" បាទ..!! គឺខ្ញុំចង់យកនំហើយនឹងរបស់លេងខ្លះមកអោយក្មេងៗ នៅទីនេះ "
" កូនៗ លោកប្រុសថេយ៍មកយកអីមកអោយ ឆាប់ទទួលគាត់ទៅ " គាត់បានស្រែកហៅក្មេងទាំងអស់អោយមកទទួលយករបស់ដែលក្នុងដៃមានកាន់ថង់នំរយោងរយាន ទើបពួកគេប្រញាប់រត់មកទទួល ម្នាក់ៗញញឹមយ៉ាងសប្បាយរីករាយ
" លោកពូ បងស្រីម្នាក់នេះ ជាប្រពន្ធរបស់លោកពូមែនទេ? " ក្មេងៗក្នុងចំណោមនោះមានក្មេងប្រុសម្នាក់បានសួរទៅថេយ៉ុង ដោយលេចស្នាមញញឹម ព្រោះពួកគេមិនដែលឃើញនាងតូចសេយ៉ុនទេ ទៅសួរបែបនេះ
" បាទ..!! ជាប្រពន្ធរបស់ពូ " ថេយ៉ុងថារួចបានយកដៃមាំបានទៅអោបចង្កេះសេយ៉ុន បង្ហាញជាភាពថានាងជាប្រពន្ធរបស់ខ្លួន តែអ្នកម្ខាងបែរជាគ្មានប្រតិកម្មអ្វីនោះទេ តែក្នុងចិត្តសែនខ្នាញ់នឹងសម្ដីរបស់ថេយ៉ុងណាស់ចង់តែច្របាច់ករអោយស្លាប់នៅនឹងកន្លែងទេ
" អូរ..ហូរ..!! ពិតជាគួរអោយច្រណែននឹងលោកពូខ្លាំងណាស់ ដែលមានប្រពន្ធស្អាតៗដូចជាបងស្រីណាស់ " ក្មេងប្រុសតូចបាននិយាយដោយកាយវិការញិញក់ ធ្វើអោយមនុស្សចាស់ដែលឈរនៅជិតនាំគ្នាសើចយ៉ាងសប្បាយ
" បើឯងច្រណែននឹងពូ ឯងខំប្រឹងញុាំអោយឆាប់ធំ ដល់តែពេលឯងធំ ឯងច្បាស់ជាសង្ហាដូចជាពូចឹង ហើយពេលនោះឯងប្រាកដជាបានប្រពន្ធស្អាត ដូចជាពូចឹង "
" ចឹងរឺ? លោកពូ "
" បាទ..!! "
" តោះ លោកប្រុស..!! អ្នកនាងឆាប់ចូលមកខាងក្នុងមក " ស្រ្តីវ័យជ្រេក បាននាំសេយ៉ុននឹងថេយ៉ុងអោយដើរចូលមក ព្រោះនៅខាងក្រៅក៏រាងយូរដែលហើយ ពួកគេក៏នាំគ្នាដើរចូលទៅក្នុងតាមស្រ្តីចំណាស់
" ហើយមិញនេះនាំគ្នាធ្វើអីទៅ " សេយ៉ុនលើកដៃអង្អែលក្បាលក្មេងប្រុសម្នាក់សួរគេទាំងញញឹមយ៉ាងស្រស់ស្រទន់ ក្មេងៗនៅទីនោះស្រលាញ់ ចូលចិត្តនាងណាស់ព្រោះនាងស្រស់ស្អាតហើយថែមទាំងទន់ភ្លន់និងគួរឱ្យស្រលាញ់ថែមទៀត។
" អរ...គឺបងស្រី ថ្ងៃនេះអ្នកម៉ែបង្រៀនពួកយើងគូររូប " ក្មេងៗឮនាងសួរបែបនេះក៏រហ័សឆ្លើយប្រាប់
" អូ..!! ហូរ..!! ឡូយ..!! ណាស់!បងសុំរៀនដែរបានទេ? "
" បាទ...!! ប្រកដជាបាន " គ្រាន់តែឮភ្លាម ក្មេងប្រុសរហ័សងក់ក្បាលឆ្លើយតបយ៉ាងលឿន
" អុះ..!! លោកប្រុសថេយ៉ុង អ្នកនាង..!! " អ៊ុំស្រីវ័យចំណាស់ដែលទើបតែដើរចេញមក ពេលឃើញថេយ៉ុងនិងសេយ៉ុនទើបគាត់ប្រញាប់ហៅតែគាត់បានជាទាក់ត្រឹមឈ្មោះនាងតូច
" ខ្ញុំ លី សេយ៉ុន " នាងតូចបានណែនាំឈ្មោះ ព្រោះនាក់នៅទីនេះ មិនដែលស្គាល់នាងទេទើបបានជាណែនាំខ្លួនបែបនេះទៅ
