រីករាយក្នុងការអាន...
" ហុឹម...!! មិនអីទេអ៊ុំទុកអោយខ្ញុំទៅហៅគេដោយខ្លួនឯង " សេយ៉ុន ក៏ក្រោបពីកៅអីរួចក៏សំដៅទៅបន្ទប់ គ្រាន់តែដល់ភ្លាម នាងចាប់ផ្តើមបើកទ្វារតិចៗបើយក៏ដើរទៅជិតនាយកម្លោះ ដែលគេងលក់ដូចខ្មោច
" លោកថេយ៉ុង..!! ភ្ញាក់ឡើងនេះថ្ងៃហើយណា មិនមែននៅព្រឹកទេ..អាយ..!! " កាយតូចស្រែកចាចនៅពេលមានដៃមាំមួយ ចាប់កន្រ្តាក់អោយនាងចូលក្នុងរង្វងដៃ ហើយអោបរឹតនាងខ្លាំងៗស្ទើតែថប់ដង្ហើមទៅហើយ
" ហ៊ើយ..!! បើភ្ញាក់ហើយមិចក៏មិនក្រោប " សេយ៉ុនរើបម្រាសកញ្រ្ជោលខ្លាំងៗ ហើយដកដង្ហើមធំទៀត
" បងមិនចង់ក្រោបទេ ចង់គេងអោបអូន " គេនិយាយឡើងក្រងួរស្ដាប់មិនចង់បាន
" មកអោបក្បាល លោកស្អី ក្ដៅសឹងតែស្លាប់ហើយ លែងមើល " នាងប្រឹងច្រានទ្រូងគេមួយទំហឹងប៉ុន្តែថេយ៉ុងហាក់មិនរង្គើរខ្លួនសោះរឹតតែ អោបរឹតនាងថែម
" មិនលែងទេ បងចង់អោបអូន អោយយូរៗ " នាយនិយាយហើយ ក៏ជ្រុបមុខនឹងកញ្ចឹងករ ហើយថើបឡើងខ្សឺតៗតែម្ដង
" ចុះលោកមិនទៅធ្វើការទេហ៎? " សេយ៉ុន រុញមុខនាយចេញ មិនអោយមកកេញចំណេញទៀតនោះទេ
" ដូចជាខ្ជិលចង់ទៅណាស់ ចង់អោបចង់ថើបប្រពន្ធ សឺតៗ..!! " ថេយ៉ុងនិយាយហើយ ក៏ថើបថ្ពាល់ទន់ប៉ោងៗនាងម្ដងទៀត
" ហុឹម..!! លោកឯងនេះពិតជារឿងច្រើនមែន គួរអោយស្អប់ខ្លាំងណាស់ លែង អឹះ...!! " កាយតូចប្រឹងប្រមូលកម្លាំងមករុញច្រាញទ្រូងមាំមួយទំហឹង ហើយក៏រហ័សងើបចេញពីការអោបរឹតរបស់គេ ហើយក៏និយាយបន្ត
" បើងើបហើយឆាប់ទៅងូតទឹក ហើយចុះទៅញុាំបាយ " កាយតូចស្រែកដាក់គេខ្លាំងៗ ហើយរឹតតែធ្វើខ្លួនដូចជាម៉ាក់គេទៀត
" បាទ ប្រពន្ធសម្លាញ់ " នាយឆ្លើយទាំងញញឹមស្រស់ រួចក៏ក្រោបទៅជិតនាងតូចហើយក៏អោបនាងឡើងណែនម្ដងទៀត ធ្វើយអោយនាងតូចហួសចិត្តលែងនិយាយហើយ
" សុំថើបមួយមក ណាអូនសម្លាញ់ អោយប្ដីត្រជាក់ចិត្តមានកម្លាំងធ្វើអូ-..!! អូយ..!! អត់ទេមានកម្លាំងធ្វើការ " ថេយ៉ុងរកនិយាយថាអូនហើយ តែគេក្រលាស់អណ្ដាតវិញយ៉ាងលឿន ធ្វើអោយអ្នកឈរស្ដាប់ទាំងធុញថប់
" អត់ទេ..!! ស្អុយមាត់ណាស់ លែងបានហើយ ឆាប់ទៅងូតទឹកទៅ ខ្ញុំចុះទៅក្រោមមុន " សេយ៉ុនក៏បេះដៃមាំចេញពីចង្កេះ ទាំងមុខក្រហមព្រឿងៗដូចម្ទេសទុំចឹង
