71

464 9 2
                                        

រីករាយក្នុងការអាន...

" បាទ " មួយមាត់យ៉ាងខ្លីហើយឡើងរលួយ ក្នុងចិត្តគេពិតជាអស់សំណើចណាស់ នាយអង្គុយសម្លឹងមើលមុខក្រហមព្រឺងៗរបស់កាយតូច ដោយស្នាមញញឹមយ៉ាងស្រស់ដោយការ មើលថ្ពាល់ប៉ោងៗ របស់នាង គេមិនដែលដឹងសោះថារាល់ពេលដែលគេញោះនាងម្ដងៗ នាងតែងតែខឹងផងអៀននឹងគេផង ថេយ៉ុងអង្គុយសម្លឹងមុខនាងយូរកាន់តែស្រឡាញ់ខ្លាំងឡើង ព្រោះអារម្មណ៍របស់គេមិនដឹងចាប់ផ្តើមស្រឡាញ់នាងតាំងពីពេលណាក៏មិនប្រាប់មិនត្រូវ។ ចំណែកសេយ៉ុន ដែលអង្គុយលើភ្លៅមាំ កំពុងតែជក់ចិត្តដិតអារម្មណ៍នឹងអារហាររបស់ខ្លួន នាងអង្គុយញុាំយ៉ាងឆ្ងាញ់ មិនចាប់អារម្មណ៍នឹងម្នាក់ទៀតដែលកំពុងសម្លឹងមុខនាងនោះទេ..!! នាងគិតថាប៉ុន្មានថ្ងៃដែលនាងមកនៅក្បែរគេ នាងបានញុាំបានគេងលក់យ៉ាងស្រួល ឬមួយក៏នាងចាញ់កូនមិនបាននៅក្បែរគេ នាងគិតហើយខ្មាស់អារម្មណ៍ខ្លួនឯងណាស់
" លោក..!! អស់ហើយ ខ្ញុំ..!! ខ្ញុំសុំញុាំរបស់លោកដែរបានទេ? " ថ្ងៃនេះនាងញុាំបាយបានច្រើនហើយនៅមិនឆ្អែតទៀត សេយ៉ុនឃើញគេមិនញុាំទើបសុំព្រោះពេលនាងឃ្លានត្រូវការញុាំអោយឆ្អែត
" លោកណា..!! នៅទីនេះមិនមានលោកទេ មានតែបងហើយនឹងអូន " ថេយ៉ុងធ្វើជានិយាយមិនដឹងអី ហើយក៏បន្តធ្វើជាញុាំ ប៉ុន្តែកែវភ្នែកសម្លឹងមើលអ្នកក្បែរខ្លួន នាងខឹងគេមិនអោយញុាំឡើងមុខក្រហមហើយ
" លោកថេយ៍..!! សុំញុាំដែរបានទេ..!! ផាច់..!! " សេយ៉ុនប្រុងយកព្រាបដួសម្ហូបខាងគេហើយ ស្រាប់តែដៃមាំបានវៃដៃនាងបន្តិច ធ្វើអោយសេយ៉ុនខឹងរឹតតែខ្លាំងហើយក៏និយាយបន្ត
" មិនអោយញុាំក៏អត់ទៅ ខ្ញុំទៅញុាំជាមួយអ៊ុំសាយវិញ " វិនាទីនេះនាងខឹងគេខ្លាំងណាស់ នាងនិយាយហើយក៏រំកិលខ្លួនចុះពីភ្លៅរបស់គេ ប៉ុន្តែនាងចុះមិនបានសោះ នាងកាន់រើគេកាន់តែរឹតនាងបន្ថែម ដោយសារអស់ទ្រាំនឹងថេយ៉ុងខ្លាំងពេក នាងមួលដើមដៃមាំរបស់ឡើងជាំ ប៉ុន្តែថេយ៉ុងហាក់ដូចជាធ្វើជាមិនឈឺចឹង ប៉ុន្តែក្នុងចិត្តក្នាញ់នឹងក្មេងម្នាក់នេះខ្លាំងណាស់
" ដក ដៃរបស់លោកចេញទៅ មនុស្សកំណាញ់ ខ្ញុំមិនចង់អង្គុយជាមួយលោកនោះទេ ហើយរឹតតែមិនចង់និយាយជាមួយលោកដែរ " ថេយ៉ុងឮនាងតូចនិយាយបែបនេះក៏ប្រលែងនាងអោយទៅ កាយតូចឃើញគេប្រលែងខ្លួនបែបនេះក៏ប្រញាប់ចុះហើយក៏សំដៅទៅផ្ទះបាយ ដែលមានស្រីចំណាស់កុំពុងតែលាងចានដាក់រាវ គ្រាន់តែដើរទៅដល់ភ្លាមនាងក៏រហ័សសួរ
