84

362 8 0
                                        

រីករាយក្នុងការអាន...

+skip
+៧ថ្ងៃក្រោយមក

   ផ្ទៃមេឃបានភ្លឺស្រឡះ គ្មានពន្លឺអ្វីមករំខានដំណេករបស់អ្នកណានោះទេ ព្រោះពពកបានបិទបាំងពន្លឺកម្ដៅព្រះអាទិត្យអស់ហើយ បូកផ្សំជាមួយខ្យល់បក់រវិចឡើងត្រជាក់រហឹម ធ្វើអោយម្ចាស់កាយមាំ ដែលបានដេកស្ដូកស្ដឹកនៅលើគ្រែមន្ទីពេទ្យ ដោយមានគ្រងអាវឈុតរបស់អ្នកជំងឺពណ៌សរ ហើយនៅលើដៃមាំសុទ្ធតែសរសៃរវាម មានម្ជុលចាក់ដោតតរពីសារ៉ូម......
      នាទីបន្ទាប់ កាយមាំបានកម្រើកខ្លួនតិចៗត្របកភ្នែកក្រាស បានបើកម្ដងបន្តិចៗ....កែវភ្នែកថ្នាបានសម្លឹងទៅមើលខាងក្រៅបង្អួចដោយស្ងាត់ស្ងៀមបំផុតមិននិយាយជាមួយអ្នកណានោះទេ សូម្បីតែគ្រូពេទ្យដែលមកពិនត្យជំងឺ ពេទ្យសួរនាំយ៉ាងណាក៏នាយមិនឆ្លើយ....
     វិនាទីបន្ទាប់កែវភ្នែកថ្នាដែលសម្លឹងមើលទៅខាងក្រៅបង្អួចស្រាប់តែមានទឹកដកជាប់ក្នុងកែវភ្នែករបស់គេ មិនយូរទឹកភ្នែកដែលប្រឹងទប់ស្រាប់តែស្រក់ចុះដោយមិនបានប្រៀងទុក...សភាពរបស់គេបែបនេះមិនខុសពីមនុស្សដែលមានតែដង្ហើម ប៉ុន្តែគ្មានប្រលឹងនៅក្នុងខ្លួនសូម្បីតែបន្តិច....
   កន្លះម៉ោងក្រោយមក
        ក្រាក..!! សម្លេងបើកទ្វារបានបន្លឺឡេីងដោយបំបាត់ភាពស្ងប់ស្ងាត់ ដោយដៃតូចស្រឡូនរបស់ជេនឌី ដោយមានម្ខាងទៀតកាន់អារហារសម្រាប់អ្នកជំងឺ នាងបានយកអាហារនោះទៅទុកនៅលើតុ ហើយក៏ដើរមកក្បែរម្ចាស់កាយមាំនៅលើគ្រែពេទ្យ ដែលដេកស្ដូកស្ដឹង គ្មានកម្រើកខ្លួន ប៉ុន្តែកែវភ្នែកបានសម្លងទៅខាងក្រៅគ្មានព្រិចបន្តិច
" ថេយ៍បងយ៉ាងមិចហើយ " ដើមប្រយោគរបស់នាងបានបង្ករឡើង តែគ្មានការឆ្លើយតបពីម្ចាស់របស់វានោះទេ មានតែការស្ងប់ស្ងាត់ ដដែល
" អ្នកគ្រូពេទ្យ អ្នកជំងឺដឹងខ្លួនហើយ " ជេនឌីបានចុចទូរស័ព្ទទៅគ្រូពេទ្យ ប៉ុន្តែមិនទាន់បានប៉ុន្មានផង ក៏មានសម្លេងឆ្លើយ
" ចាស៎..!! ខ្ញុំនឹងទៅពិនិត្យគេឡូវនេះ "