" អូនអៀននឹងបងពិតទេ? " នាយសួរទាំងបេះបួយនាងមិនដាច់សោះ
" គ្មានអីត្រូវអៀននឹងលោក ទេ " សេយ៉ុននិយាយជាមួយគេ ដោយមិនបានមើលមុខគេចំនោះទេ
" មិនបានអៀន ហេតុអីក៏មុខអូនក្រហម? " ដៃមាំរបស់ថេយ៉ុងបានចាប់ថ្ពាល់ប៉ោងរបស់នាងទាញតិចៗ
" ឆឺស..!! សួរច្រើនណាស់ " សេយ៉ុនថាហើយក៏រត់ចេញពីគេឡើងលឿន ដឹងហើយថាមនុស្សពូកែអៀននៅបេះបួយទៀត សេយ៉ុនបានចេញពីក្នុងបន្ទប់ហើយ ក៏ឈរនៅមាត់ទ្វាញញឹមញញែមម្នាក់ឯង រួចចុះទៅខាងក្រោម ទុកអោយនាយកម្លោះដែលអង្គុយលើពូក ញញឹមស្រស់ម្នាក់ឯង គេសប្បាយចិត្តណាស់ អោយតែពេលណាដែរគេបានញោះនាង ថេយ៉ុងមានអារម្មណ៍ថាសប្បាយចិត្តណាស់ នាយអង្គុយគិតរួចក៏ដើរទៅបន្ទប់ទឹកដើម្បីស្អាតខ្លួន ដើម្បីទៅធ្វើការ ព្រោះនៅក្រុមហ៊ុនរបស់គេ ត្រូវមានការប្រជុំនៅម៉ោង2រសៀលនេះឯង បើមិនមានទេ គេមិនទៅជាដាច់ខាត។
បានមួយសន្ទុះ កាយមាំក៏ចុះពីលើកាំជណ្ដើរ ហើយក៏ទាក់ភ្នែកនឹងកាយតូចដែរកំពុងតែអង្គុយញុាំម្នាក់ឯង ដោយមិនចាំគេទេ ស្នាមញញឹមបានផុសឡើងម្ដងទៀត ហើយក៏ឃើញល្បិចអីទៀតហើយ រួចក៏ដើរចូលទៅចិត្តនាង
សឺត..!! អូយ..!!
" អូនសម្លាញ់ញុាំបាយហេតុអីមិនចាំបង " គ្រាន់តែដើមកដល់ភ្លាម ឆ្មក់ថើបថ្ពាល់របស់នាងម្ដងទៀត ធ្វើអោយម្ចាស់កាយតូចត្រូវភ្ញាក់កន្រ្តាក់ខ្លួន ហើយរហ័សងាកមើល
" ខ្ជិលចាំណាស់? មនុស្សស្អីដេកត្រមួកហើយ អោយគេទៅដាស់ដល់កន្លែងទៀត " នាងតូចស្ដីថាអោយគេ ទាំងអារហារពេញមាត់ ធ្វើអោយអ្នកស្ដាប់ឡើងអស់សំណើច
" នែ..!! ស្រីច្រម៉ក់ មុននឹងនិយាយត្រូវញុាំបាយអោយអស់ពីមាត់សិន ចាំនិយាយ " ថេយ៉ុង
" ហុឹម.." នាងក្រហឹមដើមកបន្តិច រួចងកក្បាលដោយស្ដាប់បង្កាប់
" បើចឹង បងទៅធ្វើការសិនហើយ សឺត..!! " មុននឹងគេដើទៅ នៅឆ្លៀតថើបថ្ពាល់នាងឡើងខ្សឺតៗម៉ង រួចក៏ដើរចេញទៅក្រៅបាត់ ទុកអោយស្រីតូចដែលអង្គុយនៅលើកៅអី ធ្វើមុខក្រញ៉ូវម្នាក់ឯង
" មនុស្សឆ្កួតនេះ កេញចំណេញរាល់លើក " សេយ៉ុន និយាយហើយក៏លើដៃអង្អែលថ្ពាល់ តិចៗដោយញញឹមស្រស់...