" ចាស៎ អ្នកនាងសេយ៉ុន " គាត់តបទៅវិញដោយស្នាមញញឹម ស្រស់..គាត់ជាមនុស្សម្នាក់ក្នុងចំណោមជាច្រើននាក់ទៀត ដែលមើលថែរក្មេងកំព្រានៅតំបន់ជើងភ្នំនេះ ហើយមជ្ឃមណ្ឌលធំមួយនេះក៏ទទួលបានការឧបត្ថម្តពីលោកគីមដោយផ្ទាល់
" ជម្រាបសួរអ្នកមីង/ជម្រាបសួរអ៊ំស្រី " ថេយ៉ុងនិងសេយ៉ុនរហ័សលើកដៃសំពះគាត់ព្រមគ្នា ប៉ុន្តែថេយ៉ុងរាងពិបាកសំពះបន្តិចព្រោះដៃគេមានកាន់ថង់នំចំណីរបស់ក្មេងៗ
" ចាស៎..!! លើកដៃថ្វាយព្រះ! " អ៊ុំស្រីនិយាយទាំងញញឹមស្រស់ដាក់ពួកគេជាការស្វាគមន៍
" លោកប្រុសបានអ្វីមកច្រើនម្ល៉េះ? "
" បាទ!គឺចំណីក្មេងៗ " ថេយ៉ុងនិយាយប្រាប់គាត់ទាំងញញឹមព្រមទាំងលើកថង់នៅក្នុងដៃបង្ហាញ
" ពួកឯងមកនេះ មកជួយយកអីវ៉ាន់លោកប្រុស! " អ៊ំស្រីស្រែកហៅកម្មករដែលធ្វើការប្រចាំនៅទីនោះ មិនចាំយូរពួកគេពីរនាក់ក៏រហ័សរត់មក ម្នាក់ទទួលថង់ចំណីពីដៃថេយ៉ុង រីឯម្នាក់ទៀតទៅយកអីវ៉ាន់ដែលនៅសល់លើឡានតាមគេប្រាប់
" អង្គុយលេងសិនទៅអ្នកប្រុស! "
" បាទ! "
" តោះ ក្មេងៗរូបនៅគូរមិនទាន់រួចទេ! "
" បាទអ្នកម៉ែ/ចាស អ្នកម៉ែ " ពេលអ៊ំស្រីដើរទៅពួកក្មេងៗក៏នាំគ្នារត់ស្រប ទៅតាមពីក្រោយគាត់ សេយ៉ុនតាមមើលក្មេងៗទាំងញញឹមយ៉ាងមានសេចក្តីសុខស្របដៃនាងស្រឡូននាងអង្អែលពោះប៉ោងខ្លួនឯងថើរៗ នាងនៅទីនេះនាងមានក្តីសុខណាស់ សុខខ្លាំងរហូតដល់ថ្នាក់ភ្លេចអ្វីៗគ្រប់យ៉ាងដែលជាកន្លែងពិតរបស់នាង ។
" តោះអូន! " ថេយ៉ុងឱបស្មានាងតូច រួចបណ្តើរនាងដើរចូលទៅរកកន្លែងអង្គុយ ដោយមានកម្មករលើកថង់ចំណីដើរតាមពីក្រោយ
ថេយ៉ុងនិងសេយ៉ុនត្រូវក្មេងៗហៅឱ្យចូលរួមលេងគូរគំនូរជាមួយពួកគេ មើលទៅនាងល្អិតនោះក៏ចូលចិត្តណាស់ដែរ ព្រោះឃើញនាងសើចស្ទើរស្ងួតជើងធ្មេញអស់ទៅហើយ រីឯផ្ទៃមុខក៏មានប្រទាក់ស្នាមពណ៌តិចៗព្រោះត្រូចក្មេងប៉ាត។
" សេយ៉ុន!អូនគូររូបអី? " ថេយ៉ុងដែលអង្គុយនៅម្ខាងឆ្ងាយពីនាងតូច ប្រមាណជិត៥ម៉ែត្រក៏ស្រែកសួរនាងព្រោះចង់ដឹងថានាងគូររូបអ្វី នៅចន្លោះគេមានក្មេងពីរបីនាក់ទៀត កំពុងរៀនគូរគំនូរ
" គូររូបថេយ៉ុង "
" ពិតមែនហេស៎? " គ្រាន់តែឮនាងឆ្លើយភ្លាម ថេយ៉ុងរហ័សស្ទុះចេញពីកៅអីដើរទៅកន្លែងនាងយ៉ាងលឿន
" ពិតមែនហើយ មើលទៅ " សេយ៉ុនបញ្ជាក់គេម្តងទៀត រួចលើករូបបេះដូងហើយថែមទាំងមានដៃមានជើង(TATA)ដ៏គួរឱ្យស្រលាញ់ដែលខ្លួនបានគូររួចបង្ហាញគេ
" នេះហេស៎ ថេយ៉ុងរបស់អូន?!ន"
"ពិតមែនហើយ ដូចលោកណាស់ ហិហិ " សេយ៉ុនលើករូបនោះដាក់ជិតមុខគេ ព្រមទាំងខ្ទប់មាត់សើចខខឹក កាន់តែឃើញទឹកមុខគេនាងកាន់តែសើចលើសដើម
