រីករាយក្នុងការអាន....
" យើងមិនខ្វល់ ទៅធ្វីស្អីដែរយើងបញ្ជាទៅ ឬមួយក៏នាងចង់អោយយើងដាក់ទោសទាំងព្រឹក តែថាពេលព្រឹកបែបនេះអារម្មណ៍ក៏ ស្រស់ស្រាយល្អណាស់ នាងចង់សាកទេ " គេនិយាយ ហើយក៏ដើរសំដៅនាងតូច នាងឃើញគេដើរមករកនាងបែបនេះ ក៏បោះជំហ៊ានថយក្រោយ តាមសំណើបោះជំហ៊ានរបស់ថេយ៉ុង រហូតផ្ទប់នឹងជញ្ជាំងដៃរបស់នាយបានឃាំងនាងចាប់មិនអោយនាងចេញទៅណារួច នាងឃើញបែបនេះក៏ចាប់ផ្តើមភ័យ។
" ធ្វើតាមបញ្ជារបស់យើង ឬនាងចង់អោយយើងដាក់ទោសនាងទាំងព្រឹក " ថេយ៉ុងអោននិយាយនៅក្បែរជិតត្រចៀករបស់នាង ធ្វើអោយខ្យល់ដង្ហើមក្ដៅអ៊ុនៗ ប៉ះនឹងកញ្ជឹងកនាងតូច
" លោក...អឺ...គឺ...អាយ...!! " នាងតូចស្រែចាចនៅពេល ដែលគេចាប់បោះនាងទៅលើពូកមួយទំហឹង ហើយគេក៏ហក់សង្រ្គប់លើនាង ស្ទើរតែដកដង្ហើមមិនចង់រួច
" លោក...លោកលែងខ្ញុំសិនទៅ " កាយតូចចាប់ភ័យញ័រខ្លួន ហើយនាងនិយាយត÷
" ខ្ញុំ...ខ្ញុំសុំទៅផ្លាសសម្លៀកបំពាក់សិន លោកងើបពីលើខ្លួនខ្ញុំទៅ ខ្ញុំថប់ដង្ហើមណាស់ " កាយតូចនិយាយទាំងញ័រមាត់ទទ្រើត បេះដូងរបស់នាងលោតញាប់ស្ទើរតែចេញមកក្រៅទៅហើយ។
" យ៉ាងមិច យើងគ្រាន់តែសង្កត់ប៉ុណ្ណឹងនាងថាថប់ដង្ហើម ចុះពេលយប់នោះយើងធ្វើអីលើពីសង្កត់ទៀតឡើងរាប់ម៉ោងមិចមិនថាថប់ផងទៅ "គេឃើញរឹកពានាងបែបនេះគេរឹតតែចង់ញោះនាងថែមទៀត
" ឈ្លើយ !! បានហើយលោកងើបពីខ្លួនខ្ញុំសិនទៅ ខ្ញុំប្រញាប់ទៅផ្លាសសម្លៀកបំពាក់ " នាងពិតជាអៀននឹងគេខ្លាំងណាស់ ស្ទើរតែរត់ជ្រែកដីអោយបាត់ទេ
" ទៅមិនទាន់បានទេនាងត្រូវតែសងយើងសិន ព្រោះយប់មិញនាងសន្លប់ចោលយើង នាងអោយយើងវាតែម្នាក់ឯង នាងដឹងទេពិបាកណាស់ពេលធ្វើវាម្នាក់ឯង វាមិនស្រួលទេពេល មិនបានឮសម្លេងថ្ងូររបស់នាង ឥឡូវត្រូវសងយើង1ទឹក2សិន ចាំយើងអោយនាងទៅ" គេឃើញអៀនគេមុខឡើងក្រហម ទៅហើយនៅតែបន្តញោះនាងបន្ថែមទៀត
" អត់ទេលោក...អ្ហឹម... " កាយតូចមិនទាន់និយាយចប់ប្រយោគផង បបូរមាត់ក្រាស់បានសង្រ្គប់ពីលើមាត់តូចច្រមិច ដោយការក្រលាស់ជញ្ជក់ដួងយកជាតិផ្អែមពេញបបូរមាត់នាងតូច ពោលពេញដោយការថ្នាក់ថ្នមបំផុត
YOU ARE READING
កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END)
Romanceដោយសារតែគំនុំបាំងមុខ ធ្វើអោយអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់ បានធ្វើអោយមនុស្សស្រីស្លូតត្រង់ម្នាក់ រងនូវការឈឺចាប់ គ្រប់រាងកាយ ត្រូវរងសម្ពាធ ការប្រមាណម៉ាកងាយគ្រប់សាររពើ មាត់និយាយថាស្អប់ណាស់ខ្ពើមណាស់មិនចង់ប៉ះ ប៉ុន្តែពេលដែលនាងនៅជាមួយអ្នកផ្សេង គេបែរជាខ...
