រីករាយក្នុងការអាន....
" លោក..លោក " ថេយ៉ុងឈរស្រឡាំងកាំង ងាកមើលប្រភពសម្លេងយ៉ាងរហ័ស ម្នាក់នោះគ្មានអ្នកណាក្រៅពីអតីតសង្សាចាស់របស់សេយ៉ុនឡើយ ហេតុអីក៏គេដឹងថាសេយ៉ុនមានគ្រោះថ្នាក់ ហើយនៅមានអវត្តមានអតីតសង្សារចាស់របស់ខ្លួនទៀត
" អូនចាំបងនៅទីនេះហើយ បើគេហ៊ានធ្វើអីអូន ប្រាប់បង " នាយសង្ហាបានអង្អែលក្បាលស្រីបន្តិច
" ចាស៎..!! សូមអញ្ជើញមកខាងនេះ " គ្រូពេទ្យរហ័សដើរសំដៅទៅនាយកម្លោះ រួចក៏រារដៃនាំផ្លូវគេទៅបន្ទប់បូមឈាមព្រោះត្រូវសង្គ្រោះអ្នកជំងឺដែលមានអាការៈធ្ងន់ធ្ងរក្នុងពេលនេះ នាយគ្រាន់តែងក់ក្បាលបន្តិចហើយក៏ងាកសម្លក់មុខថេយ៉ុងទាំងកំហឹង អ៊ុនវ៉ូដើរតាមគ្រូពេទ្យ ដោយក្ដាប់ដៃឡើងណែនមុននឹងដើរចូលបន្ទប់
ប្រហែនបាន10នាទី...
ថេយ៉ុងអង្គុយនៅលើកៅអីនៅមុខបន្ទប់សង្រ្គោះបន្ទាន់ ដៃជើងរបស់នាយត្រជាក់ស្រេបដូកទឹក ដៃមាំបាមស្រស្រាកចូលគ្នា ទាំងបេះដូងភិតភ័យ ចិត្តព្រួយបារម្ភខ្លាចនាងតូចនឹងកូនដែរជារបស់គេ ចំណែកនារីស្រីស្រស់ដែរអង្គុយរៀងនៅឆ្ងាយពីបន្តិច ចិត្តនាងចង់ដឹងចង់សួរនាំគេណាស់ ប៉ុន្តែនាងមិនហ៊ាន ប៉ុន្តែខណ:នោះ
ក្រាក..!!!ទ្វាបន្ទប់បើកដោយកម្លាំងដៃមាំរបស់អ៊ុនវ៉ូ...កាយមាំ សង្ហារពាក់អាវសឺមីខ្មៅ អមជាមួយអាវក្រាហ្សេពណ៍ខ្មៅពាក់ពីលើ លេងស្តាយដោយការប្រឡេះលេវអាវពីគ្រាប់បង្ហាញដើមទ្រូង កំពុងដើរចេញពីបន្ទប់បូមឈាម ទាំងទឹកមុខមាំគួរអោយខ្លាចលើសពេលដើរចូលទៅខ្លាំងជាមុនទ្វេដង
" លោក-ដឹប " ថេយ៉ុងគ្រាប់តែបោះជំហានដើរទៅជិតនាយបន្តិចស្រាប់តែស្វាគមន៍ ត្រឡប់មកវិញលះមួយដៃចំកណ្ដាលគុម្ពថ្គាមមួយទំហឹង ធ្វើអោយរាងកាយដែរគ្មានកម្លាំងដួល..!! ប្រូស...!! មួយជំហរខ្លួន ទៅលើឥតការ៉ូ
" ឯងបានធ្វើអ្វីស្អីខ្លះមកលើនាង..!! អាចង្រៃ..!! ឆ្លើយមកឯងបានធ្វើស្អីខ្លះ "អ៊ុនវ៉ូរហ័សចាប់ក្របួចកអាវថេយ៉ុងលើកឡើងលើ ហើយសួរទៅសួរទៅថេយ៉ុងដោយសម្លេងកំហឹង ក្រសែរភ្នែកក្រហមឆ្អៅសម្លឹងមើលមុខថេយ៉ុង ដោយចងគំនុំ
