64

464 9 0
                                        

រីករាយក្នុងការអាន...

+គ្រាំង..!!គ្រាំង..!!
គ្រាន់តែនាងបើកទ្វាខនដូររកដើរចេញខាងក្រៅ ស្រាប់តែមានផ្គររន្ទះ បានបាចសាចពេញផ្ទៃមេឃ ហើយមេឃក៏ចាប់ផ្ដើមបាំងពពកងងឹត ដូចជាយប់ចឹង
" កុំភ្លៀងណា កុំភ្លៀងអី រ៉ាវ..!! រ៉ាវ..!! " សេយ៉ុននិយាយមិនចប់ផងក៏មានភ្លៀងធ្លាក់មកឡើងខ្លាំង
" ហេុីយ..!! ភ្លៀងធ្លាក់ខ្លាំងណាស់ ធ្វើយ៉ាងមិចទៅ? តែ...អត់ទេបើជ្រុលជាដើរចេញមកហើយ ក៏ទៅតែម្ដងទៅ " កាយតូចគិតហើយគិតទៀត ទើបសម្រេចចិត្តរត់សំដៅទៅម៉ាត ទាំងភ្លៀងធ្លាក់។ ទម្រាំតែនឹងទៅដល់ខ្លួនរបស់ទទឹកជោគ ហើយក៏សួរអ្នកជាអ្នកលក់
" អឺ..!! បងស្រី បងមានអាប្រដាប់ដែរមើរហើយដឹងថាមានកូនឬអត់ " សេយ៉ុននិយាយទាំងរដាក់រដុប ព្រោះនាងមិនសូវជាស្គាល់របស់ទាំងនេះ
" ប្អូនត្រូវការ ឧបករណ៍វាស់ទឹកនោមសម្រាប់អ្នកមានផ្ទៃពោះមែនទេ? " អ្នកក៏បានសួរទៅនាងតូច ព្រោះការដែលនាងនិយាយវាអាចនឹងស្រដៀងៗនឹងរបស់នោះពិតមែន
" ចាស៎..អឺ..ហិហិ ប្រហែលជារបស់នោះពិតមែនហើយបង " សេយ៉ុនសើចញឹមៗ មិនសូវជាសមប៉ុន្មាននោះទេ ព្រោះនាងខ្មាសអ្នកលក់ខ្លាំងណាស់
" ចាស៎ នេះប្អូនតើប្អូនចេះតេស្តមើលវាទេ? " អ្នកលក់សួរទៅកាយតូច
" អឹម..ខ្ញុំមិនចេះទេបង " សេយ៉ុនក្រវីក្បាលញ៉ាប់ស្អេច នាងមិនដែលមានផ្ទៃពោះផង អោយនាងចេះមើលយ៉ាងមិចទៅ
" បើមិនចេះដើរមកជិតបងបន្តិច ចាំបងប្រាប់ប្អូនពីរបៀបតេស្តវា "
" ចាស៎ " សេយ៉ុនឆ្លើយហើយ ក៏ដើទៅជិតអ្នកលក់ បន្ទាប់មកអ្នកលក់ ក៏បានរៀបរាប់ប្រាប់នាងយ៉ាងក្បោះក្បាយ ពីរបៀបប្រើសប្រាស់ នឹងតេស្ដវា
" អស់ ហើយប្អូនអាចសាកមើលបាន ហើយក៏ធ្វើទៅតាមវិធីដែលបងប្រាប់ប្អូនទៅ "
" បងស្រី ខ្ញុំសុំសួរបន្តិចបានទេ តើនៅទីនេះមានបន្ទប់ទឹកទេ ខ្ញុំសុំចូលបន្តិច " សេយ៉ុនក៏សួរទៅស្រីជាអ្នកលក់
