក្រហមងាំងទឹកភ្នែកហូរសស្រាក់ នាំអោយនាយកម្លោះឃើញហើយមិនអាណិតមិនបាន
" សេយ៉ុន អូនកើតអី ហេតុអីក៏យំ? " អ៊ុនវ៉ូ រហ័សយកថង់អាហារដាក់លើទុក មុននិងដើរទៅជិតសេយ៉ុន សួរនាងទាំងភិតភ័យបូកផ្សំនិងក្តីបារម្ភ
"បង ហុឹក អ៊ុនវ៉ូ ជាបងមែនទេ? ហុឹកៗ"នាងតូចគ្រាន់តែឃើញមុខគេហាក់រំភើបលើសអ្វីៗទាំងអស់ ទើបនាងពេបមាត់យំហៅឈ្មោះគេមិនដាច់ មើលទៅកាន់តែគួរអោយអាណិត លើសដើម ចំណែកថេយ៉ុងពេលឃើញថានាងល្អិតនេះឈប់រើ គេក៏ព្រមដោះលែងនាងយឺតៗ រួចរំកិលខ្លួនថយឆ្ងាយពីនាងបន្តិចទាំងដកដង្ហើមហត់នឿយ...ក្រោកពីឈឺមិនដឹងថានាងទៅប្រមូលកម្លាំងមកពីណាគេចាប់សឹងមិនចង់ឈ្នះ
" ត្រូវហើយគឺបង...!! ឯងធ្វើស្អីនាងទើបនាងយំដល់ថ្នាក់នេះ? " អ៊ុនវ៉ូលើកដៃអង្អែលក្បាលសេយ៉ុន ព្រមទាំងចោលក្រសែភ្នែកមុតសម្លឹងទៅកាន់ថេយ៉ុងនឹងសួរគេដោយសម្លេងកាច ប៉ុន្តែថេយ៉ុងមិននិយាយអ្វី អ្នកកម្លោះគ្រវីក្បាលតិចៗជាសញ្ញាជំនួស  បញ្ជាក់ប្រាប់អ៊ុនវ៉ូវិញថាគេមិនបានធ្វើអ្វីនាងទេ នាងក្រោកមកក៏បែបនេះគេក៏មិនដឹងដូចគ្នា
" សេយ៉ុន អូនកើតអីមានឈឺត្រង់ណាទេ? " អ៊ុនវ៉ូសួរនាងតូចដោយសម្លេងស្រាលស្រទន់ ខណៈកែវភ្នែកគេសម្លឹងមុខនាងពោពេញដោយក្តីអាណិត
" បងអ៊ុនវ៉ូ ហ្ហឹក " សេយ៉ុនមិនឆ្លើយសំនួរគេ នាងបែរជាស្ទុះអោបរឹតរាងកាយគេណែនព្រមទាំងយំញ័រខ្លួនទទ្រើក ហុចផលអោយមនុស្សពីរនាក់ដែលកំពុងស្ថិតក្នុងបន្ទប់នេះឃើញហើយរំជួលអារម្មណ៍មិនស្ទើរទេ នាងអោយគេឡើងណែន ព្រោះនាងនឹកគេម្នាក់នេះខ្លាំងណាស់ នាងខានឃើញអ៊ុនវ៉ូ យូរមកហើយ
" កុំយំណា៎...កុំយំក្មេងឆ្លាត! " អ៊ុនវ៉អោបរឹតរាងកាយសេយ៉ុនដោយដៃម្ខាង ខណៈដៃគេម្ខាងទៀតអង្អែលក្បាលនាងទៅមកថើរៗជាការលួងលោម គេជាមនុស្សដែលកក់ក្ដៅបំផុត នាយមិនដែលស្ដីបន្ទោសសេយ៉ុនឡើយ ទោះនាងធ្វើខុសចំពោះគេក៏ដោយ
" ហ្ហឹក បងអ៊ុនវ៉ូដេញគេចេញទៅ ខ្ញុំមិនចង់ឃើញមុខគេទេ ហ្ហឹក "សម្លេងស្អកៗដាច់ៗសេយ៉ុនិយាយប្រាប់នាយកម្លោះទាំងដង្ហក់ ទើបអ៊ុនវ៉ូរហ័សរ៉េកែវភ្នែកសម្លឹងមើលមុខថេយ៉ុង ក៏ឃើញថាគេកំពុងចោលភ្នែកសម្លឹងមកកាន់នាងតូចទាំងទឹកមុខគេក្រៀមក្រំគួរអោយអាណិត ប៉ុន្តែដោយសារជាមិនចង់ជំទាស់ចិត្តនាងទើបទើបបង្ខំចិត្តនិយាយ