" អ៊ុំ មាននៅសល់ម្ហូបហើយនឹងបាយខ្លះទេ ខ្ញុំសុំញុាំបន្តិច " សេយ៉ុនសួរទៅគាត់ ប៉ុន្តែអ៊ុំសាយឮនាងនិយាយបែបនេះក៏ងាកទៅមើលមុខនាយកម្លោះដែរអង្គុយនៅលើតុក អាហារដែលកុំតែសុីញ៉ូភ្នែក ដូចកំពុងប្រាប់នរណាចឹង
" អឺ..!! គឺ...!! " គាត់និយាយដូចជារដាក់រដុប ហើយភ្នែកសម្លឹងមើលនាយកម្លោះដែលកំពុងធ្វើកាយវិការ កុំអោយប្រាប់នាង ស្រីចំណាស់សម្លឹងមើលគេរៀងយូរបន្តិចក៏យល់នៅអ្វីដែលគេកំពុងតែធ្វើ
" អរ..!! ក្មួយគឺអស់បាត់ហើយ ព្រោះធ្វើតែបន្តិចទេ តែអ៊ុំឃើញម្ហូបលើកទៅច្រើនតើ? មិចក៏ក្មួយមិនទៅញុាំ "
" ខ្ញុំមិនចង់ញុាំជាមួយមនុស្សអាក្រក់ ចិត្តកំណាញ់ម្នាក់នោះទេ " នាងនិយាយហើយងាកសម្លក់មុខបរុសម្នាក់នោះដោយកែវភ្នែកកាច
" ហេតុអីក៏ថាអោយលោកប្រុសថេយ៍បែបនេះ ទោះបីជាគាត់អាក្រក់ប៉ុន្ដែចិត្តគាត់មិនកំណាញ់ទេ " អ៊ុំស្រីគាត់ពន្យល់អោយនាងតូចស្ដាប់ តែនាងហាក់ដូចជាមិនចង់នោះទេ ព្រោះអ្វីនៅពេលនេះនាងកំពុងតែងស្អប់មុខប្រុសម្នាក់នោះខ្លាំង
" អ៊ុំ  ប៉ុន្តែ..!! "
" គ្មាន តែអីទេ ឯងទៅៗ "
គ្រូក..!! គ្រូកៗ..!! សម្លេងកូរពោះបានឮម្ដងទៀតហើយ កាយតូចបានយកដៃទៅអង្អែរ ហើយក៏ធ្វើមុខជូរ រួចក៏ដើរទៅតុកអារហា នាងដើរយឺតៗរួច ក៏ទាញកៅអីមួយមកអង្គុយជិតនាយ មិនទាន់នឹងដាក់ខ្លួនផងស្រាប់តែ÷
" អាយ..!! យ៉ាងមិចលោកនឹង " សេយ៉ុន ស្រែកចាចនៅពេលមានដៃមាំចាប់ទាញចង្កេះខ្លួនអោយមកអង្គុយលើភ្លៅមាំរបស់គេម្ដងទៀត ក្រសែភ្នែកកាចបានសម្លក់មុខនាយកម្លោះសឹងសុីសាច់ទៅហើយ..!! មនុស្សស្អីគេមិននិយាយរកហើយនៅមុខក្រាស់ចង់និយាយជាមួយគេទៀត..!! រីឯថេយ៉ុងនាងចង់ធ្វើយ៉ាងមិចក៏ស្រេចតែចិត្តអ្វីដែលសំខាន់នោះអោយតែនាយបានធ្វើបាបនាងញោះនាងតែប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយសម្រាប់គេ
" លែងទៅ..!! មនុស្សស្អីមុខក្រាស់ម្លេះ "
" សុខចិត្ត ធ្វើជាមនុស្សមុខក្រាស់ អោយតែបាននៅក្បែអូន " ថេយ៉ុងរឹតចង្កេះតូចអោយពិតនឹងខ្លួន ហើយក៏និយាក្បែរត្រចៀតនាង ហើយក៏បញ្ចេញខ្សល់ដង្ហើម ក្ដៅឧណ្ឌៗប៉ះនឹងកញ្ចឹងករនាងទៀត