" ថេយ៉ុងបងមាននៅឈឺត្រង់ណាទេ? " ជេនឌីចាប់ប្រអប់ដៃថេយ៉ុងព្រមទាំងនាំដោយក្តីបារម្ភបូកផ្សំស្នាមញញឹមសប្បាយចិត្តដែលគេដឹងខ្លួនមកវិញ....ប៉ុន្តែសំនួររបស់នាងគ្មានការឆ្លើយតបមកវិញសូម្បីបន្តិច មានតែរាងកាយមាំដែលគេងស្ងៀមៗបើកភ្នែកមិនព្រិច សម្លឹងមើលទៅខាងក្រៅ ប្រៀបដូចមនុស្សរុក្ខជាតិ លែងដឹង លែងឮ លែងទទួលយកអ្វីទាំងអស់ពីមជ្ឃដ្ឋានខាងក្រៅ ជាហេតុបណ្តាលអោយស្នាមញញឹមពព្រាយរបស់នាងតូចទាំងប៉ុន្មានរសាត់បាត់វិញភ្លាមៗ
" ថេយ៉ុងបងមានឮខ្ញុំហៅទេ " ជេនឌីអង្រួនស្មាថេយ៉ុងតិចៗខណៈកែវភ្នែកចាំសម្លឹងមើលអាការៈគេ ប៉ុន្តែនៅតែគ្មានការឆ្លើយតបមកវិញ ជាហេតុធ្វើអោយពាក្យសម្តីគ្រូពេទ្យគ្រប់ម៉ាត់លេចឡើងក្នុងខួរក្បាលរបស់ជេនឌីភ្លាមៗ
(ដុកទ័រ..!!បងថេយ៍យ៉ាងមិចហើយ?)
(គឺអ្នកជំងឺបែកក្បាលត្រង់ផ្នែកខាងក្រោយហើយថែមទាំងមានឈាមកកក្នុងខួរក្បាលថែមទៀត ប៉ុន្តែអ្នកនាងកុំបារម្ភ ព្រោះពួកខ្ញុំបានវះកាត់យកចេញអស់ហើយ តែអ្វីដែលពួកយើងបារម្ភខ្លាំងក្នុងពេលនេះគឺជំងឺផ្លូវចិត្តគេ ហេតុនេះហើយទើបត្រូវចាំតាមដានអាការៈគាត់បន្ត ព្រោះខ្ញុំខ្លាចថាវានិងធ្ងន់ធ្ងរខ្លាំងជាងមុន)
ក្រាក..!!សម្លេងបើកទ្វារបានបន្លឺឡេីងដោយបានដាស់អារម្មណ៍អ្នកដែលឈរគិត ត្រូវបានងាកមើលម្នាក់នោះមិនមែនក្រៅពីអ្នកណាគឺសត្រូវបេះដូងលោក គីមថេយ៉ុងនេះឯង
" បងអ៊ុនវ៉ូ បងមកធ្វើអី " ជេនឌីសួរទៅអ្នកកម្លោះដោយសម្លេងភ្ញាក់ផ្អើល
" គឺបងមកមើលកូនឆ្កែខ្លះ ថាវាយ៉ាងមិចហើយ "
" បង.. "
" ខ្ញុំថាបើឯងបែបនេះ!ខ្ញុំប្រហែលត្រូវយកសេយ៉ុនចេញពីឯងហើយ បើសិនជាឯងនៅតែបែបនេះទៀតនោះ ហើយរឿងកូនរបស់ឯង កុំសង្ឃឹមថាឯងបានឃើញគេនោះ! " ប្រឃោគចុងក្រោយរបស់អ៊ុនវ៉ូដែលនិយាយមក តែសម្ដីរបស់គេនិយាយមិញនេះបានធ្វើអោយមនុស្សស្រីដែលឈរក្បែររបស់របស់គេត្រូវភ្ញាក់ផ្អើលហើយក៏បើកភ្នែកធំៗមើលមុខអ៊ុនវ៉ូ
" បងនិយាយថាមិចសេយ៉ុនមិនទាន់ស្លាប់មែនទេ? "
