" អើ..!! នែ៎..នាងផ្ទះនៅឯណា ចាំខ្ញុំជូនទៅ ខ្ញុំមើលទៅនាងដូចជាស្រវឹងខ្លាំងហើយ " ជីមីន និយាយដោយពាក្យរដាក់រដុប
" ទៅផ្ទះហេ? មែនហើយគឺទៅផ្ទះ..!! ទៅផ្ទះ ហ្ហឹក " ស៊ូណាគ្រាន់តែជីមីននិយាយថាទៅផ្ទះស៊ូណាក៏ចាប់ផ្ដើមយំ
" ផ្ទះនាងនៅឯណា ប្រាប់មោចាំខ្ញុំជូននាងទៅ " ជីមីន
" ខ្ញុំចង់ទៅផ្ទះ ហ្ហឹកៗ ទៅផ្ទះ " ស៊ូណាយំហើយក៏លើកដៃតូចស្រឡូនទៅគក់ទ្រូងជីមីនខ្លាំងៗ
" មើលទៅនាងទំនងដូចជាស្រវឹងខ្លាំងហើយ បើសិនជានាងទៅផ្ទះម្នាក់ឯងប្រាកដជាមានគ្រោះថ្នាក់ដល់ខ្លួនជាមិនខានហេ៎... សំណាងនាងហើយដែលប៉ះខ្ញុំជាសុភាពបុរសបើសិនជាប៉ះអ្នកផ្សេងនាងមិនច្បាស់ជាមិនរួចខ្លួនរបស់គេហើយ..ថ្ងៃនេះខ្ញុំជួយនាងចាប់ទុកថាធ្វើបុណ្យទៅចុះ " នាយកម្លោះនិយាយតិចៗ ហើយក៏គ្រាស៊ូណាដើរចូលឡាន
" ប្រាប់ផ្លូវផ្ទះនាងមក " ជីមីន បែទៅក្រោយហើយក៏សួរទៅកាយតូចដែលកុំពុងតែទន់ករនៅលើពូកឡាន
" ផ្ទះហ៎..!! ខ្ញុំមិនចាំទេ " ស៊ូណានិយាយដោយសម្លេងក្រងួរ
" បើនាងមិនចាំផ្លូវទៅផ្ទះនាងផង អោយខ្ញុំជូននាងទៅបានយ៉ាងមិច? " ជីមីនលើកចិញ្ចើមសួរនាងទាំងងឿងឆ្ងល់
" ហេុីយ ផ្ទះនៅឯណាមែនទេ? អូយ ឈឺក្បាលណាស់លោក កុំសួរច្រើនពេក " ស៊ូណា កញ្ជ្រោលននាលពេញកៅអីឡាន រួចកក៏យកដៃផ្ទប់ក្បាល
" នែ..!! នាងស្រវឹងហើយនៅឡប់សតិបែបនេះ កុំផឹកអីល្អជាង " នាយកម្លោះអ៊ូរង៉ូវៗតិចៗ
" ហុឹម...!! បើចឹងនាងទៅដេកផ្ទះខ្ញុំសិនទៅ ចាំព្រឹកឡើងនាងទៅវិញក៏បាន " ជីមីនដកដង្ហើមធំហើយ ក៏បើកឡានចេញទៅ។ នាយសង្ហាចេញឡានបានមួយស្ទុះ អ្នកដែលអង្គុយនៅបាំងខាងក្រោយ ចាប់ផ្តើមមានអារម្មណ៍ហាក់ដូចជា ក្ដៅបែកញើសតាមជើងសក់ ទាំងដែលអាកាសសារធាតុនៅ ក្នុងឡានត្រជាក់ស្រេបសោះ
" ហេុីយ...!! ហេតុអីក៏ក្ដៅម្លេះ..ក្ដៅចង់ឆេះទៅហើយ " ស៊ូណានិយាយង៉ូវៗបែបមនុស្សស្រវឹងខ្លាំងហើយ ព្រោះនាងផឹកស្រាមិនមែនកម្រិតស្រាលឯណា គឺកម្រិតខ្លាំងទៀត ហើយនាងផឹកក៏មិនមែនអស់តិចឡើយ គឺអស់ច្រើនណាស់...!! រីឯជីមីនវិញក៏ងាកមកមើលនាងនិយាយហើយ ក៏ក្រវីក្បាលតិចៗ
" អ្អឹក..!! ក្ដៅខ្លាំងណាស់..!! " នាងតូចស៊ូណានិយាយហើយក៏ យកដៃតូចស្រឡូនទៅប្រឡេះឡេវអាវ ចំហរដើមទ្រូងណែនមូលក្លុំរបស់នាង...ព្រោះនាងពិតជាក្ដៅខ្លាំងណាស់
YOU ARE READING
កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END)
Romanceដោយសារតែគំនុំបាំងមុខ ធ្វើអោយអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់ បានធ្វើអោយមនុស្សស្រីស្លូតត្រង់ម្នាក់ រងនូវការឈឺចាប់ គ្រប់រាងកាយ ត្រូវរងសម្ពាធ ការប្រមាណម៉ាកងាយគ្រប់សាររពើ មាត់និយាយថាស្អប់ណាស់ខ្ពើមណាស់មិនចង់ប៉ះ ប៉ុន្តែពេលដែលនាងនៅជាមួយអ្នកផ្សេង គេបែរជាខ...