" ចាស៎ ប្អូនអាចដើរទៅត្រង់បន្តិច ហើយក៏បត់ស្ដាំបន្តិច នឹងដើរទៅមុខបន្តិចនឹងដល់ហើយ "
" ចាស៎..!! អគុណខ្លាំងណាស់បងស្រី " សេយ៉ុនញញឹមយ៉ាងស្រស់ទៅជាអ្នកលក់ ហើយក៏ដើរទៅតាមអ្វីដែលនាងបានប្រាប់សេយ៉ុន
    មួយសន្ទុះក្រោយមក សេយ៉ុន បានដើរទៅដល់បន្ទប់ទឹកហើយ រួចក៏ចូលទៅក្នុង ហើយក៏ធ្វើតាមវិធីដែលស្រីអ្នកលក់បានប្រាប់នាង។ ពេលនាងធ្វើហើយស្រាប់តែគាំងឈរធ្មឹងដូចរូប ចម្លាក់ចឹងដៃរបស់នាងចាប់ផ្តើមញ័ររបស់ដែលនៅក្នុងដៃរបស់នាង ត្រូវបានជ្រុះមកលើឥត។ ស្រីអ្នកបានប្រាប់នាងថា÷ បើប្អូនតេស្តទៅឃើញសញ្ញាឆ្នូតពី នោះប្អូនអាចនឹងមានផ្ទៃពោះ បើឃើញសញ្ញាឆូតមួយប្អូនមិនមានផ្ទៃពោះនោះទេ..
" វាម-មិនអាចនោះទេ វាមិនពិតទេ ហ្ហឹក " បបូរមាត់តូចច្រមិចបានទទ្រើត ទឹកភ្នែកស្រក់ចុះមកឥតល្ហែ នាងស្ទើរតែមិនជឿនោះទេ អោយតែរាល់ដងនាងដេកជាមួយគេ នាងតែងតែនិងលេបថ្នាំរហូត តែពេលនេះមិចនឹងអាចមានកូនបានទៅ
" ហេតុអីទៅកូន ហ្ហឹក កូនមកចាប់កំណើតខុសផ្ទៃហើយកូន ហ្ហឹក ហេតុអីក៏មកចាប់កំណើតក្នុងផ្ទៃមនុស្សដូចជាម៉ាក់បែបនេះ " ដៃតូចញ័រទទ្រើតបានទៅអង្អែលពោះរាបស្មើដែលកំពុងតែមានដុំតូចៗកំពុងតែលូតលាស់ នៅក្នុងពោះរបស់នាង
" តែមិនអីនោះទេ ម៉ាក់នឹងមើលថែកូនអោយល្អ ម៉ាក់នឹងធ្វើជាប៉ាផងជាម៉ាក់ផង មិនអោយកូនឯកការនោះទេ ម៉ាក់នឹងការពារកូនជានិច្ច " សេយ៉ុននិយាយហើយក៏ជូតទឹកភ្នែកចេញអោយស្អាត ហើយក៏ដើរចេញទៅក្រៅ ដើម្បីទៅខនដូររបស់ជុងហ្គុក។ នាងដើរបានពាក់កណ្ដាលផ្លូវ ស្រាប់តែមានឡានខ្មៅមកពីណាក៏មិនដឹង ហើយក៏ឈប់នៅនឹងមុខនាង..!! សេយ៉ុន ឃើញបែបនេះចាប់ផ្តើមបុកពោះភិបៗ ព្រោះនាងខ្លាចជាកូនចៅរបស់ថេយ៉ុង។ សេយ៉ុនមិនបាននៅគិតយូរអីដែលក៏ប្រញាប់បោះជំហ៊ានរត់ កាយតូចបោះជំមិនទាន់ដល់ខនដូរផងស្រាប់តែ÷
" អ-អូយ លែង ជ-ជួយផង..អ្ហឹក..!! " នាងតូចរកស្រែកហៅជំនួយក៏សន្លប់នៅក្នុងដៃបុរសពាក់ឈុតខ្មៅនោះទៅ។

