រីករាយក្នុងការអាន...
សេយ៉ុននិយាយហើយក៏លើកាំជណ្តើរនោះម្ដងមួយកាំៗ
ចំណែកឯថេយ៉ុងវិញ សួរអ្នកណាក៏មិនដឹងដែរ តែពេលដែលនាយដើមកក្រោយភូមិគ្រឹះរបស់ស្រាប់តែនាងតូចឡើងកាំជណ្ដើរម្ដងតិចៗ ហើយពេលឃើញនាងកំពុងតែឡើងជិតដល់ស្រាប់តែ÷
" អោយបងជួយទប់ទេ? បងមើលទៅអូនដូចជាឡើងលើវាមិនស្វាហ៊ាប់សោះ " សម្លេងគ្រលរបានបន្លឺឡេីងនៅពីក្រោយខ្នងរបស់នាង ធ្វើអោយកាយតូចចាប់ផ្ដើមភ័យបុកពោះផឹបៗ
"..." សេយ៉ុនមិនឆ្លើយនឹងនាយនោះទេ នាងខិតតែខំប្រឹងឡើងធ្វើយ៉ាងមិចអោយដល់លើរបង មិនទាន់ លើកជើងម្ដងទៀតផងក៏÷
" ចង់ទៅណាមកនេះ "
" អាយ...!!! លែងខ្ញុំទៅដាក់ចុះភ្លាម លែង " សេយ៉ុនស្រែកចាចនៅពេលថេយ៉ុងចាប់នាងលីដាក់លើស្មារបស់គេហើយក៏ដើរចូលទៅខាងក្នុង
" ផាច់..!! ខូចណាស់លួចរត់ពេលដែលបងមិននៅផាច់..!! លើក្រោយបងមិនអោយអូនទៅណានោះទេផាច់..!! " ថេយ៉ុងដើបណ្ដើរលើដៃទះគូទនាងបណ្ដើរ ធ្វើអោយកាយតូចដែរគេកំពុងលីនោះចាប់ផ្តើមខឹងនឹងនាយហើយ
" អូយ..!! មនុស្សចង្រៃ ហេតុអីមកទះគូទរបស់ខ្ញុំបែបនេះ? " សេយ៉ុន
" វៃអូនកុំអោយខូចដើរលួចរត់នោះអី "
" លែងទៅ ដាក់ខ្ញុំចុះលែងលោកមានឮខ្ញុំប្រាប់អោយលោកលែងខ្ញុំទេ? ហើយបើក្លិនខ្លួនចុះធុំក្លិនឡើងស្អុយ ហើយមកលើកលីគេ ដែរងូចទឹកស្អាតបែបនេះ មុននឹងមកលើកលីគេបែបនេះគួរតែងូតទឹកអោយស្អាតក្លិនខ្លួនអោយក្រអូបសិនចាំមកលីឬបីគេ តែមើលចុះធុំក្លិនខ្លួនឡើងស្អុយ " សេយ៉ុនរើបម្រាស់ផង វៃមួលក្ដិចផង គេនៅតែមិនលែងនាងទៀត ប៉ុន្តែការវៃរបស់នាងមិនបានធ្វើអោយអ្នកម្ខាងទៀតឈឺសូម្បីតែបន្តិច
" អូនថាខ្លួនបងស្អុយ? ហ្អឹម..!! បើចឹងចាំទៅដល់ក្នុងបន្ទប់យើងទៅងូចទឹកជាមួយគ្នា " នាយថាចប់ក៏ដើរចូលទៅខាងក្នុងហើយ ហួសចូលក្នុងបន្ទប់របស់គេតែម្ដង ....
ពេលដល់ហើយនាយក៏ដាក់កាយតូចទៅលើពូកថ្នមៗ ហើយក៏ដើរទៅដាក់គន្លឹះទា្វរអោយជាប់
" បើចង់ងូចណាស់ ក៏ងូតម្នាក់ឯងទៅខ្ញុំមិនងូចទឹកជាមួយលោកនោះទេ " ឥឡូវនេះនាងបានសម្ដីខ្លាំងណាស់ នាងឆ្នាស់កាចជាងមុនទៅទៀត មិនត្រឹមតែប៉ុណ្ណឹងទេ ថែមទាំងផ្គើនហើយតរសម្ដីជាមួយគេទៀតផង
" អត់ទេ ក្រែងអូនថាខ្លួនបងស្អុយនោះអី...!! ហើយមិញនេះអូនបានប៉ះខ្លួនបងទៀត មិនចឹងខ្លួនបងហើយនឹងខ្លួនអូនក៏ស្អុយដូចគ្នា " នាយ និយាយហើយក៏លើកដៃប្រឡេះឡាវមួយៗរហូតដល់អស់ទើបក្រវែងចោលទៅក្នុងកន្រ្តក់..!! ពេលនេះរាងកាយរបស់គេបានអាក្រាតតែកាយខាងលើនោះទេ
រីឯនាងតូចវិញឃើញគេរវស់ផ្លាស់សម្លៀកបំពាក់បែបនេះ ក៏មានគំនិតគិតចង់រត់ម្ដងទៀត ទើបនាងដើរលបៗសំដៅទៅរកទ្វា ប៉ុន្តែសំណាងអាក្រក់មិនទាន់នឹងដើរដល់ទ្វាផង ស្រាប់តែបុកនឹងទ្រូងមាំមួយទំហឹង
" មកឈរអីត្រង់នេះ " នាងសួរគេទាំងមួម៉ៅ