" អូន! " ថេយ៉ុងខាំធ្មេញបែបមិនដឹងនិយាយអ្វីទៀត រួចដើរតាំងៗទៅកន្លែងខ្លួនវិញ មុននេះគេខំតែអរស្មានតែនាងគូររូបគេដូចគេគូររូបនាងដែរ
" ថេយ៍លោកគូររូបអី? " សេយ៉ុនស្រែកសួរគេពីចម្ងាយទាំងប្រឹងទប់សំណើច
" មិនប្រាប់ទេ! " ថេយ៉ុងយកដៃខ្ទប់រូប មិនអោយនាងឃើញ..សេយ៉ុននាងក៏មិនបានខ្វល់អីដែល ក៏ពេបមាត់ ហើយដាក់ខ្លួនអង្គុយ មកគូររូបនាងវិញ
" លោកពូកុំខឹងបងស្រីស្អាតអីណា! " ក្មេងប្រុសតូចម្នាក់អង្គុយក្បែរថេយ៉ុង ឃើញទឹកមុខអ្នកកម្លោះមិនសូវល្អ ទើបគេគិតថាថេយ៉ុងខឹងសេយ៉ុនក្មេងប្រុសតូចនោះអង្រួនដៃមាំថេយ៉ុងតិចៗព្រមទាំងនិយាយទាំងធ្វើមុខកំសត់បែបមិនចង់ឱ្យពួកគេល្អក់កករនិងគ្នា ។
" ពូមិនបានខឹងនាងទេអាល្អិត! " ថេយ៉ុងលើកដៃអង្អែលក្បាលគេវិញថើរៗ ស្រដីឡើងទាំងអស់សំណើច គេមុខក្រម៉ូវព្រោះងក់ប្រពន្ធ មិនមែនខឹងប្រពន្ធទេ។
" អាល្អិត!មើលនេះទៅស្អាតទេ? " ថេយ៉ុងលើកគំនូរមួយផ្ទាំងបង្ហាញក្មេងប្រុស រួចសួរគេទាំងញញឹមយ៉ាងស្រស់សង្ហារ វាជាគំនូររូបមនុស្សស្រីពោះធំកំពុងអង្គុយអានសៀវភៅគ្រាន់តែមើលក៏អាចដឹងថាជាអ្នកណា។
" វ៉ាវ! បងស្រីស្អាតណាស់! " ក្មេងប្រុសឧទានទាំងបើកភ្នែកធំៗដោយការភ្ញាក់ផ្អើល គំនូរមួយផ្ទាំងនេះស្រស់ស្អាតណាស់ វាប្រៀបដូចមនុស្សពិតៗយ៉ាងអ៊ីចឹង ដោយគ្រាន់តែគូរប្រើពណ៌ក្មេងធម្មតា សេយ៉ុនឯណោះ ពេលឮសំឡេងក្មេងប្រុសតូចនិយាយទើបនាងប្រញាប់បែរទៅរក
" អាថ៌កំបាំង! " ថេយ៉ុងលើកដៃខ្ទប់មាត់ក្មេងប្រុសរួចខ្សឹបក្បែរត្រចៀកគេតិចៗ ក៏មិនភ្លេចរ៉េកែវភ្នែកសម្លឹងមើលអ្នកដែលកំពុងមើលមកខ្លួន ក្មេងប្រុសយល់ការ គេងក់ក្បាលងក់ៗជាការយល់ព្រម ព្រមទាំងលើកដៃជាសញ្ញាokបង្ហាញថេយ៉ុង ថេយ៉ុងសើចរលាក់ទាំងអស់សំណើច រួចដោះលែងមាត់គេឱ្យមានសេរីភាពវិញ
"លោកពូ ពូកែគូររូបណាស់! " ក្មេងប្រុសបានសរសើរថេយ៉ុង គេកាន់តែបានចិត្តលើសដើម ហើយភ្នែកបានបាញ់ក្រសែរសម្លឹងមើលនាងតូច សេយ៉ុននាងមិនខ្វល់អ្វីទេ នាងរវល់ឆ្ញោកគូររូបកូនក្មេងតូចៗពីអ្នកដែលទើបនឹងកើត មើលទៅដាកដូចជាមានសេចក្ដីសុខយ៉ាងចឹង
ESTÁS LEYENDO
កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END)
Romanceដោយសារតែគំនុំបាំងមុខ ធ្វើអោយអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់ បានធ្វើអោយមនុស្សស្រីស្លូតត្រង់ម្នាក់ រងនូវការឈឺចាប់ គ្រប់រាងកាយ ត្រូវរងសម្ពាធ ការប្រមាណម៉ាកងាយគ្រប់សាររពើ មាត់និយាយថាស្អប់ណាស់ខ្ពើមណាស់មិនចង់ប៉ះ ប៉ុន្តែពេលដែលនាងនៅជាមួយអ្នកផ្សេង គេបែរជាខ...
