61

455 8 0
                                        

រីករាយក្នុងការអាន...

ពេលនេះនាយពិតជាខឹងខ្លាំងណាស់ ទើបមិននៅបង្អង់យូរក៏ប្រចុះមកក្រោមរួចក៏ស្រែកហៅកូឪនចៅរបស់គេឡើងទ្រហឹងពេញភូមិគ្រឹះរបស់គេ
" គ្រីស..!! អាគ្រីស..!! "
" បាទចៅហ្វាយ ហៅខ្ញុំមានការអ្វីមែនទេ? "
" ឯងទៅត្រៀមឡាញចេញទៅ "
"  អឺ..!! ចៅហ្វាយគិចចង់ទៅណាទាំងយប់បែបនេះ " គ្រីសសួរទៅអ្នកជាចៅហ្វាយ ទាំងភ័យ
" ទៅរកមនុស្ស " នាយឆ្លើយតបទៅគ្រីសទាំងសោះកក្រោះ
" អឹម...ចៅហ្វាយរកអ្នកណាដែលទាន " រកអ្នកណាទៅ គ្រីសតបទៅវិញទាំងងឿងឆ្ងល់
" នែ..!! ហេតុអីសួរច្រើនម្លេះ " ថេយ៉ុងច្រឡោតស្រែកសម្លុតអ្នកជាកូនចៅទាំងក្ដៅចិត្ត កំពុងតែមិនស្រណុកចិត្តផងមកសួរដេញដោលទៀត នាយរឹតតែក្ដៅលើសដើម
" ស-សុំទៅចៅហ្វាយ បើចៅហ្វាយ មិនប្រាប់ពួកខ្ញុំថារកអ្នកណាផងអោយខ្ញុំទៅរកបានយ៉ាងមិចទៅទាន " គ្រីសនិយាយឡើងរដាក់រដុប ហើយថែមទាំងនិយាយមិនមើលចៅហ្វាយរបស់ខ្លួនទេ

" ចេញទៅរក សេយ៉ុន បើពួកឯងរកនាងមិនឃើញទេ មិនបាច់មកវិញទេ យល់យើងនិយាយទេ " ថេយ៉ុងដាក់កំហិតកូនចៅរបស់ខ្លួនយ៉ាងតឹងរឹងបំផុត
" ហើយពួកឯងចេញទៅ4ឡាន ក្នុងឡានមួយត្រូវមានគ្នាចំនួន3មាក់ ហើយគ្រីសឯងទៅជាមួយយើង " ថេយ៉ុងបន្ថែមពីលើប្រយោគ បន្តិច
" បាទទាន..!! " កូនចៅរបស់ទាំងអស់ឆ្លើយព្រមគ្នារួចក៏បំបែកគ្នាដើរទៅរកឡាន បើថេយ៉ុងវិញគេប្រាប់កូនចៅរបស់រួចក៏ដើរទៅរកឡាន ហើយក៏អង្គុយបាំងក្រោយ រួចនិយាយទាំងខឹង
" លី សេយ៉ុន នាងចាំមើលចុះ ពេលដែលខ្ញុំរកនាងឃើញ ពេលណានាងមិនរួចខ្លួននោះទេ " នៅក្នុងខ្លួនរបស់គេប្រៀបដូចជយកដុំភ្លើងដាក់ខ្លួនគេចឹង

+skip

ជុងហ្គុកបាននាំកាយតូចសេយ៉ុន មកដល់ខនដូររបស់គេ
" នេះមែនទេ? ខនដូររបស់លោកនោះ " សេយ៉ុនបានសម្លឹងមើលជុំវិញខនដូររបស់ជុងហ្គុក វាស្អាតខ្លាំងណាស់ ហើយធំទៀត ការៀបចំដូចជាផ្ទះនៅភូមិគ្រឹះគីមចឹង...!!
" បាទ នេះហើយគឺជាខនដូររបស់ខ្ញុំផ្ទាល់ យូរៗខ្ញុំមកនៅតែម្ដងទេ "
" អរ..!! លោកមានខនដូរផ្ទាល់ខ្លួនហើយហេតុអីចាំបាច់នៅ ភូមិគ្រឹះរបស់លោកប្រុសថេយ៍ធ្វើអីទៅ " កាយតូចសួរទាំងឆ្ងល់ មានរបស់ផ្ទាល់ខ្លួនហើយចាំបាច់អីទៅនៅផ្ទះថេយ៉ុងធ្វើអី មិចមិននៅខនដូររបស់ខ្លួនទៅ
" អឹម..!! គឺមូលហេតុដែលខ្ញុំនៅភូមិគ្រឹះរបស់អាថេយ៍ ព្រោះវានៅជិតក្រុមហ៊ុនរបស់ខ្ញុំ តែបើខ្ញុំនៅទីនេះវិញគឺប្រើពេលយូរណាស់ ទើបទៅដល់ក្រុមហ៊ុនរបស់ខ្ញុំបាន  ដោយសារតែចឹងហើយទើបទៅស្នាក់នៅអាថេយ៍មួយសិនប៉ុណ្ណោះ " ជុងហ្គុកនិយាយពន្យល់រៀបរាប់យ៉ាងក្បោះក្បាយ អោយកាយតូចស្ដាប់
" អរ..!! ចាស៎ " សេយ៉ុន

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Where stories live. Discover now