" ឆ្កួតបំផុតហើយ " និយាយសុទ្ធតែ ពាក្យថាអូន នាងគ្រាន់តែស្ដាប់ហើយឡើងជ្រេញ ឡើងត្រលាន់ណាស់ នាយកម្លោះមិនខ្វល់នឹងអ្វីដែលនាងនិយាយនោះទេ គេគិតតែញុាំឌឺនាងប៉ុណ្ណោះ
" ឆ្ញាញ់ណាស់ អូនចង់សាកទេ? "
"...." នាងស្ងាត់នាងមិនចង់និយាយជាមួយគេទេថេយ៉ុងឃើញនាងលេកឫកបែបនេះទើប គេកាន់សាច់មួយដុំហើយបង្ហាញអោយនាងឃើញ កាយតូចដែលអង្គុយលើភ្លៅគេគ្រាន់តែឃើញភ្លាមស្រាប់លេបទឹកមាត់ក្អឹកៗតែម្ដង ប៉ុន្តែនាងធ្វើជាងាកមុខចេញមិនទទួលដឹងឮនៅពេលដែលគេសួរ
" បើមិនញុាំប្រយ័ត្នស្ដាយណា " ថេយ៉ុងនិយាយហើយ ក៏ធ្វើជាញុាំបន្ត នាយដាក់សាច់ដុំចូលមាត់ហើយក៏
" អ្នកណា មិនញុាំនោះ " គេមិនបាននិយាយមួយមាត់ផងកាត់ន័យថាគេមិនញុាំ
" aww...!! បងឃើញអូនស្ងាត់មិនមាត់ បងគិតថាអូនមិនញុាំហើយ " ថេយ៉ុងធ្វើជាបើកភ្នែកធំៗ ព្រោះគិតបែបនោះមែន
" កុំនិយាយច្រើនពេកសុំមួយដុំមក " សម្ដីបែបគម្រោះគម្រើយ គ្មានជាតិនិយាយទៅកាន់នាយកម្លោះ និយាយច្រើនគួរអោយធុញ
" និយាយ អោយពិរោះជាងនឹងបន្តិចទៅអូនសម្លាញ់ " ថេយ៉ុងគ្រឺតសម្ដីនាងណាស់ មិនដឹងចេះនិយាយសម្ដីបែបនេះមកពីណាទេ?
" លោក..!! សុំមួយដុំមក "
" មិនអោយទេ និយាយម្ដងទៀត "
" លោក..!! ថេយ៍ចាស៎ សុំសាច់នេះមួយដុំមក " លើកនាងរៀងនិយាយញិកញក់ដាក់គេម្ដង នេះជាលើទីមួយរបស់នាងហើយដែលធ្វើបែបនេះ
" មិនអោយហៅចឹងទេ "
" ហៅយ៉ាងមិច " ពេលនេះនាងពិតធុញខ្លាំងណាស់ បើគំតែឃ្លានទេចេះតែធ្វើ បើនាងមិនឃ្លានណាមុខនាយមិនចង់មើលផង
" បងសម្លាញ់ហា៎? អូនសុំញុាំសាច់នោះមួយដុំបានទេ? ឆាប់មកទាន់បងទន់ចិត្ត " សម្ដីនាយធ្វើអោយកាយហាក់ដូចជាជ្រេញខ្លាំងណាស់ មិនដែលឃើញទេ ពីមុនធ្លាប់តែកាចសាវហាវតែមើលនេះចុះនាងខាននៅក្បែរគេតែ1ខែជាងសោះ ហើយពេលនាងត្រឡប់មកវិញ គេផ្លាស់ប្ដូរច្រើនណាស់
" ហ៊ើយ..!! រឿងច្រើនណាស់គួរអោយធុញ " នាងនិយាយដោយការមួម៉ៅ
" បើមិនប-" ថេយ៉ុងមិនទាន់ និយាយចប់ប្រយោគឡើយស្តាប់តែកាយតូចនិយាយកាត់
" បងសម្លាញ់...!! អោយអូនសុំសាច់ញុាំមួយដុំមក " ដៃតូចស្រឡូនបានទៅអោបខ្លួននាយកម្លោះហើយ និយាយញកញ៉ក់ដាក់គេទៀត
