រីករាយក្នុងការអាន....
" មិនអីទេ បើបងចង់យំក៏យំចេញមកអោយអស់មក អូននៅកំដរបង " នាងនិយាយទាំងអួល អារម្មណ៍ស្រឡាញ់គេម្នាក់ឯងគឺវាឈឺចាប់បែបនេះឬ? ហេតុអីក៏នាងមិនដូចពីមុន ដែរធ្លាប់តែឆ្នាស់កាចឃោឃៅ ចិត្តចង់ឈ្នះអ្នកដទៃ ហួសហែងរបស់ផ្ទាស់ខ្លួន តែពេលនេះវាបាត់ទៅណាអស់ហើយ តាំងពីមានអវត្តមានបុរសម្នាក់នេះចូលមកក្បែរនាង តើគេមានអារម្មណ៍ស្រឡាញ់នាងខ្លះដែរទេ? ឬក៏ចង់យកនាងមកកំដរនៅពេលដែរគេខូចចិត្ត?
" ជេនឌី..!! អូនខឹងនឹងបងទេ? ពេលដែលបងនៅនឹកនៅស្រឡាញ់សេយ៉ុនបែបនេះ? " គេបង្ខំចិត្តនិយាយពាក្យនេះចេញមក គេហាក់ដូចជាយកអារម្មណ៍របស់នាងមកលេងសើចខ្លាំងណាស់ គេព្យាយាមធ្វើចិត្តស្រឡាញ់នាងប៉ុន្ដែវាមិនបានផលសោះ
" អូនមិនខឹងនឹងបងទេ? ព្រោះអូនយល់អារម្មណ៍មួយនឹង ព្រោះអូនយល់ថាអារម្មណ៍ស្រឡាញ់មនុស្សរនរណាម្នាក់វាមិនអាចបំភ្លេចចោលបាននោះទេ ទោះបីជាមានអ្នកថ្មីមកបង្ខំចូលកន្លែងចាស់របស់បង ក៏មិនផ្សារភ្ជាប់វាអោយដូចដើមវិញដែរ " នាងនិយាយពន្យល់អោយគេស្ដាប់ ទោះបីក្នុងទ្រូងរបស់នាងវាប្រេះម្ដងបន្តិចៗ នាងតែងតែងតែខំប្រាប់ខ្លួនឯង នឹងលើកទឹកចិត្តខ្លួនរាល់ថ្ងៃ ថាបន្តិចទៀត ឯងអាចនឹងខ្លាចជាកម្មសិទ្ធបេះដូងរបស់គេបានហើយ ប៉ុន្តែការគិតរបស់នាងតែងតែបរាជ័យរហូត
" អគុណខ្លាំងណាស់ជេនឌី ដែរអូនតែងតែពន្យល់បងនឹងនៅកំដរបងគ្រប់ពេល នៅពេលដែលបងឯកការ "
" ចាស៎..!! បងមិនអីទេ " ជេនឌីខំប្រឹងញញឹម ទាំងបង្ខំព្រោះគិតថាវាមិនអាចទៅរួចនោះទេ ចំពោះគេហើយនឹងនាង.....