+ ភូមិគ្រឹះគីម

រយៈពេលជាង1ខែហើយដែលសេយ៉ុនបាត់ទៅដោយគ្មានដំណឹងសោះ កាយមាំទទឹងរងចាំនាងរហូត គេពិតជានឹកនាងខ្លាំងណាស់ អោយតែគេបិទភ្នែក តែងតែឃើញពីទង្វើររបស់ខ្លួន ធ្វើបាបសេយ៉ុនរហូត។
  ក្នុងមួយរយ:នេះនាយមិនបានចេញទៅណាក្រៅ ពីឃុំខ្លួនឯងនៅក្នុងបន្ទប់ងងឹត វាជាកន្លែងដែរគេធ្វើបាបសេយ៉ុន គ្រប់សារពើ។ ថ្ងៃខ្លះក៏យំនឹកនាង ថ្ងៃខ្លះក៏និយាយម្នាក់ឯងដូចជាមនុស្សមិនសូវមានសតិមិនគ្រប់...
" យ៉ុន ហ្ហឹក អូនមករកបងវិញបានទេ? ហ្ហឹក បងសុំទោសណាយ៉ុន បងសុំអង្វរ " នាយកម្លោះស្រែកដង្ហោយហៅនាងតូចសឹងតែរាល់ថ្ងៃ សកម្មភាពរបស់គេពេលនេះគេចមិនផុតពីភ្នែកស្រ្ដីចំណាស់ ដែលកំពុងតែកាន់អារហាមកអោយខ្លួននោះទេ។
" លោកប្រុស ពិសាអាហារបន្តិចទៅ លោកប្រុសខាន ហូបជាច្រើនថ្ងៃហើយ " អ៊ុំគាត់សម្រេចដើរទៅជិតនាយកម្លោះ ហើយក៏លើកអារហាមកអោយនាយ
" អ៊ុំ យកចេញទៅ ខ្ញុំមិនឃ្លាននោះទេ? " នាយនិយាយទាំងសម្លេងខ្សាវៗ ថែង៊មទាំងសម្លេងក្រងួរទៀត
   មួយរយៈចាប់តាំងពីថ្ងៃដែរសេយ៉ុនបាត់ខ្លួន ដកស្រានៅក្នុងដៃមិនដែលប្រលែងនោះទេ សក់វែងពុកម៉ាត់មាតខ្ចីកោរនោះទេ..
" ចាស៎ លោកប្រុសខ្ញុំទុកអារហារលើតុកនេះ បើលោកប្រុសឃ្លានពេលណា ក៏ញុាំទៅចុះ " អ៊ុំសាយ និយាយដោយសម្លេងដាច់ៗ
" ខ្ញុំមិនគឺមិន ហើយអ៊ុំយកទៅវិញទៅ យកចេញអោយអស់ទៅ ហ្ហឹក ខ្ញុំនៅម្នាក់ឯង  អ៊ុំចេញទៅ " នាយស្រែកទាំងដង្ហក់យំ គេគ្មានអារម្មណ៍ថាឃ្លានទៀតទេ ខួរក្បាលរបស់គេពេលនេះកំពុងវ៉ុងៗអស់ហើយ
" ចាស៎..!! ចាស៎..!! ខ្ញុំយកចេញក៏បាន " គាត់និយាយហើយ ក៏លើកអាហារនោះដើរចេញទៅ ទុកអោយបុរសម្នាក់អង្គុយផ្អែកនឹងជញ្ជាំង យំតែម្នាក់ឯង។ អ៊ុំសាយឃើញហើយ កើតចិត្តអាណិតអ្នកប្រុសរបស់ខ្លួនខ្លាំងណាស់ ធ្លាប់តែជាអ្នកមានអំណាច កាចឃោឃៅ ជាមនុស្សពូកែ តែមើលពេលនេះចុះ សភាពមើលមិនយល់នោះទេ។
" សេយ៉ុន ហ្ហឹក ហ្ហឹក ត្រឡប់មកវិញបានទេ? បងចង់អោបអូន បងនឹកអូន បងចង់និយាយថា បងសុំទោស ហ្ហឹក សុំទោសគ្រប់យ៉ាងដែលបងធ្វើមកលើអូន ត្រឡប់មកវិញមក សេយ៉ុន ហ្ហឹក " 😞

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Where stories live. Discover now