" បងបានហើយ លែងគាត់ទៅ អូយ " ស្រីស្រស់រត់ចូលមកជួយឃាត់ ប៉ុន្តែត្រូវដៃមាំក្រវាសនាងមួយទំហឹងអោយដួលទៅលើឥត ប៉ុន្តែអ៊ុនវ៉ូ មិនបានចាប់អារម្មណ៍នឹងនាងនោះ អ្វីដែលចាប់អារម្មណ៍ខ្លាំងជាងគេនោះគឺសត្រូវនៅមុខនេះឯង
" ឯងមិនឆ្លើយមែនទេយើងវៃឯងអោយស្លាប់ ដឹបៗៗ " នាយកម្លោះវាយថេយ៉ុង មិនដកដៃនោទេ បើថេយ៉ុងនៅមិនរឹងទទឹងឆ្លើយជាមួយគេ
" ខ្ញុំមិនបានធ្វើអីនាងនោះទេ " ថេយ៉ុង ប្រឹងនិយាយដោយសម្លេងដាច់ៗ ក្នុងមាត់របស់នាយសុទ្ធតែឈាម ដៃមាំធ្លាប់តែមានកម្លាំងតែពេលនេះ សូម្បីតែលើដៃតបតគេវិញក៏មិនបានផង
" ហឹស..!! មិនបានធ្វើអីចឹងហេ៎ស? ដឹប..!! "អ៊ុនវ៉ូសើចដើមករបន្តិច ហើយក៏ដាល់នាយកម្លោះមិនដកដៃ តាមអារម្មណ៍ខឹង ដែលវាកំពុងបុកឡើងដល់ចំណុចកំពូល ខណៈកែវភ្នែកគេក្រហមងាំងច្រាលទឹកភ្នែកឡើងមក មួយដំណក់ស្រក់ហូរកាត់ផែនថ្ពាល់
" ឯង "
" បងអ៊ុនវ៉ូបានហើយ " ជនឌីស្រែកឡើងខ្លាំងឃាត់សង្សារបស់ខ្លួនប្រុងរកដាល់ថេយ៉ុងបន្ត តែនាងអត់អាណិតមិនបានទើបចូលខ្លួនមកឃាត់
" ឯងចាំមើលចុះ បើសេយ៉ុននាងកើតអី ឯងស្លាប់ក្នុងដៃរបស់ខ្ញុំមិនខាននោះទេ "
+skip
ក្រលែកមើលនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់វិញ គ្រូពេទ្យនឹងដុកទ័រម្នាក់ៗខិតខំស្វះស្វែងរកឧបករណ៍ បន្ថែមដើម្បីជួយអ្នកជំងឺ តែខណ:នោះ
" ដុកទ័រ..!! បេះដូងអ្នកជំងឺខ្សោយខ្លាំងណាស់ " គ្រូពេទ្យស្រីបានស្រែប្រាប់ដុកទ័រយ៉ាងរហ័ស ព្រោះគេបានឃើញចង្វាក់បេះដូងរបស់សេយ៉ុនមួយដើរមួយអត់ដើរ
" ត្រៀមឧបករណ៍ឆក់ " ដុកទ័រស្រែកប្រាប់ក្រុមគ្រូពេទ្យ ដែលនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ទាំងអស់ ក្រុមគ្រូពេទ្យឮភ្លាមម្នាក់ៗរហ័សរហួនយកឧបករណ៍ឆក់បេះដូង មក
" 1.2.3. ឆក់ " ដុកទ័រចាប់ទាញឧបករណ៍ឆក់បេះដូង នោះមក ហើយក៏ចាប់ផ្ដើម ឆក់លើកទី1បេះដូងនាងតូចកាន់តែយ៉ាប់យឺនជាងមុនទៅទៀត ដុកទ័រខិតខំប្រឹងប្រែងឡើងអស់ពីសម្ថតភាពហើយ តែចុងក្រោយគឺ÷
ទឺត...!!សម្លេងឧបករណ៍វាស់ចង្វាក់បេះដូងក្នុងបន្ទប់សង្គ្រោះបន្ទាន់ ប្រែជាត្រង់ភ្លឹងលែងមានចលនា ជាហេតុធ្វើអោយគ្រូពេទ្យដុកទ័រប្រុសដែលកំពុងឆក់ចលនាបេះដូងអោយអ្នកជំងឺក៏ត្រូវបញ្ឃប់សកម្មភាពដូចគ្នា