ងាកមកមើលខាងនេះវិញម្ដង ថេយ៉ុងអង្គុយមើលនាងញុាំក៏មានសេចក្ដីសុខដែរ អារម្មណ៍របស់គេចេះតែកើនស្រឡាញ់នាងពីមួយថ្ងៃទៅមួយថ្ងៃ ក្ដីស្រឡាញ់បានកើតឡើងពេញហូរហារក្នុងប្រអប់ទ្រូងហើយ ស្នាមញញឹមស្រទន់មិនងាយរលុប សេយ៉ុននាងគិតតែញុាំមិនឈប់ នាងមកខ្វល់ពីអ្នកជិតខ្លួនរបស់នាងទេ គេមិនញុាំទុកអោយនាងជាអ្នកញុាំ ព្រោះនាងឃ្លានណាស់ តាំងពីថ្ងៃ លើកនេះនាងញុាំអោយឆ្អែតហើយចាំទៅផ្ទះ។
" លោក មិនញុាំទេរឺ? វាឆ្ងាញ់ណាស់ណា៎..!! " សេយ៉ុន សួរទៅនាយកម្លោះ ដោយអារហារឡើងពេញមាត់ ហើយស្ដាប់ទៅង៉ុលៗ រួចក៏បានយកស្លាបព្រាដួសម្ហូប ហើយក៏ហុយបញ្ចុកទៅនាយកម្លោះ ថេយ៉ុងមិនបានគិតច្រើន ក៏ហារមាត់អោយនាងតូចបញ្ចុក
" លោកឃើញទេ ឆ្ងាញ់ណាស់ណា៎ លោកសាកញុាំមួយទៀតទៅ " នាងតូក៏ធ្វើវាម្ដងទៀត ប៉ុន្តែនាយកម្លោះក្រវីក្បាលបដិសេធទាំងញញឹមស្រស់
" អូនញុាំចុះ បងមិនញុាំទេ បងឃើញអូនញុាំច្រើនបែបនេះបងសប្បាយចិត្ត " ថេយ៉ុងលើកដៃមាំញីក្បាលនាងតិចៗ គេមានក្ដីសុខខ្លាំងណាស់ ពេលដែលនាងនៅក្បែរខ្លួន អារម្មណ៍របស់នាយស្រស់ស្រាយច្រើនជាងមុនទៅទៀត
" ចុះ លោកមិនឃ្លានទេហេ៎? " នាងឆ្ងល់ណាស់គេមិនបានញុាំអីពីថ្ងៃផង ហើយស្រាប់តែនាងបបួលមកញុាំបាយ ប្រាប់ថាមិនឃ្លាន ឬក៏ក្រពះរបស់ជាថ្មទៅបើមិនឃ្លាននោះ?
" បងទុកពោះ ញុាំអូន ព្រោះអូនឆ្ងាញ់ជាងអារហារទាំងអស់នេះទៀត "
" និយាយអីគ្មានអនាម័យ..!! យ៉ាងមិចចង់ត្រូវដូចថ្ងៃមិញទៀតមែនទេ? លោកប្រុស គីម ថេយ៉ុង " សេយ៉ុនសែនខ្នែនក្នាញ់នឹងសម្ដីប្រុសម្នាក់នេះណាស់ និយាយគ្មានរបៀប គេចូលចិត្តនិយាយបែបនេះ គិតចង់ត្រូវដូចថ្ងៃហើយ...!! រួចនាងសម្លក់មុខគេ ហើយនិយាយសង្កត់សម្លេងចុងប្រយោគយ៉ាងកំណាច
" បាទ មិនហ៊ានក៏ត្រូវតែហ៊ានដែរមែនទេ? ប្រពន្ធសម្លាញ់ចិត្ត " ថេយ៉ុងហាក់ដូចជា មិនខ្លាចនឹងក្រសែភ្នែកកាចរបស់នាងសោះ តែរឹតបញ្ជួសដោយខឹងរឹតតែខ្លាំង
" លោកភ្លេចហើយហេ៎? ដែលខ្ញុំប្រាប់លោកថាយ៉ាងមិចពេលថ្ងៃមិញនោះ? "
