98

385 7 0
                                        

រីករាយក្នុងការអាន....

ព្រឹកថ្ងៃថ្មី
       នៅតំបន់ក្បែរជើងភ្នំមានខ្យល់បក់ល្ហៀកៗ បរិសុទ្ធស្រស់ស្រាយ បក្សាបក្សីត្រដាងស្លាបហើរប្រដេញគ្នាយ៉ាងមានសេរីភាព ។
       រាងកាយតូចត្រលឹងក្នុងរ៉ូបអៀបពណ៌សគេងយប់ កំពុងគេងកើយទ្រូងមាំយ៉ាងសុខស្រួលនិងមានក្តីសុខ មួយយប់ទល់ភ្លឺនាងគេងឆ្អែតឆ្អន់គ្មានចន្លោះ ប៉ុន្តែម្រាមដៃតូចៗ នៅតែខ្ញាំអាវរបស់អ្នកកម្លោះដដែលមិនលែង។
" ឈូរ...!!!ជីបៗ..!! " សម្លេងទឹកជ្រោះបន្លឺពីក្រោយផ្ទះនឹងសម្លេងសត្វយំប្រលែងប្រដេញគ្នាលែងហើរខ្វែងខ្វាត់ក្បែរផ្ទះ ជាហេតុនាំអោយរំខានដល់ដំណេកអ្នកកំពុងគេង នាងតូចភ្ញាក់កម្រើករាងកាយតិចៗស្របត្របកភ្នែកនាងបើកឡើងសន្សឹមៗទទួលយកថ្ងៃថ្មី អ្វីដែលនាងបានឃើញមុនគេនោះគឺទេសភាពតាមផ្ទៃកញ្ចក់ដែលនាងឃើញសឹងរាល់ថ្ងៃរយៈពេលពីរអាទិត្យមកនេះ ប៉ុន្តែនៅតែយល់ថាវាស្រស់ស្អាតជាប់ភ្នែកមិនចង់ឃ្លាន ។
     សេយ៉ុនសម្លឹងមើលភ្នំព្រៃប្រឹក្សាទាំងញញឹមរួចបិទភ្នែកម្តងទៀតស្រូបខ្យល់ដង្ហើមវែងចូលសួតយ៉ាងត្រជាក់ចិត្តនិងស្រស់ស្រាយ នាងតូចបើកភ្នែកឡើងជាថ្មី រួចងើបក្បាលសម្លឹងមើលមុខអ្នកដែលខ្លួនកំពុងដេកអោប ។ ក្នុងចិត្តនាងតូចសែននឹកខឹង រឿងពីម្សិញមិនដឹងជាទៅណាទេអោយនាងនៅម្នាក់ឯង
" បើខ្ញុំជាបិសាចណា៎ ខ្ញុំនឹងស៉ីលោកអោយខ្ទេចគ្មានសល់ឆ្អឹងនោះទេ មនុស្សអាក្រក់ទៅណាមកណាមិនដែលប្រាប់អោយដឹងទេ" សេយ៉ុនរអ៊ូងៅៗតែម្នាក់ឯងទាំងធ្វើមុខខឹង អំពើល្អគេរយៈពេលប៉ុន្មានខែដែលគេស្រលាញ់ថ្នាក់ថ្នមនាងប្រៀបដូចកែវភ្នែកនាងមើលមិនឃើញបែរជានឹកឃើញ និងចងចាំតែអំពើអាក្រក់របស់គេកាលពីម្សិលមិញ ទៅវិញ
" អុះ..!! " នាងតូចភ្ញាក់កន្ត្រាក់ខ្លួនរហ័សងាកមើលក្រោមពេលចង្កេះនាងត្រូវអោបរឹតដោយដៃមាំនរណាក៏មិនដឹង
" ចង់អោយអូនចង់ក្លាយជាបិសាចចង់សុីបងមែនទេ? បើចឹងស៉ីមក " ថេយ៉ុងសួរសេយ៉ុនទាំងញញឹមខណៈភ្នែកគេនៅបិទមិនទាន់បើក កំពុងគេងលក់សុខស្រួលក៏ត្រូវក្មេងខ្លះក្រោកមករករឿងទាំងព្រលឹម
" ប្រយ័ត្នខ្ញុំខាំលោកអោយស្លាប់ទៅ " សេយ៉ុននិយាយទាំងពេបមាត់ទឹកមុខកំណាច ធ្វើដូចជាបិសាចចឹង តែមិនបានអោយអ្នកដែលគេងអោបខ្លួនអោយខ្លាចទេ បែរជាសើចនឹងចរិកក្មេងរបស់នាងទៅវិញ
" សូមអញ្ជើញ ព្រះនាងស្ដេចបិសាច ចង់ស៉ីឬខាំ ចង់រំលោភខ្ញុំម្ចាស់ ព្រមជានិច្ច " ថេយ៉ុងបើកភ្នែកភ្នែកសម្លឹងមុខនាងតូចព្រមទាំងលើកដៃច្បិចថ្ពាល់នាងលេងតិចៗ  និយាយសម្ដីសុទ្ធតែភាសារស្ដេចតែមើលកាយវិការគេចុះ មិនធ្វើដូចសម្ដីសោះ
" បើចឹងព្រមធ្វើចំណីរបស់ខ្ញុំទៅ! " នាងតូចនិយាយដោយសម្លេងឃោឃៅទឹកមុខយ៉ាងកំណាច  តែនាទីបន្ទាប់
" អ្អឹម..!! " ថេយ៉ុងចាប់បង្វែរសេយ៉ុនអោយដេកក្រោមទ្រូងមាំគេ មុននិងថើបបឺតជញ្ជក់បបូរមាត់នាងតិចៗយ៉ាងទន់ភ្លន់ ខណៈប្រអប់ដៃមាំគេច្របាច់ទ្រូងណែនក្បំនាងទៅមកថ្នមៗជាចង្វាក់ ហុចផលអោយនាងតូចក្រោមទ្រូងគេថ្ងូរដើមក៎អោយរហឹមព្រោះស្រើបស្រាវ
" លោក "
" កុំមាត់ បងព្រមធ្វើជាចំណីរអូនហើយ "
" ព្រមធ្វើជាចំណីររបស់ខ្ញុំហេតុអីក៏លោកនៅលើខ្ញុំ "
" ចឹងប្ដូរវិញ អូនធ្វើជាចំណីររបស់បងម្ដង "
"  អ្ហឹមម៎...!!អ្ហាស៎ លោក " ថេយ៉ុងទៅថើបបបូរមាត់តូចច្រមិចរបស់នាងម្ដងទៀត ធ្វើអោយសេយ៉ុន ថ្ងូរដើមកបន្តិចព្រោះដៃមាំរបស់ថេយ៉ុងបានចាប់ច្របាច់ដើមទ្រូងមូលក្លុំ ម្ដងតិចៗម្ដងខ្លាំងៗធ្វើអោយនាងតូចពើងទ្រូងតាមការច្របាច់របស់គេ ធ្វើអោយនាងតូចស្លុងអារម្មណ៍តាម សឹងតែបាត់ស្មារតីហើយ

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Donde viven las historias. Descúbrelo ahora