រីករាយក្នុងការអាន....
" បើស្ដាប់តាមបញ្ជាខ្ញុំនឹង មិនផ្គើនជាមួយនឹងខ្ញុំទេ នាងក៏មិនធ្លាក់ក្នុងសភាពបែបនេះដែល " ថេយ៉ុងនិយាយតិចៗហើយក៏លើកដៃទៅអង្អែលក្បាលកាយតូចថ្នមៗ ថែមទាំងថើបក្បាលរបស់នាងដើម្បីស្រូបក្លិនក្រអូបប្រហើរ ចេញពីសក់របស់នាង
" ហឹម..!! " សេយ៉ុនក្រហឹមដើមកបន្តិច ហើយរឹតតែត្បុលជ្រុបមុខនឹងកាយមាំ ហើយក៏អោបគេដើម្បីទទួល កម្តៅពីកាយមាំ ព្រោះពេលព្រឹកព្រលឹមបែបនេះ មេឃចុះត្រជាក់ណាស់ កាយមាំឃើញនាងអោយខ្លួនបែបនេះ ថេយ៉ុង ចាប់ផ្តើមបញ្ចេញស្នាមញញឹមស្រទន់ឡើងស្រស់សង្ហា តែគួរអោយស្ដាយណាស់ អ្នកដែលគេងលក់មិនបានឃើញ
" ស្រីច្រម៉ក់ឆាប់ងើបឡើង ភ្លឺហើយ " ថេយ៉ុង ទះថ្ពាល់ប៉ោងៗតិចៗ ដើម្បីអោយភ្ញាក់ ប៉ុន្តែសេយ៉ុន នាងគ្រាន់តែបម្រាសខ្លួនបន្តិច ក៏គេងអោបនាយបន្ត ចំណែកថេយ៉ុង រាងភ្ញាក់បន្តិចហើយ នេះនាងអោបគេមែនទេ? ថេយ៉ុង សម្លឹងមុខបានមួយសន្ទុះ ក៏នឹកឃើញ ល្បិចមួយដើម្បីធ្វើអោយនាងភ្ញាក់ រួចថេយ៉ុងក៏អោនខ្សឹបត្រចៀកនាងនិយាយដោយសម្លេងស្រើបស្រាល
" យប់មិញខ្លាំងដល់ថ្នាក់នេះមែនទេ?បានជា ក្រោបមិនរួច " សម្លេងស្រើបស្រាល បានបង្ហើរឡើង ដោយមានដង្ហើមក្ដៅមកប៉ះត្រចៀក ជាមួយប្រយោគរលឹកដល់ការចងចាំកាលពីយប់មិញ ធ្វើអោយអ្នកដែលគេងលក់ ត្រូវភ្ញាក់ហើយក៏បើកភ្នែកធំៗ ស្វាងលឿនចេស ដូចត្រូវគេទះដប់កំផ្លៀងចឹង
" យ៉ាងមិចដែលយប់មិញក្បាច់ថ្មីស្រួលទេ បើខ្ញុំវិញស្រួលខ្លាំងណាស់ នាងដូចខ្ញុំទេ? " ថេយ៉ុងបន្ដបេះបួយមិនឈប់ ចិត្តចង់ញោះនាងអោយខឹងកាត់ព្រឹក សេយ៉ុនឮគេនិយាយបែបនេះច្រាលឈាមមួយរំពេច នាងចាំមាត់ទប់អារម្មណ៍ខ្មាស់អៀន លាយឡំ នឹងអារម្មណ៍ខឹង រាងកាយរបស់នាងឡើងក្រហមរងាលពេញពេញខ្លួន អោយតែគិតពីរឿងយប់មិញ មិនដឹងជារាងកាយ ឆ្កួតឡប់ស្អីទេ តបតរទៅគេវិញគ្រប់ចង្វាក់ បានរហូតមិនដឹងជាប៉ុន្មានម៉ោងទេ
" តែបើខ្ញុំគិតថាប្រហែលជាមានក្ដីសុខខ្លាំងហើយ ព្រោះនាងថ្ងូរឡើងក្រលួច...ធ្វើអោយខ្ញុំនេះស្ដាប់ហើយសែនពេញចិត្តដឹតអារម្មណ៍ណាស់ " សម្ដីញេះញងបេះបួយ នៅពេលដែលគេរលឹករឿងស្រើបស្រាលមិនឈប់ សេយ៉ុនក្ដាប់ដៃសែនខ្នាញ់នឹងសម្ដីរបស់គេណាស់ ហេតុក៏គេមករលឹករឿងអីបែបនេះចឹង រាល់ដងអោយតែនាងដេកជាមួយគេ ថ្ងៃខ្លះខ្មោចចូលអារម្មណ៍ល្អមកញោះបេះបួយនាង បើថ្ងៃខ្លះខ្មោចចេញ តែងតែស្រែកគំហកដំឡើងកែវភ្នែកសម្លឹងយ៉ាងកំណាចរករឿងនាងគ្មានហេតុផល..!! មនុស្សស្អីតាមមិនទាន់សោះ..!!
YOU ARE READING
កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END)
Romanceដោយសារតែគំនុំបាំងមុខ ធ្វើអោយអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់ បានធ្វើអោយមនុស្សស្រីស្លូតត្រង់ម្នាក់ រងនូវការឈឺចាប់ គ្រប់រាងកាយ ត្រូវរងសម្ពាធ ការប្រមាណម៉ាកងាយគ្រប់សាររពើ មាត់និយាយថាស្អប់ណាស់ខ្ពើមណាស់មិនចង់ប៉ះ ប៉ុន្តែពេលដែលនាងនៅជាមួយអ្នកផ្សេង គេបែរជាខ...