" រឿងអីគេ? បងមិនចាំសោះ ភ្លេចបាត់ហើយអូនសម្លាញ់ " នាយអង្គុយអោបដៃ ហើយតបទៅយ៉ាងញញឹមស្រស់ រីឯសេយ៉ុនវិញខឹងនឹងនាយឡើងមុខក្រហមទៅហើយ
" ឆឺស..!! អារហារអស់នេះលោកមិនបាច់ញុាំនោះទេ ខ្ញុំដាច់់ខាតគឺមិនអោយលោកញុាំ " នាងលើកដៃខ្វែង ធ្វើជាសញ្ញាគុណ អោយនាយឃើលថាអារហារទាំងអស់ដែលនៅតុកនេះជាកម្មសិទ្ធរបស់នាងទាំងអស់
" អូនចាស់ឬក៏ក្មេងទៅ ហេតុអីក៏ឆាប់ភ្លេចយ៉ាងនេះ បងមានបានប្រាប់អូនឯណាថាញុាំរបស់ទាំងនេះ បងទុកពោះញុាំអូនទៅវិញទេ "
" លោក ឯងថាខ្ញុំចាស់មែនទេ? អាយ..!! មនុស្សឆ្កួតខ្ញុំស្អប់លោកឯងណាស់...!! បើចឹងក៏នៅតែឯងចុះ ហឹស " សេយ៉ុននិយាយចប់ប្រយោគរួចក៏នាំខ្លួនដើរចេញទៅខាងក្រៅចោលនាយកម្លោះ
" សេយ៉ុន បងអឺ..ហិ ហិ បាទសុំទោសដែលពួកខ្ញុំរំខានអ្នកទាំងអស់គ្នា " ថេយ៉ុងសើចទាំងមិនសមព្រោះមិញនេះគេស្រែកហៅនាងតូចឡើងផ្អើលអ្នកនៅក្នុងហាងទាំងអស់ អ្នកដែលនៅក្នុងនោះក៏ងាកមកមើលរួមទាំងកម្លោះក្រមុំដែលអង្គុយក្បែរគ្នា ពេលនេះថេយ៉ុងខ្មាសគេខ្លាំងណាស់
" ប្អូនគិតលុយ " នាយបានស្រែកហៅអ្នកគិតលុយរួចក៏រត់ចេញទៅខាងក្រៅ ដើម្បីទៅតាមនាងតូច ថេយ៉ុងងាកមើលឆ្វេងស្ដាំហើយក៏មិនឃើញ រួចសម្រេចចិត្តបើកឡានរក រីឯសេយ៉ុនវិញដែលធ្វើចិត្តខ្លាំងមករួច បន្ទាប់ពីរត់ចេញនាងមិនបានគិតថាទីនេះជាកន្លែងណាទេ នាងតែងតែដើរៗទៅចិត្តខ្លាំងណាស់ពូកែង៉រងក់ណាស់ឃើញទេលទ្ធិផលវាចេញមកគឺបែបនេះ ព្រោះតែនាងធ្វើបែបនេះ នាងអាងគេលួងនាងតែងតែងក់ង៉ររហូត តែនេះចុះខ្លាំងពេកខ្លោចហើយ។ បន្ទាប់ពីដើរចេញពីហាងមក ពេលនេះរៀងយូរហើយមិនឃើញគេចេញមករកនាងទៀត នាទីបន្ទាប់រាងតូចស្រឡូនចាប់ផ្ដើមរាងកាយត្រជាក់ ព្រោះអាកាសធាតុនៅកូរ៉េយប់យន់បែបនេះគឺចុះត្រជាក់ខ្លាំងណាស់ កាយតូចអោបខ្លួនដើរងាកមកក្រោយក្រែងគេមកតាមរកនាង តែនេះនាងដើរមួយសន្ទុះហើយមិនឃើញឡានបុរសនោះមកទៀត
" បើគេស្រឡាញ់ឯង គេច្បាស់ជាមកតាមរកឯងហើយនាងល្ងើរ " កែវភ្នែកថ្លាបានបញ្ចេញគ្រាប់ដំណក់តាមប្រឡង់ភ្នែកអោយវារមាលចុះមកយ៉ាងគួរអោយអាណិត