ប៉ុន្មាននាទីក្រោយមក កាយតូចក៏ញុាំបាយពេលព្រឹករួចរាល់ ហើយក៏ប្រមូលចានដាក់លាង បន្ទាប់ពីធ្វើរួចរាល់ នាងក៏មិនដឹងធ្វើអីទៀតដែល ទើបនាងសម្រេចចិត្តដើរទៅលេងនៅក្រោយភូមិគ្រឹះ មិនមែនជាកន្លែងដែលនាងលួចរត់កាលពីប៉ុន្មានខែមុខនោះទេ គឺកន្លែងផ្សេង..!! គ្រាន់តែដើរមកដល់ភ្លាម នាងតូចក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំង
" វ៉ោវ..!! ស្អាតខ្លាំងណាស់ មនុស្សដូចជាគីម ថេយ៉ុងនេះចេះស្រឡាញ់ផ្កា ដែលតើ " នាងតូចសប្បាយណាស់ ព្រោះនាងតាំងពីមកនៅក្នុងភូមិគ្រឹះមក នាងខានបានឃើញផ្កាដ៏ស្រស់ស្អាតនេះហើយ...!! សេយ៉ុននាងឈរសម្លឹងមើលផ្កាទាំងនោះដោយញញឹមស្រស់តែម្ដង រួចក៏ដាក់ខ្លួនអង្គុយ។ សេយ៉ុន អង្គុយបានមួយសន្ទុះ ក៏នឹក អ្វីមួយហើយរួចដើរទៅ ក្នុងផ្ទះក៏ទាក់ជាមួយនឹងអ៊ុំស្រីកំពុងតែជូតស្អាតតុក
" អ៊ុំ នៅក្នុងផ្ទះនេះ មានពូជផ្កាលីលី ទេ " នាងសួរទៅស្រីចំណាស់ដោយអឹមអៀន
" ក្មួយយក ពូជផ្កាអស់នោះទៅធ្វើអី " ស្រីចំណាស់សួរទៅនាងតូចទាំងឆ្ងល់
" គឺ ខ្ញុំចង់ដាំវាបន្ថែម " នាងតូចឆ្លើយទាំងស្ទាក់ស្ទើរ
" ឯង មិនបាច់ដាំនាំតែហត់នោះទេ ចាំអ៊ុំប្រើអ្នកថែសួនអោយដាំ ណា "
" អត់ទេ អ៊ុំខ្ញុំចង់ដាំវាដោយខ្លួនឯងណាអ៊ុំ " សេយ៉ុនបដិសេធយ៉ាងរហ័ស
" អ៊ុំខ្លាចលោកប្រុស មកឃើញ ព្រោះគាត់ប្រាប់ថាមិនអោយក្មួយធ្វើអីនោះទេ? "
" ហេតុអី អ៊ុំត្រូវខ្លាចប្រុសម្នាក់នោះទៅ បើគេស្ដីអោយអ៊ុំ ចាំខ្ញុំជួយការពារ ព្រោះខ្ញុំនៅខាងអ៊ុំជានិច្ច ឯណាពូជផ្កាលីលី ខ្ញុំសុំណា " សេយ៉ុននិយាយឡើងជឿជាក់ នាងថាម៉ាត់ណាម៉ាត់នឹង មកដល់ដំណាក់កាលនេះហើយនាងគ្មានអីត្រូវខ្លាចបុរសម្នាក់នោះទេ។
