25+26

511 9 0
                                        

រីករាយក្នុងការអាន....

" នៅទីនោះទាន "
" មែនហើយ នោះ...នោះគឺជាសេយ៉ុន ជាអូនសេយ៉ុនច្បាស់ណាស់ " នាយសង្ហានិយាយចប់ក៏បោះជំហ៊ានវែងៗរត់សំដៅទៅមនុស្សស្រីជាទីស្រឡាញ់។
" អូនសេយ៉ុន "
" បង...បងអ៊ុនវ៉ូ ជាបងមែនទេ " នាងតូចហាក់ដូចជាភ្ញាក់ផ្អើលខ្លាំងណាស់ព្រោះមនុស្សដែលតែងតែនឹកស្រាប់តែមកដល់ទីនេះ
" មែនហើយគឺបង សេយ៉ុនបងនឹងអូនណាស់ ហ្ហឹកហេតុអីបានជាអូនទៅចោលបង កុំទុកអោយបងនៅម្នាក់ឯងអីណា បងនឹកអូន " អ៊ុនវ៉ូស្ទុះទៅអោបកាយតូចឡើងណែនស្ទើរតែដកដង្ហើមមិនចង់រួច ចំណែកទឹកភ្នែកក៏ស្រក់ហូរចុះមក ព្រោះខណៈពេលនេះគេនឹកនាងខ្លាំងណាស់។
" បងអ៊ុនវ៉ូ លែងអូនសិនទៅអូនដកដង្ហើមអត់រួចទេ " សេយ៉ុន
" អត់...អត់ទេបងមិនលែងអូនជាដាច់ខាច បងមិនចង់អោយអូនទៅចោលបងទៀតទេ បងពិបាកណាស់ពេលដែលគ្មានអូននៅក្បែរ កុំទៅចោលបងអីណាបងសុំអង្វរ ហ្ហឹក..." អ៊ុនវ៉ូនិយាយបណ្ដើរយំបណ្ដើរ សុំអង្វរទទូតទាំងទឹកភ្នែកហូរមិនដាច់ គេនឹកនាងខ្លាំងណាស់ គេមិនចង់អោយនាងទៅចោលគេម្ដងទៀតឡើយ ។

" បង...បងអ៊ុនវ៉ូ...ហ្ហឹក..." ដោយសារតែនាងទប់អារម្មណ៍មិនជាប់ នាងតូចក៏អោបគេតបវិញ ទាំងមិនដឹងថាភ្នែករឹងមួយគូរសម្លឹងមើលនាងទាំងកំណាច
" ចរិកនាងពិតជាមិនកែពិតមែន ថោកទាបណាស់ មកមិនទាន់បានប៉ុន្មានផងក៏ទាក់បានប្រុសមួយទៀតហើយ ហេតុអីក៏នាងពេស្យាបែបនេះ  ហេតុអីក៏នាងទាក់ប្រុសមិនរើសមុខបែបនេះ " ថេយ៉ុងបានសម្លឹងមើលនាងពីចម្ងាយ កែវភ្នែកពោលពេញទៅដោយកំហឹងជាប់ទ្រូង ដៃក្ដាប់ណែន ក្នុងចិត្តរបស់គេចាប់ផ្ដើមក្ដៅក្រហាយ ស្ទើតែឆេះទៅហើយ  !! ហេតុអីបានជាគេក្ដៅក្រហាយខឹងនាងនៅពេលដែលនាងនៅក្បែរប្រុសផ្សេងបែបនេះ។
" ឆាប់ទៅផ្ទះវិញទៅ " គេនិយាយដោយសម្លេងសោះកក្រោះ
" វាស្អីឯងនឹង មកមិនទាន់បានប៉ុន្មានផង ក៏ចង់ទៅផ្ទះវិញហើយរឺ?  "
" យើងមិនស្រួលខ្លួនទេ ទៅផ្ទះវិញទៅ "
" បងមិនស្រួលខ្លួនមែនទេ អូនសុំមើលតិចមើល " ស៊ូណាគ្រាន់តែឮគេនិយាយថាមិនស្រួលខ្លួនភ្លាម នាងចាប់ផ្ដើមសួរទាំងក្ដីបារម្ភ
" បងមិនកើតអីធ្ងន់ធ្ងរទេ គ្រាន់តែមិនស្រួលខ្លួនប៉ុណ្ណោះ សម្រាកតែបន្តិចនឹងធូរហើយ ពួកយើងទៅផ្ទះវិញទៅ ចាំលើកក្រោយចាំបងជូនអូនមកទីនេះម្ដងទៀត " ថេយ៉ុងបានលើកដៃមាំងអង្អែលក្បាលស៊ូណាថ្នមៗ ហើយនិយាយដោយស្នាមញញឹម ។

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Where stories live. Discover now