" បាន..បាន..!! បងឈប់និយាយហើយ " ថេយ៉ុងខំប្រឹងទប់សម្លេងសំណើចហើយនិយាយធម្មតា ព្រោះមិនចង់អោយក្មេងខ្លះយំ ខឹងពិបាកក្នុងការលួងណាស់ នាទីបន្ទាប់ថេយ៉ុងក៏លាតកន្សែងហើយទៅរុំខ្លួននាងតូច ហើយក៏លើកបីនាងដើរចេញពីបន្ទប់ទឹក សំដៅទៅគ្រែគេងរបស់ពួកគេ ពេលដើរទៅដល់ដាក់នាងអោយអង្គុយលើកគ្រែថ្នមៗ
" អូនរងារ ទេ? "
" ចាស៎..!! រងារ " សេយ៉ុនឆ្លើយប្រាប់គេទាំងបបូរមាត់ញ័រតិចៗ រាងកាយនាងរួញដូចកូនកណ្តុរនៅក្នុងរង្វង់ដៃគេ ទើបថេយ៉ុងរហ័សបីនាងដើរសំដៅទៅរកគ្រែគេង រួចដាក់នាងឱ្យអង្គុយលើពូកថ្នមៗ
" អង្គុយទីនេះហើយ បងទៅយកខោអាវឱ្យអូន "
" ចាស! " សេយ៉ុនតាមសម្លឹងផែនខ្នងគេទាំងរងារញាក់ ពេលគេចូលបន្ទប់ខោអាវបាត់ បបូរមាត់ស្លេកក៏លេចស្នាមញញឹមមកយ៉ាងមានក្តីសុខ ប្រុសម្នាក់នេះពេលកាចសាហាវគឺគួរឱ្យខ្លាចណាស់ នាងមិនធ្លាប់គិតទាល់តែសោះថាគេអាចទន់ភ្លន់និងកក់ក្តៅខ្លាំងបែបនេះ។
" អូនញញឹមអី? " សេយ៉ុនដើរចេញពីបន្ទប់ខោអាវមកវិញឃើញនាងអង្គុយញញឹមទាំងអន្លង់អន្លូចតែម្នាក់ឯង ទើបគេចោលសំណួរទៅនាំឱ្យនាងតូចភ្ញាក់សឹងភ្លាត់ព្រលឹង
" អឺគឺអត់ទេ! " សេយ៉ុនព្រិចភ្នែកញាប់ៗរហ័សប្រាប់គេទាំងទឹកមុខឡើងក្រហម ថេយ៉ុងញញឹមបែបអស់សំណើចបន្តិចរួចយករ៉ូបពណ៌ទឹកសមុទ្រមានលាយផ្កាតិចៗដៃតូច សម្រាប់ស្ត្រីមានផ្ទៃពោះពាក់ឱ្យនាង រួចគេក៏យកម៉ាសុីនផ្លំសក់មកផ្លំសម្ងួតសក់ឱ្យអ្នកម៉ាក់វ័យក្មេងព្រោះខ្លាចនាងផ្តាសសាយ សេយ៉ុនអង្គុយស្ងៀមៗឱ្យគេរៀបចំខ្លួនឱ្យ ព្រោះនាងទម្លាប់ទៅហើយ រយៈពេល២អាទិត្យមកនេះគេស្លៀកពាក់និងរៀបចំខ្លួនឱ្យនាងជារៀងរាល់ថ្ងៃមិនដែលខាន ។
" ពេលរៀលចំខ្លួនរួច ពួកយើងធ្វើអាហារញុាំជាមួយគ្នាល្អរទេ " ថេយ៉ុងផ្លុំសក់នាងបណ្ដើរ និយាយបណ្ដើរហើយថែមទាំងសម្លឹងមុខនាងតូចតាមកញ្ចក់នៅមុខតុកមុខសំអាង នាងតូចញោចស្នាមញញឹមចេញមក
" ចាស៎..!!លោកចេះធ្វើដែលឬ? " សេយ៉ុនសួរទាំងឆ្ងល់ ព្រោះមិនដែលឃើញថេយ៉ុងចូលផ្ទះបាយនោះទេ
" អូនចង់មានន័យថាមិច នាងល្អិត " ចង់ម៉ាក់ងាយគេថាមិនចេះធ្វើម្ហូបមែនទេ
" មិនដឹង " នាងតូចពេបមាត់ហើយក្រវីក្បាលតិចៗ..កម្លោះក្រមុំទាំងពីអ្នកកំពុងតែញោះគ្នា ថែមទាំងសើចសប្បាយ សម្លេងសើចកក្អឹករបស់អ្នកទាំងបានខ្ទរសាយពេញបន្ទប់
រយ:ពេលប៉ុន្មានខែមកនេះ ថេយ៉ុងមើលថែថ្នាក់ថ្នមនាងតូចដូចជាកែវភ្នែកចឹងមិនអោយនាងឃ្លាតចេញពីគេមួយជំហ៊ាននោះទេ ទៅណាមកណាទាលតែមានគេទើបអាចទៅបាន ហើយនាយមិនដែលធ្វើអោយសេយ៉ុនយំខូចចិត្តទៀតនោះទេ គេមើលថែយ៉ាងល្អបំផុត
YOU ARE READING
កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END)
Romanceដោយសារតែគំនុំបាំងមុខ ធ្វើអោយអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់ បានធ្វើអោយមនុស្សស្រីស្លូតត្រង់ម្នាក់ រងនូវការឈឺចាប់ គ្រប់រាងកាយ ត្រូវរងសម្ពាធ ការប្រមាណម៉ាកងាយគ្រប់សាររពើ មាត់និយាយថាស្អប់ណាស់ខ្ពើមណាស់មិនចង់ប៉ះ ប៉ុន្តែពេលដែលនាងនៅជាមួយអ្នកផ្សេង គេបែរជាខ...