ចំណែកថេយ៉ុង ក៏ខំប្រឹងបើកឡានតិចៗ សម្លឹងមេីលតាមផ្លូវមិនដាច់សោះ ក្នុងចិត្តកំពុងតែភិតភ័យខ្លាចនាងមានគ្រោះថ្នាក់តាមផ្លូវ
" អូននៅឯណាទៅសេយ៉ុន បងតាមរកអូនមិនឃើញសោះ " ថេយ៉ុងរអ៊ូមិនដាច់ពីមាត់នោះទេ ក្នុងចិត្តតែងតែគិតបន់ស្រន់ព្រះមេត្តា កុំអោយនាងទៅឆ្ងាយពីគេអី។ ងាកមកមើលសេយ៉ុនវិញ នាងចេះតែដើរៗមិនដឹងទៅណា នាទីបន្ទាប់ស្រាប់តែមានភ្លើងឡានបានបញ្ចាំងប៉ះខ្នងកាយតូច សេយ៉ុនក៏ងាកទៅមើលក្នុងចិត្តនាងសប្បាយណាស់ ការគិតរបស់នាងមិនអត់ប្រយោជន៍ទេ
" កូន...!! ប៉ាកូនមករកម៉ាក់ហើយមែនទេ? " នាងសប្បាយ ណាស់ថាគេប្រាដកជាមករកនាងហើយ មិនយូរស្នាមញញឹមដែរនៅលើថ្ពាលក៏បានរលុបវិញ ព្រោះនេះមិនមែនជាឡានរបស់ថេយ៉ុងនោះទេ?
" ហ្ហឹក..មនុស្សអាក្រក់ ហេតុអីក៏មិនតាមរកខ្ញុំចឹងហ៎? " សេយ៉ុន និយាយទាំងយំហើយក៏ដើរទៅមុខបន្ត នាងចេះតែដើរ មិនជាទៅកន្លែងណាទេព្រោះយប់ហើយមើលអីមិនឃើញ។ បានមួយសន្ទុះនាងក៏ដល់ផ្លូវស្ងាត់ជ្រងំមួយហើយសុទ្ទព្រៃ គ្មានផ្ទះទេ សេយ៉ុនបន្តដំណើររហូត ដល់ក្រុមក្មេងស្ទាវមួយក្រុមដែលកំពុងតែអង្គុយនិយាយគ្នាលេង សេយ៉ុនឃើញហើយក៏ញ័រដៃរញ័រជើង ហើយតាំងចិត្តអោយក្លាហ៊ាន រួចក៏ដើរទៅកាត់មុខពួកក្មេងស្ទាវអស់នឹងបន្ទាប់មកក៏ ពួកគេក៏បញ្ចាំងភ្លើងទៅនាងតូច សេយ៉ុនពេលនេះនាងគិតអីមិនត្រូវ ក៏ខំដើរទៅមុខឡើងញាប់ជើង ប៉ុន្តែនៅតែមិនឈ្នះពួកនោះដដែល÷
" វ៉ោវ..!! ស្រីស្អាត អូនចង់ណា៎? អោយបងជូនទៅទេ " ពួកក្មេងស្ទាវនោះក៏បបួលគ្នាដើរមករកស្រីតូច ហើយក៏ព័ទ្ធជារង្វង់មិនអោយស្រីល្អទៅណាកើត សេយ៉ុនចាប់ផ្តើមភ័យរឹតតែខ្លាំង ដៃក្ដាប់ជាយរូបជាប់ ជើងផ្គួបចូលគ្នា ក្នុងចិត្តបន់អោយបុរសនោះមករកនាងអោយទាន់ពេលនេះទេ នាងខឹងនឹងខ្លួនឯងខ្លាំងណាស់គេនិយាយតែបន្តិចបននតួចមានចិត្តខឹងងរងក់
" ហេតុអីមិនឆ្លើយ នឹងបងហាស៎ ស្រីស្អាត " មេក្រុមពួកនោះនិយាយហើយក៏យកដៃទៅចាប់មុខនាងឡើង ប៉ុន្តែមិនទាន់បានប៉ះផងត្រូវនាងក្រវាស់ដៃចេញមួយទំហឹង