" នេះក្មួយយកទៅ " ស្រីចំណាស់គាត់បានហុច កញ្ចប់ពូជផ្កាទាំងនោះអោយទៅនាងតូច សេយ៉ុនគ្រាន់តែឃើញភ្លាមស្នាមញញឹមលេចឡើង មិនងាយរលុប ព្រោះនាងស្រឡាញ់ផ្កាលីលីនេះណាស់ ហើយក៏ដើរចេញទៅក្រៅដើម្បី ជីកដីដាំផ្កា។ សេយ៉ុន អង្គុយជីកដីផ្កាលីលី យ៉ាងរីករាយ ព្រោះនាងស្រឡាញ់ផ្កាលីលីនេះណាស់។ ប៉ុន្មាននាទី សេយ៉ុនក៏ដាំរួច ហើយក៏យកកូនចបទៅទុក រួចក៏ត្រឡប់មកមើលផ្កាដែរនាងដាំ ដោយញញឹមមិនរលុប។ នាងមើលសុខៗស្រាប់តែឮ សម្លេងឆ្មាយំ
" ម៉ែវ..!! ម៉ែវ..!! " សម្លេងយំកូនឆ្មា បានបន្លឺឡេីង នៅក្បែរនេះ កាយតូចខំងាកមើលឆ្វេងស្ដាំហើយមិនឃើញ នាងតូចរបស់យើងខំដើររកគ្រប់ជ្រុងជ្រោយអស់ហើយក៏នៅតែមិនឃើញទៀត ទើបនាងសម្រេចចិត្ត ដើរចេញទៅក្រៅភូមិគ្រឹះ រួចក៏ស្រែកហៅ
" ម៉ែវ..!! អូរ..!! កូនឆ្មាតូច ឯងមកពីណា៎? " នាងតូចសួរទៅកូនឆ្មាតូច ដែលកំពុងតែសម្លឹងមើលនាងតូច ភ្លឹសៗ យ៉ាងគួរអោយអាណិត នាងតូចឃើញវាបែបនេះ ក៏រកយកដៃទៅចាប់ នាងមិនទាន់បាននឹងចាប់ផងវា ស្រាប់តែវារត់ទៅបាត់ ធ្វើអោយកាយតូចរត់តាមចាប់វា ព្រោះនាងអាណិតកូនឆ្មាតូចនោះណាស់ នាងតូចរបស់យើង ខំដើររកកូនឆ្មាតូច រហូតដល់ហួសរបងភូមិគ្រឹះ វារៀងឆ្ងាយដែរ នាវស្រែកហៅកូនឆ្មានោះរហូត
" ម៉ែវ...!! ម៉ែវ...!! " សម្លេងដែរនាងតូចរកនោះក៏បានឮឡើងតែវាមិនបានយំនៅក្បែរនាងនោះទេ វាយំនៅផ្លូវម្ខាងទៀត ទាល់តែឆ្លងផ្លូវទើបទៅដល់បាន។ គ្រាន់តែនាងតូចឮភ្លាម ក៏រត់រហ័សឆ្លងទៅផ្លូវម្ខាងទៀត គ្រាន់តែនាងឆ្លងហើយភ្លាម ស្រាប់តែឃើញកូនឆ្មានោះជាប់ចំណងខ្សែរឡើងតឹង នៅជើងខាងស្ដាំរបស់វា ធ្វើអោយនាងតូចអត់អាណតមិនបាន
" ហេតុអីក៏ឯងរត់ពីយើងបែបនេះ ឃើញទេជើងរបស់ឯងបានជាប់ចំណងខ្សែរហើយ? ទ្រាំសិនទៅចាំយើងជួយឯង " នាងតូចបានជួយកូនឆ្មានោះដោយក្ដីរំភើប ព្រោះនាងស្រឡាញ់សត្វណាស់ នាងតូចបានស្រាយចំណងខ្សែរនោះផង ហើយក៏សម្លឹងមើលនៅមុខវាយ៉ាងគួរអោយអាណិត នាងមើលទៅវាដូចជាឈឺចាប់ណាស់ហើយ កូចឆ្មាតូចនេះមិនខុសពីជីវិតរបស់នាងកាលមកនៅភូមិគ្រឹះនោះដំបូងឡើង...
