36

466 8 0
                                        

រីករាយក្នុងការអាន....

កាយតូចឃើញគេ សម្លឹងមើលនាងមិនដាក់បែបនេះផ្ទៃ មុខភ្លឺរលោងចាប់ផ្តើមក្រហម ងាំង ថេយ៉ុង ឃើញបែបនេះក៏សួរ÷
" មិចក៏មុខនាងក្រហមខ្លាំងម្លេះ....!!នាងអៀនយើងមែនទេ?  " គេមើលទៅនាងដោយអស់សំណើចនៅក្នុងចិត្ត
"......" កាយតូចខាំមាត់មិននិយាយអីទាំងអស់ នាងខំប្រឹងជូតខ្លួនរបស់គេអោយហើយ នឹងអាលបានចេញពីបុរសម្នាក់នេះ
" លោកខ្ញុំជូតខ្លួនអោយរួចហើយ... !! ខ្ញុំអាចចេញទៅក្រៅបានទេ? " សេយ៉ុន សួរទៅ ថេយ៉ុង ដោយអោនមុខចុះ
" នាងជូតតែខ្លួនយើងនឹង...!! ចុះខាងក្រោមនាងមិចមិនជូតផងទៅ...!! ឆាប់ដោះខោយើងចេញទៅ  ស្អុះស្អាបណាស់ " គេឃើញនាងអៀនគេបែបនេះ ចាប់ផ្តើមបេះបួយនាងបន្តទៀត ចំណែកកាយតូចវិញ គ្រាន់តែឮគេនិយាយបែបនេះ ងើយមុខឡើង ហើយបើកភ្នែកធំៗសម្លឹងមើលគេទាំងហួសចិត្ត

" នេះត្រូវជូតខាងក្រោមទៀតមែនទេ? " សេយ៉ុន សួរគេទាំងសម្លេងភ្ញាក់ផ្អើល
" មែនហើយ អោយឆាប់ឡើង " ថេយ៉ុង
" អត់ទេ...!!លោក...!! "
" យ៉ាងមិចចង់ជំទាស់បញ្ជារបស់យើងមែនទេ? យើងសួរនាងម្ដងទៀតធ្វើឬមិនធ្វើ បើមិនធ្វើទេយើងនឹង...!!"
" ធ្វើហើយៗលោក "នាងឆ្លើយយ៉ាងរហ័ស មិនអោយ ថេយ៉ុង និយាយចាប់ប្រយោគទាន់ឡើយ
" បើចឹងក៏ឆាប់ដោះខោយើងចេញទៅ "
" ខ្ញុំដឹងហើយ " នាងនិយាយហើយ ក៏យកដៃស្រឡូន ទៅដោះខោគេយឺតៗ ហើយងាកមុខចេញផងបិទភ្នែកផង ធ្វើអ្នកម្ខាងទៀតអស់សំណើច រួចរកនឹក មកញោះនាងបន្ថែមទៀត
" ងាកមុខចេញធ្វើអី...!! ធ្វើដូចជាមិនធ្លាប់ឃើញចឹង " គ្រាន់តែឮគេនិយាយបែបនេះ មុខនាងរឹតតែក្រហមខ្លាំងលើសដើម
"....." សេយ៉ុន មិននិយាយអ្វីទេ នាងដោះខោអោយគេរួចហើយ ទុកតែខោខ្លីតូចរបស់គេប៉ុណ្ណោះ សេយ៉ុន ក៏យកកន្សែង មកពូតទឹកអោយសោះ ហើយជូតអ្វីដែលគេប្រាប់ នាងជូតផងអៀនផង ខឹងគេផង អារម្មណ៍របស់នាងពេលនេះចាប់ផ្តើមច្របូកច្របស់គ្នាហើយ

" លោកខ្ញុំជូនរួចហើយ...!! តើខ្ញុំអាចចេញទៅក្រៅបានហើយឬនៅលោកប្រុស? " សេយ៉ុន ក៏សួគេម្ដងទៀត
" មិនបាច់ទៅណាទាំងអស់ នៅជាមួយយើងទីនេះហើយ "
" តែខ្ញុំចង់ទៅងូចទឹក ព្រោះអីខ្ញុំមិនបានងូចតាំងពីល្ងាចមកម្លេះ " កាយតូចចាប់ផ្ដើមនិយាយរកលេសចេញពីគេម្ដងទៀត លើកនេះនាងជឿជាក់លើខ្លួនឯងថា នឹងចេញពីគេអោយបាន
" ក្រែងនាងមកនៅបន្ទប់ជាមួយយើងមិនចឹង ហើយក៏ទៅងូចទឹកនៅក្នុងបន្ទប់យើងទៅ ហើយនាងគិតចង់ទៅងូចទឹកនៅឯណា...!!! " ថេយ៉ុង លើកចិញ្ចើមសួរនាងទាំងងឿងឆ្ងល់ មកនៅបន្ទប់រួមជាគ្នាហើយ គិតចង់ទៅណាទៀត

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Donde viven las historias. Descúbrelo ahora