" ខ្ញុំ-ខ្ញុំមិនបានទៅណាទេ គឺខ្ញុំ ទៅផ្ទះក្បែរនេះ " សេយ៉ុននិយាយឡើងរដាក់រដុប ហើយក៏ញ័របបូតទទ្រើត
" ផ្ទះ? នៅទីនេះមិនមានផ្ទះទេ "
" អឺ..!! គឺ..!! " នាងឆ្លើយមិនចេញក៏រត់ទៅ បំបុកពួកនោះមួយទំហឹង នេះរាងកាយនាងក៏មានសេរីភាព រួចក៏ពួកនោះរត់ទៅតាមនាងតូច យ៉ាងលឿន។ នាទីបបន្ទាប់ជើងតូចដែលប្រឹងរត់នោះក៏ក្រឡាច់ដួល ធ្វើអោយជើងរបស់ទៅមុខមិនរួច ហើយស្បែកជចើងក៏ដាច់ទៀត ពេលនេះពួកនោះក៏មកដល់ ដោយសម្លឹងមុខនាងតូច ទាំងទឹកមុខតណ្ហា ដូចពួកមនុស្សរោគចិត្តយ៉ាងចឹង។
" គិតចង់រត់គេទៅណា៎ អូនសម្លាញ់ "
" អ្នកណាជាអូនសម្លាញ់ របស់ឯងទៅអាឆ្កួត "
" នេះជេផងមែនទេ? ពួកឯងចាប់នាងមកអោយយើង " មេក្រុមគេ បានបញ្ជារអោយកូនចៅទៅចាប់នាងតូច សេយ៉ុនឃើញចាប់ខ្លួនបែបនេះ ចាប់ផ្តើមកញ្រ្ជោលរើបម្រាស់ឡើងខ្លាំង
" លែង យើងទៅ ពួកឯងចង់នាំយើងទៅណា "
" បងនាំអូនទៅមាន ទៅរកក្ដីសុខនោះអី " គេថាហើយក៏ចាប់កាយតូច បោះចូលទៅគៀនព្រៃ ធ្វើអោយស្បែកភ្លឺសររលោង ដាច់រលាត់ ចេញឈាមមករឹមៗ គ្រាប់កន្លែង
" ជួយផង អ្នកណាក៏បានដែរជួយផង ហ្ហឹក " ដៃនាងតូចត្រូវបានគេចាប់ចងជាប់ហើយ មិនអាចរើបានទេ
" លោក ហ្ហឹក ខ្ញុំសុំអង្វរ កុំធ្វើអីខ្ញុំណា ហ្ហឹក បើលោកមិនអាណិតខ្ញុំ គួរតែអាណិតក្មេងដែរគេមិនដឹងអីផងទៅ ណា " សេយ៉ុនលើកដៃជាប់ចំណង មកសំពះគេ
" មានក៏មានទៅ សំខាន់យើងមានសេចក្តីសុខជាមួយគ្នាវិញ "
ខ្វោក..!! អាយយ...!!! ជនពាលនោះបានហែកអាវនាងតូចចេញ បង្ហាញអោយឃើញសាច់ករនឹងស្មារបន្តិច
" ហ្ហឹក ឈប់ទៅ ហ្ហឹក ជួយផងអ្នកណាក៏ដែរហ្ហឹក អាឆ្កួត អារមនុស្សរោគចិត្ត ចាំមើលតែប្ដីយើងមក យើងនឹងសម្លាប់ឯងមិនខានទេ " នាងស្រែកជេគេឡើងខ្លាំង ហើយលើកដៃជាប់ចំណងទៅវៃគេដឹបៗ ធ្វើអោយជនពាលជាមេក្រុមនោះ ចាប់ផ្តើមខឹងសម្បារឡើង
ផាច់..ផាច់..!! គេបានទះថ្ពាល់នាងតូចមួយទំហឹងខ្លាំងៗ បានធ្វើអោយថ្ពាល់នាងតូចជាំហើយថែមទាំងមានឈាមទៀត