មកងាកមើលនាយកម្លោះសង្ហារបស់យើងវិញម្ដង ថេយ៉ុងបានត្រឡប់មកពីធ្វើការ ព្រោះនេះមិនទាន់ដល់ល្ងាចនោះទេ គ្រាន់តែប្រជុំហើយភ្លាមក៏រហ័ស មកផ្ទះវិញ អារម្មណ៍របស់គេបាននឹកដល់ក្មេងស្រីតូច ដែលនៅផ្ទះ មិនដឹងថានាងកំពុងតែធ្វើអីនោះទេ ថេយ៉ុងបានបោះជំហ៊ានដើរចូលក្នុងផ្ទះ ដោយស្នាុំញញឹមស្រស់នៅលើផ្ទៃមុខជានិច្ច ហើយចាប់ផ្តើមស្រែកហៅនាងតូច
" សេយ៉ុន..!! អរ..!! អ៊ុំមានឃើញសេយ៉ុនទេ? " ថេយ៉ុងបានស្រែកហៅកាយតូចបានបន្តិច ក៏ជួបនឹងស្រីចុះណាស់ កំពុងតែធ្វើម្ហូបសម្រាប់អារហារពេលល្ងាច រីឯ អ៊ុំសាយវិញក៏លោកប្រុសខ្លួនសួរក៏រហ័សឆ្លើយ
" ចាស៎..!! លោកប្រុស នាងបានសុំផ្កាលីលី យកទៅដាំហើយ ខ្ញុំក៏អោយទៅនាង បន្ទាប់មកនាងក៏យកពីដៃខ្ញុំទៅ " ស្រីចំណាស់បានប្រាប់ ទៅលោកប្រុសរបស់គាត់
" បាទអ៊ុំ..!! ខ្ញុំទៅរកនាងសិន " នាយកម្លោះឆ្លើយហើយភ្លាម ក៏រហ័សទុកកាបូបធ្វើការរត់សំដៅទៅសួរផ្កាលីលី ពេលនេះវេលានេះគេនឹកនាងខ្លាំងណាស់ បាត់មុខនាងតែមួយថ្ងៃ ដូចផែនដីរលាយនៅថ្ងៃស្អែកចឹង។ នាយខំរត់នឹងរំពឹងថាជួបនឹងនាង ស្រាប់តែរត់មកដល់ឃើញទទេស្អាត មិនឃើញសូម្បីតែស្រមោលនាង តើនាងបាត់ទៅណាទៅ ហេតុអីក៏មិនឃើញនាងនៅសួនផ្កា?
" សេយ៉ុន..!! " នាយកម្លោះស្រែកហៅកាយតូចដោយក្ដីបារម្ភពេញប្រអប់ទ្រូង ខ្លាចថានាងលួចរត់ទៀត នាយភ័យណាស់ ស្នាមញញឹមទាំងប៉ុន្មានត្រូវបានរលុបអស់ នៅសល់តែទឹកមុខភ័យបារម្ភបូកផ្សំជាមួយអារម្មណ៍ខ្លាចបាត់នាងខ្លាចរត់ចេញពីគេទៀត
" អូន នៅឯណាទៅសេយ៉ុន "
YOU ARE READING
កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END)
Romanceដោយសារតែគំនុំបាំងមុខ ធ្វើអោយអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់ បានធ្វើអោយមនុស្សស្រីស្លូតត្រង់ម្នាក់ រងនូវការឈឺចាប់ គ្រប់រាងកាយ ត្រូវរងសម្ពាធ ការប្រមាណម៉ាកងាយគ្រប់សាររពើ មាត់និយាយថាស្អប់ណាស់ខ្ពើមណាស់មិនចង់ប៉ះ ប៉ុន្តែពេលដែលនាងនៅជាមួយអ្នកផ្សេង គេបែរជាខ...