" ដុកទ័រ.....!! អ្នកជំងឺផុតដង្ហើមហើយ! " សម្លេងស្រាលខ្សោយគ្រូពេទ្យស្រីនិយាយប្រាប់ដុកទ័របន្ទាប់ពីធ្វើការជួយសង្គ្រោះទៅលើអ្នកជំងឺ ជាច្រើនលើកច្រើនសារតែចង្វាក់បេះដូងនាងនៅតែដដែលគ្មានភ្ញោចតបតមកវិញសូម្បីបន្តិច...គ្រូពេទ្យប្រុសនោះសម្លឹងមុខដុកទ័របន្តិចមុននិងទម្លាក់កែវភ្នែកទៅមើលមុខស្លេកស្លាំងរបស់នាងតូច រួចនិយាយ
" សុំទោស " ដុកទ័រអោនមុខចុះ និយាយពាក្យសុំទោសទៅកាន់អ្នកជំងឺទាំងទឹកមុខសោកសៅដែលមិនអាចជួយអ្វីបាន ខណៈដៃដុកទ័រទម្លាក់កូនកាំបិតដែលប្រឹងជួយដល់ទារកក្នុងផ្ទៃ តែម្តាយគេបែរផុតដង្ហើម
ក្រាក...!!! សម្លេងបើកទ្វារដោយដៃដុកទ័រ បានដាក់អារម្មណ៍អ្នកដែលកំពុងយំ ត្រូវបានងាកមើលដុកទ័រ គ្រាន់តែដើរចេញភ្លាមទឹកមុខរបស់គាត់ក្រៀមក្រំ ដូចជាអស់សង្ឃឹម ក្នុងជួយសង្រ្គោះអ្នកដែលចូលទៅក្នុងបន្ទប់ ICU
" ហ្ហឹក ប្រពន្ធខ្ញុំយ៉ាងមិចហើយ " ដើមប្រយោគរបស់ថេយ៉ុង សួរទៅដុកទ័រទាំងញ័របបូរមាត់តតាត់ កែវភ្នែកនៅតែបញ្ចេញសំណើមឥតឈប់ ឈរ
" គ្រូពេទ្យ ហេតុអីមិនឆ្លើយ នាងយ៉ាងមិចហើយ " កែវភ្នែកក្រហមបានច្រាលឡើង ហើយសន្ទុះទៅចាប់ករអាវដុកទ័រយ៉ាងណែន
" បងអ៊ុនវ៉ូ កុំអី លែងគាត់សិនទៅ " ស្រីស្រស់ឃើញសង្សាខ្លួនបែបនេះប្រញាប់ចូលទៅឃាត់
" អោយពួកយើងសូមទោសផងដែលមិនអាចជួយ អ្នកជំងឺបាន ព្រោះអាកាសធាតុក្រជាក់ខ្លាំងពេកបានធ្វើអោយស្ទះសរសៃឈាមបេះដូងត្រូវបានប្រកាច់ភ្លាមៗ ហើយ...ចំពោះទារកពួកយើងក៏ជួយមិនបានដែរព្រោះនៅក្មេងពេក សូមពួកយើងសូមទោស ខ្ញុំបានជួយអ្នកជំងឺអស់ពីសម្ថតភាពហើយ "
YOU ARE READING
កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END)
Romanceដោយសារតែគំនុំបាំងមុខ ធ្វើអោយអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់ បានធ្វើអោយមនុស្សស្រីស្លូតត្រង់ម្នាក់ រងនូវការឈឺចាប់ គ្រប់រាងកាយ ត្រូវរងសម្ពាធ ការប្រមាណម៉ាកងាយគ្រប់សាររពើ មាត់និយាយថាស្អប់ណាស់ខ្ពើមណាស់មិនចង់ប៉ះ ប៉ុន្តែពេលដែលនាងនៅជាមួយអ្នកផ្សេង គេបែរជាខ...