" ត្រូវហើយ នាងមិនទានស្លាប់ទេ " នាយក៏អាចដឹងថាថេយ៉ុងមានសភាពដុនដាបដល់ថ្នាក់នេះ  ក៏ព្រោះគេគិតថាកូននិងប្រពន្ធស្លាប់ ជាហេតុធ្វើអោយប៉ះពាល់ដល់អារម្មណ៍គេយ៉ាងខ្លាំង ទាំងដែលការពិតវាមិនមែននាងមិនទាន់ស្លាប់ មិនទាន់ទៅណា នាងគ្រាន់តែគេងសម្រាកមិនទាន់ដឹងខ្លួនប៉ុណ្ណោះ...តែថា...សម្តីមួយប្រយោគអ៊ុនវ៉ូមុននេះហាក់មានប្រសិទ្ធភាពខ្លាំងលើសការគិត ប្រៀបដូចឱសថទិព្វជប់ពីឋានសួគ៌យកមកជួយប្រោស់ព្រំជីវីតមនុស្ស ព្រោះម្នាក់ទៀត គ្រាន់តែសម្លេងជ្រៀតចូលដល់ត្រចៀកភ្លាម...គេក៏រហ័សងាកបែរទៅរកជេនឌីនឹងអ៊ុនវ៉ូយ៉ាងលឿនព្រមទាំងស្ទុះក្រោកដូចមាននរណាចាប់ទាញ
" មិ-មិញនេះឯងនិយាយអី? " សម្លេងស្អកស្តាប់សឹងមិនឮថេយ៉ុងឧទានសួរអ៊ុនវ៉ូទាំងញ័របបូរមាត់ ខណៈបេះដូងក្នុងប្រអប់ទ្រូងក៏ចាប់ផ្តើមច្របាច់ខ្លាំងៗលោតលាន់សម្លេងដឹបៗ...សឹងខុសចង្វាក់ ទាំងដែលមុននេះស្ងាត់សម្លេងសូន្យឈឹង ចំណែកទឹកភ្នែកអ្នកកម្លោះជាច្រើនដំណក់ក៏ចាប់ផ្តើមច្រាលចេញពីកែវភ្នែកហូរស្រក់តក់ៗស្រោចស្រពលើផែនថ្ពាល់...យកនាងចេញពីគេតើមានន័យយ៉ាងមិច?
" បងស្តាប់ខ្ញុំណា!សេយ៉ុននាងមិនទាន់ស្លាប់ទេ! " ម្តងនេះមិនបានលេងសើច ជេនឌីរហ័សដើរទៅប្រាប់គេព្រមទាំងលើកដៃទាំងសងខាងក្រសោបផ្ទៃមុខថេយ៉ុង ប្រាប់គេដោយសម្លេងប្រជាប្រជា
" ជេនមិនបានកុហកខ្ញុំទេមែនទេ ហ្ហឹកៗ " ថេយ៉ុងសួរជេនឌី ទាំងញ័របបូរមាត់តតាត់ស្របកែវភ្នែកពោពេញដោយដំណក់ទឹកភ្នែកគេសម្លឹងមុខជេនឌីឆ្លាសគ្នាជាមួយអ៊ុនវ៉ូពោពេញដោយភាពភ័យខ្លាច ខ្លាចគ្រប់រឿង ខ្លាចថាពាក្យដែលពួកគេនិយាយមុននេះគ្រាន់តែជាពាក្យកុហកបោកបញ្ឆោតគេ
" ហេតុអីក៏ឯងធ្វើមុខបែបនេះ ឯងគិតថាយើងកុហសឯងឬ? " អ៊ុនវ៉ូលើកចីញ្ចើមសួរថេយ៉ុងព្រមទាំងបង្ហាញទឹកមុខច្បាស់លាស់ ទៅកាន់គេ ជាហេតុបណ្តាលអោយទឹកភ្នែក អ្នកកម្លោះហូរស្រក់កាន់តែច្រើន
" ហ្អឹកៗ " សម្លេងយំពោពេញដោយភាពក្តីរំភើបច្រើនអនេកជោជន់ឡើងពេញក្រអៅបេះដូង ព្រមទាំងយំដង្ហក់ខ្លាំងៗ ខណៈទឹកភ្នែកនៃក្តីរំភើបគ្រប់ដំណក់ហូរចុះជោគជាំ ទីបំផុតនាងត្រឡប់មកវិញហើយ មករកគេវិញហើយ
" នាងមិនទាន់ស្លាប់ទេ ហើយថែមទាំងពរពោះកូនភ្លោះអោយឯងថែមទៀត "
-----

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Where stories live. Discover now