" ឯងចេញសិនទៅ! " អ៊ុនវ៉ប្រាប់ថេយ៉ុងដោយសម្លេងស្រាល ហុចផលអោយថេយ៉ុងរហ័សងើបមុខសម្លឹងមើលភ្នែកគេ មួយស្របក់ក្រោយមកទើបអ្នកកម្លោះដាច់ចិត្តនិយាយ នៅក្នុងទ្រូងខាងឆ្វេងវាចាប់ផ្ដើមធ្វើទុក វាអួលណែននិយាយមិនកើត នៅពេលដែលឃើញមនុស្សស្រីជាទីស្រឡាញ់ និយាយបែបនេះ ហើយនាងក៏អោយគេដេញនាយចេញថែមទៀត
" ហ្អឹម...!! " ថេយ៉ុងងក់ក្បាលតិចៗ ហើយក៏ដើរចេញស្របពេលទឹកភ្នែកមួយដំណក់ស្រក់លើផែនថ្ពាល់ វាណែនអួលពេញប្រអប់ទ្រូងហើយ វាគាំងលែងចង់ដំណើរការហើយ
" គេទៅហើយឈប់យំណា៎...!! " អ៊ុនវ៉ូអង្អែលខ្នងនាងតូចថើរៗ ប៉ុន្តែនាងហាក់ដូចជាមិនបាត់យំសោះនៅតែសសឹកអោបគេយំដដែល
" ហ្ហឹក បង បងអ៊ុនវ៉ូ បងមកយូរហើយមែនទេ? អូននឹកបងណាស់ " នាងតូចប្រឡែងពីអោបហើយក៏សួរទៅនាយទាំងសម្លេងក្រងួរនៅមិនទាន់បាត់យំហើយទៅអោបកាយមាំឡើងណែន
" ត្រូវហើយ បងមកយូរហើយ បងនឹកអូនខ្លាំងណាស់មានដឹងទេ " អ៊ុនវ៉ូនិយាយប្រាប់នាងដោយស្នាមញញឹម កុំថាឡើយនាងនឹកគេ គេក៏នឹកនាងខ្លាំងដូចគ្នា
" អូនយ៉ាងមិចហើយ មានកើតអីទេ? "
" ចា៎អត់ទេ!" សេយ៉ុនគ្រវីក្បាលតិចៗបញ្ជាក់ប្រាប់នាយវិញថាមិនអី ក៏ព្រោះនាងលែងមានអារម្មណ៍ថាឈឺទៀតហើយ ក្រោកមកក៏មានស្រឡះខ្លួនហាក់ដូចមិនបានឈឺ ទាំងនាងមិនដឹងទេថាម្នាក់ទៀត ដែលស្រលាញ់នាង បារម្ភពីនាង គេខំប្រឹងមើលថែរនាងកម្រិតណា ទាំងយប់ទាំងថ្ងៃគេមិនហ៊ានសូម្បីបិទភ្នែកគេង ទម្រាំអាចព្យាបាលនាងបានជាសះស្បើយដូចដើម វាមិនមែនជារឿងងាយទេ។ ចំណែកអ្នកខាងក្រៅវិញ ក៏បានលើកដៃទប់ទ្រូងខាងឆ្វេង វាឈឺលើសពីឈឺទៅទៀត សកម្មភាពពួកគេទាំងពី ថេយ៉ុងមើលទៅដូចជាស្និតស្នាលនឹងគ្នាណាស់ វាបានធ្វើអោយបេះដូងតូចមួយប្រែជាប្រះខ្ទេចខ្ទីអស់ហេីយ
(មិចក៏វាឈឺខ្លាំងម្លេះ ឯងដឹងទេ ឯងត្រឹមជាមនុស្សមកក្រោយគេទេ ឯងគ្មានសិទ្ធអីទៅប្រច័ណ្ឌ ឬខឹងនឹងនាងនោះទេ នាងមិនចង់ឃើញមុខឯងវាសមហើយអាថេយ៍)

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Where stories live. Discover now