" គិតចង់ទៅណា " ពាក្យបួនមាត់ចេញពីមាត់រាងក្រាស ធ្វើអោយកាយតូច មានអារម្មណ៍ថាព្រឺឆ្អឹងខ្នងហើយ
" អឺ..!! គឺ- "
" មោះមិនបាច់និយាយច្រើននោះទេ មកងូតទឹកជាមួយបងវិញ ណាអូនសម្លាញ់ " នាយបង្ហើបសម្លេងស្រើបស្រាលក្បែកាយតូច ហើយថែមទាំងបញ្ចេញខ្យល់ក្ដៅឧណ្ឌៗ មកប៉ះនឹងកញ្ចឹងកររបស់នាង
" ទេ-អាយ " កាយតូចរៀបនឹងបដិសេធហើយប៉ុន្តែ រាងកាយមាំបានចាប់លើកបីនាងមិនអោយដំណឹងសោះ។ គេបីនាងរហូតដល់ក្នុងបន្ទប់ទឹក ហើយក៏ដាក់កាយតូចចូលក្នុងអាងទឹកយ៉ាងថ្នាក់ថ្នមបំផុត
" លោកខ្ញុំប្រាប់ ហើយថាមិនងូចទេ ហេតុអី.. អាយយ..!! " កាយតូចនិយាយមិនទាន់ចប់ប្រយោគផងស្រាប់តែស្រែកចាច ហើយក៏យកដៃបិទភ្នែក ព្រោះនាងបានឃើញគេកំពុងតែស្រាតខោនៅពីមុខនាង
" សេយ៉ុន..!! អូនស្រែកធ្វីអី ធ្វើមើលដូចជាមិនធ្លាប់ឃើញចឹង " និយាយចប់ក៏ដើរមកក្បែរអាង ហើយចូលក្នុងអាងដាក់ខ្លួនដេកមាត់អាងថែមទាំងទាញនាងមកអោបទៀតផង
" លោក..!! " នាងតូចកេះហៅគេតិចៗ
" ហឹម..!! " នាយក្រហឹមដើមករដោយការឆ្លើយ រួចក៏អោនផ្ទៃមុខសង្ហា ទៅជិតនឹងមុខកាយតូចទៀតផង
" ខ្ញុំសួរលោក បន្តិចបានទេ? " ពេលនេះនាងដាច់ចិត្តសួរគេហើយ ប៉ុន្តែនៅក្នុងចិត្តរបស់នាងមិនដឹងជាភ័យប៉ុណ្ណានោះទេ
" សួរមកតិចឬច្រើនបងឆ្លើយបានទាំងអស់..!! ខ្សឺត..!! " នាយនិយាយហើយក៏អោនមកថើបថ្ងាស់របស់នាងមួយដង្ហើមធំ
" អឺ..!! ហេតុអីក៏លោកយកខ្ញុំមកវិញ ទាំងដែលលោកជាអ្នកដេញខ្ញុំចេញ " ហេតុអីក៏គេធ្វើបែបនេះ យកនាងមកធ្វើអីឬមួយការឈឺចាប់របស់នាងមិនគ្រប់គ្រាន់សម្រាប់គេ
" .... " នាយឆ្លើយមិនចេញនោះទេ វាហាក់ដូចជាគាំងអណ្ដាតក្រលាស់មិនរួច ឬមួយក៏នាងសួរចំពេកទើបឆ្លើយមិនចេញ
" ហេតុអីមិនឆ្លើយនឹងសំណួរ របស់ខ្ញុំ " នាងស្រែកគំហកដាក់ថេយ៉ុងឡើងខ្លាំង សួរហេតុអីមិនឆ្លើយ ក្រែងគេថាសួរតិចឬច្រេីនគេឆ្លើយទាំងមែនទេ? ចុះហេតុអីពេលនាងសួរមិចក៏ស្ងាត់
" យ៉ាងមិចឆ-អ៊ុប " នាងសេយ៉ុននិយាយមិនទាន់ចប់ប្រយោគស្រាប់តែបបូរមាត់ក្ដៅសើម បានទៅគ្របពីលើបបូរមាត់តូចច្រមិចរបស់នាងតូច ថេយ៉ុង ស្រាប់តែភ្ញាក់ឡើងហើយក៏បើកភ្នែកធំៗ សម្លឹងមើលមុខកាយតូច នេះនាងតបជាមួយគេមែនទេ? ថេយ៉ុង មានអារម្មណ៍ថារំភើបខ្លាំងណាស់ លើកទីមួយហើយដែលនាងតបគេវិញបែបនេះ
YOU ARE READING
កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END)
Romanceដោយសារតែគំនុំបាំងមុខ ធ្វើអោយអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់ បានធ្វើអោយមនុស្សស្រីស្លូតត្រង់ម្នាក់ រងនូវការឈឺចាប់ គ្រប់រាងកាយ ត្រូវរងសម្ពាធ ការប្រមាណម៉ាកងាយគ្រប់សាររពើ មាត់និយាយថាស្អប់ណាស់ខ្ពើមណាស់មិនចង់ប៉ះ ប៉ុន្តែពេលដែលនាងនៅជាមួយអ្នកផ្សេង គេបែរជាខ...
