រីករាយក្នុងការអាន....
" ឆាប់និយាយមក តើលក្ខខណ្ឌអីរបស់លោក " ស៊ូណាតបទៅនាយកម្លោះវិញទាំងមិនចិត្ត តែនៅក្នុងចិត្តរបស់នាងវិញ បែបទៅជាភិតភ័យ អីក៏មិនដឹង
" នាងចង់ដឹងមែនទេ បាន "
" អាយ.." ស៊ូណាស្រែកឡើងភ្លាត់សម្លេង នៅពេលដែលនាយកម្លោះ បានចាប់ក្រវែងនាង ទៅលើពូកម្ដងទៀត ដោយការសង្រ្គប់ពីលើនាងទៀតផង ហើយគេនិយាយថា
" យើងអោយនាង មាន2ជម្រើស : លក្ខខណ្ឌទី1 នាងព្រមធ្វើវាជាមួយយើងម្ដងទេ? លក្ខខណ្ឌទី2 បើនាងមិនព្រម យើងមិនព្រមអោយទៅដោយងាយនោះទេ " នាយសង្ហាចាប់ផ្តើមញោចស្នាមញញឹមចុង ហើយក្នុងខួរក្បាលរបស់គេពោលពេលទៅដោយល្បិចរាប់រយជំពូក ធ្វើអោយនាងតូចតាម ចាប់ផ្តើមបុកពោះផឹបៗហើយ
" នេះលោកឆ្គួតទេហេ៎? លក្ខខណ្ឌស្អីរបស់លោកទៅ ខ្ញុំមិនរើសនៅលក្ខខណ្ឌដ៏ឆ្គួត ឡប់របស់លោកទេ លែងខ្ញុំ " ស៊ូណាឆ្លើយបដិសេធទៅ ជីមីន យ៉ាងរហ័ស ថែមទាំងរើកព្រោល ខ្លាំងៗ
" យើងសួរនាងម្ដងទៀតរើស ឬ មិនរើស " ជីមីនសួរទៅនាងម្ដងទៀត ដោយគ្រឺតធ្មេញ
" ខ្ញុំប្រាប់លោកហើយ ថាខ្ញុំមិនរើសទេ..!! គ្រឹម..!! "
" អូយយ.." ស៊ូណាបានស្រែកដាក់ត្រចៀកនាងកម្លោះ ឡើងខ្លាំង ហើយបានខាំស្លឹកត្រចៀកនាយជីមីន ឡើងចង់ចេញឈាមទៅហើយ រីឯនាងតូចវិញ ឃើញខ្លួនមានសិរីភាពបែបនេះ ក៏រួញកាយមាំចេញ ហើយក៏ស្ទុះរត់ទៅប្រមូល សម្លៀកបំពាក់ សំដៅទៅបន្ទប់ទឹក ចំណែក ជីមីនវិញ កុំពុងតែអង្គុយ ផ្ទប់ត្រចៀកខ្លួនឯង ទាំងក្ដៅចិត្ត
" ចាំមើលទៅនាងស្រីឆ្គួត ចេញមកវិញពេលណានាងមិនរួចខ្លួនឡើយ..!! អូយ ចេញឈាមឬអត់ទេនៀក..!! " គេអង្គុយនិយាយម្នាក់ៗ ទាំងក្ដៅចិត្តស្ទើរយែឆេះទៅហើយ រីឯនាងតូចវិញ កុំពុងតែឈរសម្លឹងមើលខ្លួនឯងនៅក្នុងកញ្ចក់ បន្ទប់ទឹក នាងមើលខ្លួនឯង ទាំងយំស្រស្រាក..!! ភាពបរិសុទ្ធរបស់នាង ត្រូវខ្ទេចខ្ទីអស់ហេីយ ដោយសាប្រុសម្នាក់នឹង នាងខំថែរក្សាវាទុក អោយបុរស ណាដែលស្មោះត្រង់ ច្បាស់លាស់ គោរពស្រឡាញ់នាង ប៉ុន្តែពេលនេះនាង បានបាត់បងវាហើយ ក្នុងរយះពេលមួយយប់ ត្រូវបំផ្លាញភាពបរិសុទ្ធ នាងអស់ហើយ
" ហ្ហឹក..!! ហេតុអីក៏ក្លាយទៅជាបែបនេះ ហ្ហឹក នាងស៊ូអើយ ហេតុអី ហ្ហឹក..!! ឈូ..!! " សម្លេងបើកទឹកបានបន្លឺឡើង ស៊ូណា ឈរដុសខ្លួនខ្លាំងៗ ស្ទើរតែដាច់រលាត់សាច់ហើយ ពេលនេះវេលានេះ នាងស្អប់ខ្ពើមខ្លួនឯង ខ្លាំងណាស់ដែលយកខ្លួនមកប្រឡូកប្រឡាក់ ជាមួយបុរស ដែលនាងមិនធ្លាប់ស្គាស់។
មួយសន្ទុះក្រោយមក កាយតូចបានចេញពីបន្ទប់ទឹកមកវិញ ក្នុងសម្លៀកបំពាក់ របស់នាងដដែល។ ស៊ូណា ដើរតិចៗ មិនចង់បង្កសម្លេង អោយអ្នកម្ខាងឮឡើយ នាងតូច ដើរបានប៉ុន្មានជំហ៊ាន ស្តាប់តែមានសម្លេងគ្រលរបានបន្លឺឡេីង
YOU ARE READING
កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END)
Romanceដោយសារតែគំនុំបាំងមុខ ធ្វើអោយអ្វីៗគ្រប់យ៉ាងនឹងត្រូវបាត់បង់ បានធ្វើអោយមនុស្សស្រីស្លូតត្រង់ម្នាក់ រងនូវការឈឺចាប់ គ្រប់រាងកាយ ត្រូវរងសម្ពាធ ការប្រមាណម៉ាកងាយគ្រប់សាររពើ មាត់និយាយថាស្អប់ណាស់ខ្ពើមណាស់មិនចង់ប៉ះ ប៉ុន្តែពេលដែលនាងនៅជាមួយអ្នកផ្សេង គេបែរជាខ...