" មុននឹងញុាំត្រូវថើបបងសិន..!! អូរ..!! មិនមែនទេ..!! ញុាំមួយម៉ាត់ត្រូវថើបថ្ពាល់បងទាំងសងខាង " និយាយហើយបែបថ្ពាល់អោយនាងថើប ប៉ុន្តែកាយតូច នៅអង្គុយអេសអុញ មិនដឹងធ្វើស្អីនោះ ចិត្តតែស្រែកអោយបែកភូមិគ្រឹះនេះទេ
" លោក..ឯងនេះរឿងច្រើនណាស់...!! " សេយ៉ុនឧទានតិចៗឮតែម្នាក់ឯង ក្នុងចិត្តនាងចង់តែស្រែកអោយខ្លាំងៗទេ មនុស្សយកតែចិត្តខ្លួនឯងមានដែលសួរគេថាចង់ឬអត់
" ខ្សឺត..!! " មាត់តូចមាត់កាយតូច បានលោរទៅថើបថ្ពាល់ថេយ៉ុងទាំងសងខាង ថេយ៉ុង ឃើញនាងតូចថើបខ្លួនបែបនេះមានអារម្មណ៍ថារំភើបខ្លាំងណាស់ ហើយហាក់ដូចជារីកថ្លើម ពេញទំហឹងហើយ តែបើស្នាមញញឹមសឹងតែរហែកថ្ពាល់ទៅហើយ គេបន្តធ្វើបែបនេះរហូតដល់បញ្ចប់អារហាពេលព្រឹកយ៉ាងរលូន។
" បើញុាំរួចហើយទៅជាមួយបង " ថេយ៉ុងក្រោបឈរមួអស់កម្ពស់រួចក៏ចាប់ទាញដៃតូចស្រឡូនអោយមកដើរតាមគេរកអោយនាងសួរមិនទាន់
" លោកចង់នាំខ្ញុំទៅណា៎? " សេយ៉ុនប្រឹងបេះដៃនាយចេញទាំងលំបាក
" មិនបាច់សួរច្រើននោះទេ ទៅដល់អូនគង់តែដឹងទេ " ថេយ៉ុងបញ្ចប់ខ្លឹមសារហើយក៏ទាញដៃនាង រហូតដល់ឡាន ទើបនាយចាប់កាយតូចចូលឡានហើយក៏បើកចេញទៅ។
     មិនយូរប៉ុន្មានឡានមា៉កទំនើបបានចតនៅនឹងមុខហាងសម្លៀកបំពាក់ម៉ាកប្រេនមួយកន្លែង ធ្វើអោយកាយតូចមានការងឿងឆ្ងល់ទើបសួរ
" លោកនាំមកទីនេះធ្វើអី " សេយ៉ុនកេះសួរគេដោយសម្លេងតិច
"..... " នាយស្ងាត់គ្មាននិយាយអ្វីទាំងអស់ហើយក៏អូសនាងចូលក្នុងហាង ធ្វើជាមិនដឹងមិនដឹងមិនឮពេលនាងនិយាយ
" សួស្ដីរលោក ចង់ត្រូវកាអីដែរ " បុគ្គលិកនៅក្នុងហាងក៏សួររាកទាក់
" អ្នកនាងជួយរើសអាវក្នុង ខោក្នុង មនុស្សស្រីមានប៉ុន្មានខ្ញុំយកទាំងអស់ ហើយអ្នកនាងជួយរើសឈុតគេងបែបសុិចស៊ី នឹងឈុតផ្សេងៗទៀត បន្តិចទៀតមានគេមកយកហើយ " ថេយ៉ុងនិយាយដោយខ្លាំងៗ មិនគិតពីកាយតូច ដែលឈរក្បែរបន្តិចសោះ នាងមានអារម្មណ៍ថាខ្មាសគេខ្លាំងណាស់ សឹងតែជ្រែកដីរត់អោយបាត់ទេ
" លោក..!! "
" អ្នកនាងជួយមើលសម្លៀកបំពាក់ណាមួយអោយសមនឹងប្រពន្ធខ្ញុំផងណា៎ " ព្រះអើយ..!! និយាយជាមួយគេសុទ្ធតែប្រពន្ធ កាយតូចស្ដាប់ហើយសែនជ្រេញ មិនដឹងថ្ងៃនេះគេគិតអីនោះទេ
" អ្នកណាជាប្រពន្ធលោកឯងទៅ "
-----

កំហឹងស្នេហ៍ ចងគំនុំ(season1 សេរីទណ្ឌកម្មស្នេហ៍) ( END) Where stories live. Discover now