" ស្ងាត់មាត់ " អាយយ..!! ហ្ហឹក..!! ជនពាលគំហក ហើយក៏ទៅជ្រុមមុខថើបកញ្ចឹងករនាងតូចតាមតណ្ហាដែលកើតឡើង រីឯនាងតូចវិញអស់កម្លាំងរើហើយ នាងហត់ណាស់ នាងដេកទាំងទឹកភ្នែកស្រក់មិនដាច់ទំនប់ សេយ៉ុនចាប់ផ្តើមស្អប់ខ្ពើមខ្លួនឯងណាស់ ដែលមកប្រឡូកប្រាក់ខ្លួនជាមួយក្រុមក្មេងពាល។
ក្រឡែកមើលថេយ៉ុងវិញ ចិត្តសែនអន្ទះសារ នាយសឹងតែយំទៅហើយដែររកកាយតូចមិនឃើញ នាយបើកឡានសុខៗស្រាប់តែឃើញស្បែរជើងដាច់ វារៀងដូចជាប្រហែលណាស់ទើបគេចុះទៅមើល ពេលចុះភ្លាមគេបើកភ្នែកធំមើល ហើយក៏នឹកឃើញហើយ
ថាស្បែកជើងនេះជារបស់អ្នកណានោះ
" សេយ៉ុន...!! មិនអាចទេ " ថេយ៉ុងចាប់ផ្តើមភ័យហើយក៏រត់ទៅថកឡាន បើកពូកកៅអីឡានរួចក៏ទាញកាំភ្លើងខ្លីមមួយដើមកាន់នៅនឹងដៃរ
" សេយ៉ុន អូននៅឯណា " សម្លេងឮល្វើយៗ ធ្វើអោយពួកក្រុមក្មេងស្ទាវអស់នោះ កើតក្ដីភ័យហើយ
" ជួយផង ហ្ហឹក ថេយ៍ ជួយខ្ញុំផងហ្ហឹក " សម្លេងស្រែកអោយជាជួយបានឮដល់ថេយ៉ុង នាយកម្លោះក៏មិនបង្អង់យូរ ក៏រត់ទៅរហ័សតាមសម្លេងនោះ
ផាំង..!! ផាំង..!! សម្លេងបានបន្លឺឡេីង ហើយក៏តម្រង់ទៅបាញ់ចំក្បាលកូនចៅរបស់គេបានសម្លាប់ចំនួន2-3នាក់ដែរ
" ល្បង មានមនុស្សមកហើយយើងរត់ទៅ " កូនចៅរបស់គេបានស្រែកប្រាប់អ្នកជាល្បងកំពុងតែរៀបនឹងប្រតិបត្តិការហើយ
" ចង្រៃយ៎..!!! " ជនពាលនោះងើបហើយក៏រត់ទៅ តែថេយ៉ុងរហ័សជាង ក៏រត់រួចតម្រុងកាំភ្លើង បាញ់ចំកណ្ដាល ជនពាលនោះតែម្ដង ធ្វើអោយគេបានដេកស្លាប់នៅនឹងកន្លែងតែម្ដង
" ហ្ហឹកៗៗ ថេយ៍ ហ្ហឹកៗ "
" សេយ៉ុន..!! "
-----
YOU ARE READING
កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END)
Romanceដោយសារតែគំនុំបាំងមុខ ធ្វើអោយអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់ បានធ្វើអោយមនុស្សស្រីស្លូតត្រង់ម្នាក់ រងនូវការឈឺចាប់ គ្រប់រាងកាយ ត្រូវរងសម្ពាធ ការប្រមាណម៉ាកងាយគ្រប់សាររពើ មាត់និយាយថាស្អប់ណាស់ខ្ពើមណាស់មិនចង់ប៉ះ ប៉ុន្តែពេលដែលនាងនៅជាមួយអ្នកផ្សេង គេបែរជាខ...
